Tuesday, September 26, 2023
Google search engine
Homeព័ត៌មានអន្តរជាតិPancake ត្រូវគេដាក់រហស្សនាមថា “កំពូលតារាបង្ហាញម៉ូដពិភពលោក” កម្រមានរឿងអាស្រូវ

Pancake ត្រូវគេដាក់រហស្សនាមថា “កំពូលតារាបង្ហាញម៉ូដពិភពលោក” កម្រមានរឿងអាស្រូវ

~

~

ជា​តារា​សម្ដែង និង​ជា​តារា​ម៉ូដែល​ថៃល្បី​មួយ​រូប ​ដែល​គ្មាន​​រឿង​អាស្រូវឬ​កម្រ​បំផុត​សម្រាប់​ Pancake តាំងពីនាង​ចូល​ក្នុង​វិស័យ​កម្សាន្ត​លើកដំបូង ដោយទទួលបានតំណែង Thai Supermodel Contest 2004 និង​តំណែង​កំពូល​តារា​ម៉ូដែល​ពិភពលោក ក្នុងកម្មវិធី Model of the World 2004 នៅប្រទេសចិន។

~

~

យ៉ាងណាមិញ នាងត្រូវបានគេស្គាល់ច្បាស់ ក្នុងរឿងភាគទូរទស្សន៍ល្បីៗដូចជា Plik Din Su Dao , Buang Hong ,Tur Gub Kao Lae Ruk Kong Rao ជាដើម និងមានការផ្សាយពាណិជ្ជកម្មផលិតផល​ជាច្រើន។ រហូត​ដល់​ត្រូវ​បាន​គេ​ហៅ​ថា​ មួយ​នៃ “អ្នក​ធ្វើ​បទ​បង្ហាញ​នាគរាជ” ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​ក្នុង​ឧស្សាហ​កម្ម​កម្សាន្តថៃផងដែរ។

~

~

ពីប្រព័ន្ធផ្សព្វផ្សាយផ្សេងៗក្នុងវិស័យសិល្បៈនៅក្រៅប្រទេស Pancake ត្រូវបានគេស្គាល់ និងពេញនិយមពីសំណាក់ជនបរទេស ដូចជាទទួលបានពានរង្វាន់តារាសម្តែងអាស៊ីល្អបំផុត។ ពី​ពានរង្វាន់​ប្រជាប្រិយភាព​សិល្បករ​អាស៊ី Hua Ting នៅទីក្រុងប៉េកាំង​ ដែលត្រូវបានវិនិច្ឆ័យដោយប្រជាប្រិយភាពរបស់ប្រជាជនចិន បានបោះឆ្នោតឲ្យ។ ហើយជាប់ចំណាត់ថ្នាក់ក្នុងចំណោមតារាស្រីថៃ ដែលមានប្រជាប្រិយភាពបំផុតដែលប្រជាជនចិនចូលចិត្ត ពីលទ្ធផលនៃការស្ទង់មតិរបស់តារាថៃដែលមានប្រជាប្រិយភាពបំផុតនៅក្នុងប្រទេសចិនដូចគ្នា។

~

~

ទន្ទឹមនោះដែរ កាលពីពេលថ្មីៗនេះ Pancake បាន​ទៅ​ដើរ​ម៉ូដ​​​​ក្នុង​កម្មវិធី Grand Opening និង Fashion Show “Stand Still” Capsule Collection។ ខណៈ​មហាជន​ជាច្រើនឃើញ​ហើយ ​ពោល​សរសើរ​ពី​សម្រស់​និង​ការ​ដើរ​របស់​នាង​លើ​ឆាក​ថា​ស្អាត​និង​សមសួនណាស់។ មិន​ត្រឹម​ប៉ុណ្ណឹង​ឡើយ ​តារា​ស្រី​រូប​នេះ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា ​ជា​គំរូ​នៃ​ពិភពលោក ​ក្នុង​ពិភព​ម៉ូដនិងមានកេរ្តិ៍ឈ្មោះ​ល្អ​ជាង​គេ​ថែម​ទៀត៕

~

~

សូម​ទស្សនា​រូបភាពដែល Pancake បានដើរម៉ូដ​ខាងក្រោម៖

~

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments