Monday, December 11, 2023
Google search engine
Homeចំណេះដឹងតើលាភសំណាងរបស់អ្នកពីពេលនេះ រហូតដល់ចុងឆ្នាំ យ៉ាងណាដែរ?

តើលាភសំណាងរបស់អ្នកពីពេលនេះ រហូតដល់ចុងឆ្នាំ យ៉ាងណាដែរ?

~

តើលាភសំណាងរបស់អ្នកពីពេលនេះ រហូតដល់ចុងឆ្នាំ យ៉ាងណាដែរ?

~

សាក​រើស​កាត​មួយ​ដើម្បី​ទទួល​បាន​ចម្លើយ​ពាក់ព័ន្ធ​នឹង​លាភ​សំណាង​របស់​អ្នក​ពី​ពេល​នេះ រហូត​ដល់​ចុង​ឆ្នាំ។

​កាត A​

~

ចាប់ពី​ពេល​នេះ​រហូត​ដល់​ចុង​ឆ្នាំ ​សំណាង​របស់​អ្នក​ចាប់​ផ្តើម​ល្អ​ ហើយ​សំណាង​អាក្រក់​ស្ទើរ​តែ​គ្មាន។ ​យ៉ាង​ណា​ក្តី ​អ្នក​ត្រូវ​យ​កចិត្ត​ទុកដាក់​​ក្នុង​អំឡុង​ពេល​នេះ​ ប្រសិន​បើ​អ្នក​ចង់​ធ្វើ​ជំនួញ​ជាមួយ​នរណា​ម្នាក់ ​បើមិន​អ៊ី​ចឹង​ទេ​ប្រយ័ត្ន​បាត់​បង់​លុយ​កាក់។ ​អ្នក​គួរ​តែ​គិត​គូ​ឲ្យ​បាន​មុន​ពី​ហានិភ័យ​ដែល​ត្រូវ​ប្រឈម ទើប​មិន​ធ្វើ​ឲ្យ​ខ្លួន​ឯង​ធ្លាក់​ក្នុង​ស្ថានភាព​អាក្រក់។

​​កាត B​

~

~

ចាប់​ពី​ពេល​នេះ​រហូត​ដល់​ចុង​ឆ្នាំ ​សំណាង​អាក្រក់​ពិបាក​ចូល​មក​ជិត​អ្នក​ខ្លាំង​ណាស់ តែ​អ្នក​គួរ​យក​ចិត្ត​ទុកដាក់​បន្ថែម​លើ​ទំនាក់ទំនង​សង្គម ​ដូច​ជា​ ជាមួយ​មិត្ត​ភក្កិ មិត្តរួម​ការងារ ដើម្បី​ចៀស​វាង​​ការ​យល់​ច្រលំ​​ណាមួយ​ដែល​អ្នក​​ស្មាន​មិន​ដល់។ ​អ្នក​គប្បី​យក​ចិត្ត​ទុកដាក់​បង្កើន​មិត្ត​ភាព ​​មិន​ត្រូវ​និយាយ​អ្វី​បំផ្លាញ​ទឹក​ចិត្ត​គេ​ទេ ។​​

កាត​ C​

~

ជិត​ចុង​​ឆ្នាំ​នេះ ​អ្នក​ត្រូវ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​តិច​តួច តែ​យ៉ាង​ណា ​វា​មិន​ប៉ះ​ពាល់​ដល់​បញ្ហា​ហិរញ្ញវត្ថុ ឬ​​ផ្លូវ​អារម្មណ៍​របស់​អ្នក​ឡើយ។ ​គ្រាន់​​តែ​មិន​ចុះសម្រុង​គ្នា ​ជួប​រឿង​អាស្រូវ ឬ​ការ​ឈ្លោះ​ប្រកែក​គ្នា​លើ​រឿង​តូច​តាច​ប៉ុណ្ណោះ។​ ​អ្នក​មិន​គួរ​ធ្វើបាប​នរណា​ឡើយ ​ចៀស​វាង​មាន​បញ្ហា​ទៅ​ថ្ងៃ​ក្រោយ។

​កាត D​

~

~

​ការ​មមាញឹក​នឹង​ការងារ បូក​រួម​ទាំង​ការ​រវល់​សិក្សា​ផង ធ្វើ​ឲ្យ​អ្នក​មាន​ជំងឺ​ស្រាល​ៗ​ខ្លះ​​នៅ​ចុង​ឆ្នាំ​នេះ។ ​អាស្រ័យ​ហេតុ​នេះ អ្នក​គួរ​ចៀស​វាង​ទី​កន្លែង​ដែល​មាន​មនុស្ស​ច្រើន ​កុំ​ឲ្យ​សាយភាយ​ជំ​ងឺ​។ ​សំណាង​នៅ​ពេល​ចុង​ឆ្នាំ​របស់​អ្នក ហាក់​មិន​សូវ​ល្អ​ប៉ុន្មាន​ឡើយ ​ដូច្នេះ​អ្នក​ត្រូវ​ហាត់​ប្រាណ​ឲ្យ​បាន​ច្រើន​ដើម្បី​បញ្ចៀស​វា៕​​

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments