Saturday, June 10, 2023
Google search engine
Homeចំណេះដឹងអត់​ទិញ​ខោអាវ​៩​ឆ្នាំ នារី​វ័យ​២៩​ឆ្នាំ​សន្សំ​លុយ​ទិញ​ផ្ទះ​បាន ២​ខ្នង

អត់​ទិញ​ខោអាវ​៩​ឆ្នាំ នារី​វ័យ​២៩​ឆ្នាំ​សន្សំ​លុយ​ទិញ​ផ្ទះ​បាន ២​ខ្នង

~

ដោយ​ការ​មិន​ទិញ​សម្លៀកបំពាក់​ថ្មី និង​ចាយ​វាយ​ត្បិតត្បៀត​ នារី​ម្នាក់​មក​ពី​ប្រទេស​ចិន​សន្សំ​បាន​ដល់​ទៅ​៩០​%​នៃ​ចំណូល​របស់​ខ្លួន ហើយ​អាច​ទិញ​ផ្ទះ​បាន​ទាំង​វ័យ​នៅ​ក្មេង។

~

~

កាល​ពី​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា តួរលេខ​សម្រាប់​អ្នក​ដែល​អាច​ទិញ​ផ្ទះ​ខ្លួន​​ឯង​នៅ​ប្រទេស​ចិន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ចាស់​ទៅ​ៗ​ ត្បិត​តម្លៃ​ផ្ទះ​ក៏​ឡើង​ថ្លៃ ហើយ​ការ​ចាយ​វាយ​របស់​មនុស្ស​សម័យ​ថ្មី​ក៏​មាន​ចំណាយ​ច្រើន​ រហូត​ដល់​អ្នក​ខ្លះ​ ទោះ​ចាស់​ហើយ​ក្ដី​នៅ​តែ​មិន​ទាន់​​មាន​លទ្ធភាព​ទិញ​ផ្ទះ។

~

~

យ៉ាងណាក្ដី​ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា នារី​ម្នាក់​​ឈ្មោះ Wang Shennai បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ទស្សនិកជន​ជា​ខ្លាំង​ក្រោយ សន្សំ​បាន​ដល់​ទៅ​៩០​%​នៃ​ប្រាក់​ខែ​របស់​ខ្លួន ហើយ​ទិញ​ផ្ទះ​បាន​ដល់​ទៅ​២​ខ្នង​នៅ​អាយុ ២៩​ឆ្នាំ។ យ៉ាងណាក្ដី​ នារី​មក​ពី​ទីក្រុង Nan Jing មិន​បាន​ទម្លាយ​ពី​តួរលេខ​នៃ​ប្រាក់​ខែ​របស់​ខ្លួន​ឡើយ។​

~

តាម​នោះ​ដែរ ក្នុង​រយៈ​ពេល​៩​ឆ្នាំ​ចុង​ក្រោយ​នេះ សម្លៀកបំពាក់​តែ​មួយ​គត់​ដែល​នាង​ចំណាយ​លុយ​ទិញ​គឺ​ខោអាវ​ក្នុង ក្រៅ​ពី​នោះ គឺ​នាង​សុំ​ខោអាវ​ពី​អ្នក​ស្គាល់​គ្នា ឬ​មិត្តភ័ក្ដិ​ស្លៀក​ទាំង​អស់ ដោយ​មួយ​ឆ្នាំ​នាង​ចំណាយ​មិន​ដល់​២០​ដុល្លារ​សម្រាប់​ខោអាវ​ក្នុង​ផង។
បន្ថែម​ពី​នេះ នាង​ក៏​ជៀស​វាង​រាល់​ការ​ជួបជុំ ឬ​ជប់​លៀង​ផង​ដែរ ដោយ​នាង​គិត​ថា ពិធី​ទាំង​នេះ​គឺ​អស់​លុយ​ឥត​ប្រយោជន៍ មិន​សំខាន់។ រាល់​ថ្ងៃ​នាង​តែង​ប្រើ​យាន​ជំនិះ​សាធារណៈ​ដើម្បី​សន្សំ​លុយ។

~

~

“មនុស្ស​ភាគ​ច្រើន​មាន​អារម្មណ៍​ថា​មាន​ក្ដី​សុខ​នៅ​ពេល​ចាយ​លុយ តែ​ខ្ញុំ​គឺ​ផ្ទុយ​មក​វិញ ខ្ញុំ​មាន​អារម្មណ៍​​​ថា​មិន​សប្បាយ និងតឹងតែង​ ហើយ​ភ័យ​ប៉ុណ្ណោះ” នារីវ័យ​២៩​ឆ្នាំ​ឲ្យ​ដឹង។ និយាយ​ពីខ្លួន​​ឯង នាង​ឲ្យ​ដឹង​ថា ខ្លួន​ធ្វើ​ការ​ក្នុង​វិស័យ​ពាណិជ្ជកម្ម ដូច​នេះ​នាង​ដឹង​ថា​ប្រេន​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​អតិថិជន​ចាយ​លុយ ដូច​នេះ​នាង​ការ​ចាយ​វាយ​សន្សំសំចៃ រហូត​ដល់​អាច​មាន​លទ្ធភាព​ទិញ​បាន​ផ្ទះ​ដល់​ទៅ​២​ខ្នង​មុន​អាយុ ៣០​ឆ្នាំ។ ក្រោយបទ​សម្ភាសន៍​​របស់ នារី​កើត​ឆ្នាំ ១៩៩២​ត្រូវ​បាន​ចុះ​ផ្សាយ​ មនុស្ស​មួយចំនួន​មិន​គាំទ្រ​ការ​ចាយ​វាយ​របស់​នាង​ឡើយ ដោយ​បាន​លើក​ឡើង​ថា​រស់​បែប​នេះ​គ្មាន​ក្ដី​សុខ តែ​ក៏​មាន​មនុស្ស​មិន​តិច​ដែរ​ដែល​គាំទ្រ​នាង ព្រោះ​ធ្វើ​បែប​នេះ​ទើប​សង្ឃឹម​មាន​ផ្ទះ​របស់​ខ្លួន​ឯង៕

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments