~
~
ក្រុមបុរាណវិទូបានជីកកាយនៅតាមតំបន់អភិរក្សក្ក្នុង ខេត្តបន្ទាយមានជ័យ និងមណ្ឌលគីរី ហើយបានប្រទះឃើញហ្វូស៊ីលសត្វសមុទ្រដែលមានអាយុកាលរាប់លានឆ្នាំឯណោះ។ផូស៊ីលដែលបានរកឃើញនេះគឺជាពពួកសត្វខ្យងដ៍កម្រម្យ៉ាងដែលគេហៅជាភាសាបច្ចេកទេសថាជា ខ្យងអាម៉ូនីត (Ammonite) ដែលវាស្ថិតក្នុងសាខាសត្វខ្យងនិងសត្វមឹក។
~
~
តាមការពិនិត្យបឋមទំហំសត្វទាំងនេះ មានដល់២៥សង់ទីម៉ែត្រ ដែលវាត្រូវបានរកឃើញនៅឆ្នាំ២០១៩ ក្នុងដែនជម្រកសត្វព្រៃស្រែពកភ្នំពីរ។
~
~
បើយោងតាមឯកសាររបស់បុរាណវិទូបានអោយដឹងថា ស្វតទាំងនះកើតឡើងនៅ ក្នងសម័យមេសូស្យូអ៊ីក(ស័កទី២) នៅចន្លោះ៦៥លាន ដល់ ២២៥លានឆ្នាំមុន។ ចំណែកពពួកសត្វ ប្រាឆូប៉ូត (Brachiopod)ត្រូវបានរកឃើញនៅខេត្តបន្ទាយមានជ័យ នៅភ្នំបាក់ ភ្នំស្វាយ និងភ្នំដូងព្រះ។សត្វទាំងនេះបានរកឃើញនៅស្រទាប់ខាងលើ និង ខ្លះរកឃើញនៅស្រទាប់ជ្រៅជម្រៅប្រមាណ៤០ម៉ែត្រ ដែលស្ថិតនៅក្នុងសម័យប៉ាលេអូសូអ៊ីក៥៧០លាន-២២៥លានឆ្នាំ(ស័កទី១)។
~
~
ប្រភេទខ្លះមានរាងសំប៉ែត និង ប្រភេទខ្លះរាងប៉ោង។ផ្កាថ្មស្នែង (Rugosa or Tetracorallia) ជាប្រភេទសត្វ ដែលស្ថិតនៅក្នុងសាខានៃពពួកផ្កាថ្ម ដែលមានរូបរៀងដូចស្នែង វាមានទំហំតូចៗ ប៉ុនមេដៃ។ពូជប្រភេទនេះ ត្រូវបានរកឃើញនៅខេត្ត បន្ទាយមានជ័យ នៅឆ្នាំ២០១៩ នៅភ្នំបាក់ ភ្នំជញ្ជាំងដែលស្ថិតនៅស្រទាប់ជ្រៅមួយ បើសិនយើងរាប់ស្រទាប់ដី នៅភ្នំបាក់វិញ ហ្វូស៊ីលនេះស្ថិតនៅប្រហែលជាង១០០ម ស្រទាប់ទៅក្រោម។ហ្វូស៊ីលរ៉ូកូសា កើតឡើងនៅ ក្នុង សម័យប៉ាលេអូសូអ៊ីក នៅចន្លោះ៥៧០លាន ដល់ ២២៥លានឆ្នាំ។ វត្តមានហ្វូស៊ីលទាំនេះអាចធ្វើអោយយើងសន្និដ្ឋានបានថាតំបន់ទាំងនោះធ្លាប់ជាបាតសមុទ្រ៕
~
~
តោះបើចង់ជ្រាប់ច្បាស់សូមតាមដានទស្សនាវីដេអូខាងក្រោម៖
~
~
~
~
~
~
~
~