~
~
លោក David Beasley នាយកប្រតិបត្តិនៃកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បានព្រមានកាល ពីថ្ងៃ ព្រហស្បតិ៍ថាពិភពលោកកំពុងប្រឈមមុខនឹង ភាពអាសន្នជាសកលដែលមិនធ្លាប់មានពីមុនមក ជាមួយនឹងមនុស្សរហូត ដល់៣៤៥ លាននាក់បានដើរឆ្ពោះទៅរកភាពអត់ឃ្លានហើយ៧០លាននាក់ទទួលភាពអត់ឃ្លានដោយសារតែសង្រ្គាមនៅអ៊ុយក្រែន។
~
~
~
លោក David Beasleyបានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថាមនុស្ស៣៤៥លាននាក់ ប្រឈមមុខនឹងអសន្តិសុខ ស្បៀងធ្ងន់ធ្ងរនៅក្នុងប្រទេសចំនួន៨២។
~
~
លោកបាននិយាយថា វាជារឿងដ៏គួរឲ្យព្រួយបារម្ភដែលប្រជាជនចំនួន ៥០ លាននាក់ក្នុងចំណោម ៤៥ ប្រទេសកំពុងរងគ្រោះដោយសារកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ។
~
~
~
លោកបាននិយាយថាអ្វីដែលជារលកនៃភាពអត់ឃ្លានឥឡូវនេះគឺរលកយក្សស៊ូណាមិនៃភាពអត់ឃ្លាន។ភាពអត់ឃ្លាននេះបណ្តាលមកពីការកើនឡើងនៃជម្លោះផលប៉ះពាល់សេដ្ឋកិច្ចនៃជំងឺរាតត្បាតការប្រែប្រួលអាកាសធាតុការកើនឡើងតម្លៃប្រេងឥន្ធនៈ និងសង្រ្គាមនៅអ៊ុយក្រែន។
~
~
Beasleyបាននិយាយថាចាប់តាំងពីប្រទេសរុស្ស៊ីបានឈ្លានពានអ្នកជិតខាងរបស់ខ្លួនកាលពីថ្ងៃទី២៤ ខែកុម្ភៈមក លោក Beasley បាននិយាយថា ការកើនឡើងថ្លៃម្ហូបអាហារ ប្រេងឥន្ធនៈ និងជីបានជំរុញឱ្យមនុស្ស ៧០លាននាក់ខិតទៅជិតភាពអត់ឃ្លាន៕
~
~
~