Monday, December 4, 2023
Google search engine
Homeចំណេះដឹងភាសាកាយវិការទាំង ៥ យ៉ាងនេះដែលធ្វើឲ្យអ្នកដទៃវាយតម្លៃអ្នកខុស

ភាសាកាយវិការទាំង ៥ យ៉ាងនេះដែលធ្វើឲ្យអ្នកដទៃវាយតម្លៃអ្នកខុស

~

ភាសាកាយវិការទាំង ៥ យ៉ាងនេះដែលធ្វើឲ្យអ្នកដទៃវាយតម្លៃអ្នកខុស

~

~

គេតែងតែនិយាយថាមនុស្សមានចំណាប់អារម្មណ៍ទៅលើមនុស្សម្នាក់ទៀតក្នុងរយៈពេលតែ ៣០ វិនាទីដំបូងនៃការជួបគ្នាប៉ុណ្ណោះ ហើយភាសាកាយវិការរបស់អ្នកគឺមានសារសំខាន់ជាងការនិយាយផ្ទាល់មាត់ទៅទៀត ក្នុងការទាញយកចំណាប់អារម្មណ៍ពីអ្នកដទៃ។

~

ពេលខ្លះអាកប្បកិរិយាអវិជ្ជមានទាំងអស់ដែលយើងបានធ្វើដោយមិនដឹងខ្លួនក៏អាចប៉ះពាល់ដល់ទស្សនដែលអ្នកដទៃមានចំពោះយើងបានដែរ។ ដូច្នេះវាជារឿងសំខាន់ណាស់ដែលអ្នកគួរយកចិត្តទុកដាក់ខ្លាំង និងផ្ដោតសំខាន់ទៅលើមនុស្សដែលអ្នកជួបតាំងពីការចាប់ផ្តើមពេលដំបូង ពីព្រោះវាអាចពិបាកក្នុងការកែតម្រូវអារម្មណ៍មិនល្អ ឬការបញ្ច្រាសអារម្មណ៍អាក្រក់របស់អ្នកដទៃនៅពេលក្រោយ។

~

~

ទាំងនេះជាអាកប្បកិរិយានៃភាសាកាយវិការប្រាំយ៉ាងដែលអាចធ្វើឲ្យអ្នកដទៃវាយតម្លៃអ្នកខុស៖

ការសម្លឹងមើលនាឡិការបស់អ្នក៖ សកម្មភាពនេះនឹងធ្វើឲ្យអ្នកដទៃមានគំនិតថា អ្នកកំពុងតែធុញទ្រាន់នឹងពួកគេ ហើយវាបញ្ជាក់ថាអ្នកកំពុងតែទន្ទឹងរង់ចាំវាឲ្យចប់ឆាប់ៗ។

~

ការចាប់ដៃបែបទន់ខ្សោយឬមិនប្រាកដប្រជា៖ ការធ្វើបែបនេះវាអាចបង្ហាញថាអ្នកមិនខ្វល់ពីអ្នកដទៃ ជាពិសេសជាមួយនឹងនរណាម្នាក់ដែលទាក់ទងជាមួយការងារ។ ការចាប់ដៃបែបម៉ឹងម៉ាត់ (ប៉ុន្តែមិនខ្លាំង) អាចធ្វើឲ្យអ្នកដទៃមានអារម្មណ៍ថាមានទំនាក់ទំនងរឹងមាំ និងសំខាន់ជាមួយអ្នក។

~

~

ការចូលទៅជិតអ្នកដទៃពេក៖ ចន្លោះផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗត្រូវបានកំណត់ចាប់ពី ១ ម៉ែត្រ ទៅ ១ ម៉ែត្រកន្លះពីគ្នា ប្រសិនបើអ្នកបំពានទៅលើលំហនេះជាមួយមនុស្សដែលអ្នកទើបតែជួបជាលើកដំបូង វានឹងធ្វើឲ្យមនុស្សនោះមិនស្រួលចិត្ត ហើយមានអារម្មណ៍មិនល្អចំពោះអ្នកឡើយ។

~

ការត្រដុសដៃរបស់អ្នកជាមួយគ្នានៅពេលមានកិច្ចប្រជុំ៖ វាជាការបង្ហាញថាអ្នកមិនចាប់អារម្មណ៍ជាមួយនឹងការធ្វើបទបង្ហាញ ឬគំនិតរបស់អ្នកដទៃឡើយ ឬអាចប្រាប់បានថាអ្នកកំពុងតែមានការភិតភ័យ។

ការអង្គុយរបស់អ្នកគឺនៅគែមកៅអី៖ របៀបដែលអ្នកអង្គុយក្នុងអំឡុងពេលកិច្ចប្រជុំ ឬពេលណាត់ជួបនានាអាចបង្ហាញថាអ្នកមិនស្រួលចិត្ត និងមិនមានទំនុកចិត្តចំពោះខ្លួនឯងក្នុងការធ្វើអ្វីមួយ។

អ្នកមិនចង់បង្ហាញការមិនគោរពឲ្យតម្លៃចំពោះអ្នកដទៃទេ ហើយអ្នកក៏មិនចង់ឲ្យអ្នកដទៃបាត់បង់ការគោរពឲ្យតម្លៃចំពោះអ្នកដែរ ហេតុដូច្នេះហើយបានជាសកម្មភាពមួយចំនួនត្រូវបានគេវាយតម្លៃទៅលើផ្លូវអាក្រក់ សូម្បីតែអ្នកធ្វើវាដោយមិនបានដឹងខ្លួនផង។ ហើយមិនត្រឹមតែប៉ុណ្ណោះទេមនុស្សទាំងនោះប្រហែលជាអាចគិតថាវាជាការឆ្លុះបញ្ចាំងពីបុគ្គលិលក្ខណមិនល្អរបស់អ្នកថែមទៀត។ ដូច្នេះសូមព្យាយាមរក្សាការយកចិត្តទុកដាក់ឲ្យបានច្រើនរាល់ពេលមានទំនាក់ទំនងជាមួយនរណាម្នាក់៕

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments