Thursday, August 18, 2022
Google search engine
Homeចំណេះដឹងពិតជាត្រូវ! មនុស្ស​ដែល​អ្នក​បាន​ស្គាល់​មិនមែន​សុទ្ធតែ​ជា​មិត្ត​ដ៏​ល្អ​​ទេ

ពិតជាត្រូវ! មនុស្ស​ដែល​អ្នក​បាន​ស្គាល់​មិនមែន​សុទ្ធតែ​ជា​មិត្ត​ដ៏​ល្អ​​ទេ

~

មនុស្ស​ដែល​អ្នក​បាន​ជួប បាន​ស្គាល់ មិនមែន​សុទ្ធតែ​អាច​ក្លាយជា​កល្យាណមិត្ត ដែល​អ្នក​គួរ​ចំណាយពេល និង​ទឹកចិត្ត​សម្រាប់​ពួក​គេ​នោះ​ទេ ។ ការ​បង្កើត​ចំណងមិត្តភាព​មួយ​បាន​យូរអង្វែង​លុះត្រាតែ​ម្នាក់​នោះ មាន​និស្ស័យ អត្ត​ចរិត ស្រ​ដៀង​អ្នក ឬ​មួយ​គេ​ម្នាក់​នោះ​មាន​អ្វី​ដែល​អ្នក​គួរតែ​ធ្វើ​មិត្ត​ជាមួយ​គេ ។ អ្នកខ្លះ​ទៀត​អ្នក​អាច​បាន​ត្រឹម​ស្គាល់ តែបើ​អ្នក​ដាក់ចិត្ត​សេពគប់​គេ អ្នក​នឹង​ស្ដាយក្រោយ​ដោយ​វិបត្តិ​ផ្សេង​ៗ ។ បុគ្គល​ដែល​អ្នក​នឹង​ស្ដាយក្រោយ​ពេល​ជ្រុល​ចិត្ត​លើ​គេ​មាន​ដូច​ជា​៖

~

~

១. មនុស្ស​ដែល​គ្រាន់តែ​ត្រូវការ​អ្នក​ដើម្បី​កំដរ​ក្នុង​ពេល​ដែល​ឯកា មាន​ន័យ​ថា គេ​ចូល​មក​ក្នុង​ជីវិត​អ្នក​គ្រាន់តែ​ជា​ការ​បណ្ដោះអាសន្ន គេ​មិន​ដែល​ភ័យ​ខ្លាច​នឹង​ការ​បាត់បង់​អ្នក​ឡើយ ។ កន្លង​ទៅ​ការ​ដែល​គេ​ទាក់ទង​អ្នក ធ្វើ​ជា​ស្និទ្ធ​នឹង​អ្នក គឺ​គ្រាន់តែ​កំដរ​ការ​អផ្សុក​របស់​គេ​តែ​ប៉ុណ្ណោះ ។ គេ​ចាត់​ទុក​អ្នក​ដូច​ជា​ឧបករណ៍​បញ្ជា​ចង់​លេង​ក៏​លេង​ចង់​ឈប់​ក៏​ឈប់​ទៅ ។ សួរ​ថា​តើ​អ្នកមាន​តម្លៃ​ក្នុង​កែវភ្នែក​គេ​ទេ ? បើ​ដឹង​ច្បាស់​គេ​មាន​ចេតនា​បែប​នេះ​ហើយ តើ​អ្នក​នៅ​តែ​បន្ត​ទោះ​ដឹង​ថា​ត្រូវ​អស់​តម្លៃ​មែន​ទេ ? កុំ​យក​មនោសញ្ចេតនា​ដ៏​ល្អ បេះដូង​ដ៏​ស្រស់​ស្អាត​របស់​អ្នក​លះបង់​ចំពោះ​មនុស្ស​បែប​នេះ​ទៀត​អី មិន​ប្រសើរ​ទេ ។

~

~

~

២. មនុស្ស​ដែល​មិន​ព្យាយាម​រក្សា​ទំនាក់ទំនង​នឹង​អ្នក​មិន​ខ្លាច​នឹង​បាត់បង់​អ្នក​- ចំណុច​នេះ​មិនមែន​សំដៅ​ថា​ចង់ឱ្យ​គេ​ផ្ដល់​ភាព​សំខាន់​ដល់​អ្នក​ដូច​ជា​គូស្នេហ៍​របស់​គេ​ទេ ប៉ុន្តែ​មាន​ន័យ​ថា​សូម​ឱ្យ​ចេះ​រក្សា​មនុស្ស​ល្អ​ដូច​ជា​អ្នកផង ។ មនុស្ស​ប្រភេទ​នេះ​មិន​ដែល​ទុក​មិត្តភាព​រវាង​អ្នក និង​គេ​ជា​រឿង​សំខាន់​នោះ​ទេ ព្រោះ​គេ​មាន​មិត្តភក្ដិ​ជា​ច្រើន​ទៀត មិន​ដែល​ខ្វល់ខ្វាយ​នឹង​សុខទុក្ខ​អ្នក មិន​ដែល​អើពើ មិន​ព្យាយាម​ធ្វើ​ឱ្យ​មិត្តភាព​មួយ​យូរអង្វែង​ឡើយ ។ និយាយ​ឱ្យ​ចំ​គេ​គ្មាន​ចេតនា​នឹង​សេពគប់​អ្នក​ទេ ដូច្នេះ​ក៏​គួរ​ដល់​ពេល​ដែល​អ្នក​យក​ពេលវេលា​ដ៏​មាន​តម្លៃ​ផ្ដល់​ឱ្យ​អ្នក​ដែល​គេ​ខ្លាច​នឹង​បាត់បង់​អ្នក​វិញ​ល្អ​ជាង ។

~

~

៣. ស្គាល់​អ្នក​នៅ​ពេល​មនុស្ស​ណា​ម្នាក់​ធ្វើ​ឱ្យ​គេ​ខកបំណង​- សួរ​ថា​កន្លង​ទៅ​ជា​ច្រើន​ថ្ងៃ ច្រើន​ខែ​អ្នក​ដែល​បាន​ទទួល​សារ​ពី​គេ​បបួល​ទៅ​ដើរ​លេង ទៅ​ញ៉ាំ​អី ទៅ​មើល​កុន​ដែរ​ទេ ? កន្លង​ទៅ​អ្វី​ដែល​អ្នក​តែង​ឃើញ គឺ​គេ​រីករាយ​ជាមួយ​មនុស្ស​ដែល​គេ​ស្រឡាញ់ មនុស្ស​ដែល​គេ​ស្និទ្ធ​ប៉ុណ្ណោះ ។ ចុះ​ហេតុ​អី​ពេល​នេះ​ទើប​នឹកឃើញ​មក​រក​អ្នក នឹកឃើញ​ឈ្មោះ​អ្នក ? អ្នក​គ្មាន​ហេតុផល​អី​ដែល​ត្រូវធ្វើ​ជា​ជម្រើស​គេ​នោះ​ទេ អ្នក​ក៏​មាន​តម្លៃ​របស់​អ្នក អ្នក​ក៏​មាន​បេះដូង មាន​ភ្នែក ឃើញ​ពី​ទ​ង្វើ​របស់​គេ​យ៉ាង​ច្បាស់ ។ បើ​ថ្ងៃក្រោយ​គេ​ត្រូវ​គ្នា​វិញ នោះ​គេ​នឹង​បោះបង់​ចោល​អ្នក​ម្ដងទៀត​មិន​ខាន ។

~

~

៤. តែង​ឆ្លើយ​តប​មក​អ្នក​នៅ​ពេល​គេ​អស់ជម្រើស​- ការ​ឆ្លើយ​តប​នេះ សំដៅ​ទាំង​ការ​ឆ្លើយ​សារ​របស់​អ្នក ឆ្លើយ​តប​ការ​ណាត់​របស់​អ្នក និង​យល់ព្រម​ជាមួយ​អ្នក លុះត្រាតែ​មនុស្ស​សំខាន់​ៗ​របស់​គេ​បដិសេធ​គេ ។ អ្នកជា​មនុស្ស​ចុង​ក្រោយ​ដែល​គេ​ជ្រើសរើស​ក៏​ព្រោះតែ​អ្នក​តែង​អូ​ខេ​គ្រប់យ៉ាង​ជាមួយ​គេ ។ ក៏​ព្រោះតែ​ចង់​រក្សា​គេ​ក្នុង​ជីវិត​អ្នក​ក៏​តែង​ធ្វើ​ល្ងង់ ធ្វើ​ភ្លើ តែ​ឥឡូវ​វា​គួរតែ​ដល់​ពេល​ហើយ ដល់​ពេល​ដែល​ចេះ​បដិសេធ​គេ ដល់​ពេល​ដែល​ត្រូវ​បង្ហាញ​ថា​ទោះ​គ្មាន​គេ​ក៏​អ្នក​អាចរ​ស់បាន អាច​រីករាយ​បាន​ដែរ គេ​មិនមែន​អស្ចារ្យ​តែឯង​នោះ​ទេ ៕

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments