Tuesday, December 6, 2022
Google search engine
Homeចំណេះដឹង៥ ចំណុចដែលត្រូវអនុវត្ត ដើម្បីថែរក្សាសុខភាពផ្លូវចិត្តឲ្យបានល្អប្រសើរ

៥ ចំណុចដែលត្រូវអនុវត្ត ដើម្បីថែរក្សាសុខភាពផ្លូវចិត្តឲ្យបានល្អប្រសើរ

~

៥ ចំណុចដែលត្រូវអនុវត្ត ដើម្បីថែរក្សាសុខភាពផ្លូវចិត្តឲ្យបានល្អប្រសើរ

~

~

សម្រាប់មនុស្សមួយចំនួនធំ ឆាកជីវិតរបស់ពួកគេហាក់ដូចជារវល់តែរហូត រវល់ពេញមួយថ្ងៃជាមួយនឹងការងារ របររកស៊ីហើយ អាចនឹងរវល់ពេលល្ងាចថែមទៀតផង។ មនុស្សមួយចំនួនធំតែងតែនៅក្នុងផ្ទះចម្អិនអាហារ មើលទូរទស្សន៍ និងសម្រាកយកកម្លាំងធ្វើការនៅថ្ងៃស្អែកបន្តទៀត ខណៈពេលដែលអ្នកខ្លះទៀតអាចនឹងមានការជួបជុំមិត្តភក្តិញ៉ាំអាហារនៅខាងក្រៅ។

~

~

ជាទូទៅ តើអ្នកតែងតែធ្វើអ្វីខ្លះជាប្រចាំខណៈពេលដែលចប់ការងារត្រលប់ទៅផ្ទះវិញ? មិនថាអ្នករវល់ ឬទំនេរយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមានអារម្មណ៍ថាស្មុគស្មាញ ទទួលរងភាពតានតឹងក្នុងចិត្ត ឬក៏មានបញ្ហាស្ត្រេសជាញឹកញាប់ពេក អ្នកគួរសាកល្បងមកអនុវត្តតាមវិធីទាំងប្រាំខាងក្រោមនេះដើម្បីជួយព្យាបាលសុខភាពផ្លូវចិត្តរបស់អ្នកឲ្យបានប្រសើរឡើងវិញ។

~

វិធីងាយៗប្រាំយ៉ាងនេះអាចជួយអ្នកក្នុងការថែរក្សាសុខភាពផ្លូវចិត្តឲ្យបានល្អប្រសើរ៖

~

~

ការសិក្សាមុខវិជ្ជាអ្វីមួយថ្មីពេលទំនេរនៅផ្ទះ ឬក៏ការអានសៀវភៅចំណេះដឹងល្អៗជាដើម
គួររៀនគូរូប ឬផាត់រូបលេងពេលទំនេរ បើទោះបីជាអ្នកមិនមានជំនាញខាងរូបគំនូរក៏ដោយ
អ្នកអាចធ្វើអ្វីមួយដែលអ្នកពូកែ ឬក៏ធ្វើអ្វីមួយពិសេសសម្រាប់នរណាម្នាក់
ការលេងល្បែងលក្ខណបែបកំសាន្តៗជាមួយបងប្អូនសាច់ញាតិរបស់អ្នក

~

~

ហើយនឹងការមើលកម្មវិធីកំប្លែងៗ ឬស្ដាប់បទចម្រៀងដែលអ្នកចូលចិត្ត និងចំណាយពេលជាមួយសត្វចញ្ចឹមរបស់អ្នក «បើមាន​»
ព្យាយាមនិយាយប្រាប់អំពីបញ្ហាទាំងនោះចេញឡើងបើអ្នកមានដៃគូ គ្រួសារ ឬផ្ញើសារពិភាក្សាជាមួយមិត្តភក្តិឲ្យជួយធ្វើការដោះស្រាយ។ បើដោះស្រាយមិនបានគឺត្រូវរកជំនួយបន្ថែមទៀត ឬដោះស្រាយវានៅពេលក្រោយទៀត គឺនៅពេលណាដែលអ្នកគិតថាមានដំណោះស្រាយល្អ៕

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments