Sunday, September 24, 2023
Google search engine
Homeព័ត៌មានអន្តរជាតិភរិយារបស់ Justin Bieber រងការវាយប្រហារដោយអ្នកគាំទ្រ Selena Gomez

ភរិយារបស់ Justin Bieber រងការវាយប្រហារដោយអ្នកគាំទ្រ Selena Gomez

~

~

ថ្មីៗនេះនៅក្នុងកិច្ចសម្ភាសន៍ជាមួយ Podcast Hailey បានរំឮកពីអ្វីដែលបានជួបប្រទះយ៉ាងតក់ស្លុត ដែលកើតឡើងនៅពេលដែលនាង និងស្វាមីនាង Justin Bieber ត្រូវបានអ្នកគាំទ្ររបស់ Selena Gomez វាយប្រហានៅក្នុងកម្មវិធី Met Gala ឆ្នាំ ២០២១។

~

~

~

Hailey Bieber បានបង្ហាញខ្លួននៅលើ Podcast របស់ Alex Cooper ហើយបានចែករំលែក រាល់ បញ្ហាដែលទាក់ទងនឹងទំនាក់ទំនងរវាងនាង និងស្វាមី Justin Bieber ជាមួយនឹងតារាចម្រៀង Selena Gomez ។ នៅក្នុងការសន្ទនានេះ តារាម៉ូដែលស្រីរូបនេះបានរំឮកពីអ្វីដែលបានកើតឡើងនៅពេល ដែលនាងនិងស្វាមីរបស់នាងបានចូលរួមកម្មវិធី Met Gala ឆ្នាំ ២០២១ ត្រូវបានអ្នកគាំទ្ររបស់ Selena វាយប្រហាដោយការស្រែកហ៊ោបែកឡកលើយដាក់នាង និងស្វាមី ដែលធ្វើឱ្យអ្នកទាំងពីរ ភ្ញាក់ផ្អើល និងស្រឡាំងកាំងយ៉ាងខ្លាំង។

~

~

បន្ទាប់ពីជួបហេតុការណ៍បែបនេះ Hailey ក៏បានលើកឡោះងថា ទង្វើរបស់អ្នកគាំទ្រក្នុងកម្មវិធី Met Gala គឺបង្ហាញការមិនគោរព និងទង្វើឈ្លើយចំពោះនាង ណិងស្វាមី។ ក្នុងអំឡុងពេលនៃទំនាក់ទំនង ស្នេហា និងរៀបការជាមួយ Justin Bieber Hailey ត្រូវបានគេរិះគន់ឥតឈប់ឈរ ថែមទាំងត្រូវបាន ចោទប្រកាន់ថាជា “មនុស្សទីបី” ដែលជ្រៀតជ្រែកក្នុងទំនាក់ទំនងរវាងតារា Justin និង Selena ទៀតផង។

~

~

យ៉ាងណាមិញ នៅក្នុងបទសម្ភាសន៍នេះដែរ Hailey បានបញ្ជាក់ថា នាងមិនមែនជា “មនុស្សទីបី” និង “ព្យាយាមលួច” Justin Bieber ពី Selena ដូចដែលពាក្យចចាមអារ៉ាមជាច្រើនបានចោនប្រកាន់នោះទេ។ នាងក៏បានបង្ហើបដែរថា ទាំងនាងនាង និងស្វាមីបានដើរទៅមុខ ដោយគ្មានភាពប្រច័ណ្ឌផ្ទាល់ខ្លួនរវាងអ្នកទាំងពីរឡើយ គឺសុទ្ធតែកើតចេញពីក្ដីស្រឡាញ់ពិតប្រាកដរវាងនាង និងស្វាមី Justin៕

~

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments