~
~
~
យោងតាមឯកសារបែកធ្លាយមួយដែលទទួលបានពីលោក Meechai Ruchuphan អតីតប្រធានក្រុមប្រឹក្សាគណៈកម្មាធិការពង្រាងរដ្ឋធម្មនុញ(CDC)បានចង្អុលបង្ហាញថាអាណត្តិនាយករដ្ឋមន្ត្រី៨ឆ្នាំរបស់លោកប្រយុទ្ធ ចាន់អូចា បានចាប់ ផ្តើមពីឆ្នាំ២០១៧។នេះបើយោងតាមការចេញផ្សាយរបស់កាសែតថៃបាងកកប៉ុស្តិ៍កាលពីថ្ងៃពុធទី៧កញ្ញា២០២២។
~
~
ការបែកធ្លាយឯកសារនេះបានកើតឡើងមួយថ្ងៃមុនកិច្ចប្រជុំពិសេសនៅថ្ងៃព្រហស្បតិ៍នេះដើម្បីពិនិត្យលើសំណុំរឿងអាណត្តិនាយករដ្ឋមន្ត្រីប្រាយុទ្ធ ។
~
~
យោងតាមឯកសារបែកធ្លាយដែលត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គម បានអោយដឹងថាលោកប្រាយុទ្ធចាន់ អូចាចូលកាន់តំណែងនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី ៦ខែមេសា ឆ្នាំ២០១៧គឺជាថ្ងៃដែលរដ្ឋធម្មនុញ្ញ បច្ចុប្បន្នចូលជាធរមាន។ បើយោងតាមឯកសារនេះមានន័យថា លោកប្រាយុទ្ធ នឹងបន្តកាន់តំណែងរហូតដល់ឆ្នាំ ២០២៥។
~
~
កាលពីថ្ងៃទី ២៤ ខែសីហា តុលាការធម្មនុញបានទទួលយកញត្តិរបស់គណបក្សប្រឆាំងសម្រាប់សេចក្តីសម្រេចថា តើអាណត្តិរយៈពេលប្រាំបីឆ្នាំរបស់លោក ប្រាយុទ្ធ បានបញ្ចប់
~
~
ត្រឹមថ្ងៃទី 24 ខែសីហា។ គណបក្សប្រឆាំងបានប្រកែកថាលោក ប្រាយុទ្ធ បានក្លាយជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបណ្តោះ អាសន្ន នៅថ្ងៃទី ២៤ ខែសីហាឆ្នាំ ២០១៤ បន្ទាប់ពីរដ្ឋប្រហារថ្ងៃទី ២២ខែឧសភាឆ្នាំ ២០១៤។
ទាក់ទងទៅនឹងបញ្ហាបែកធ្លាយឯកសារនេះប្រធានតុលាការធម្មនុញ្ញបានបញ្ជាឱ្យស៊ើបអង្កេតជាបន្ទាន់ ។លោក Chaowana Traimart អគ្គលេខាធិការនៃតុលាការធម្មនុញ្ញបាននិយាយកាលពីថ្ងៃពុធថាប្រធានតុលាការលោកWorawit Kangsasitiam មានការព្រួយបារម្ភចំពោះការផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអំពីអ្វីដែលទំនងជាសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សររបស់លោក Meechai Ruchuphan អតីតប្រធានគណៈកម្មាធិការតាក់តែងរដ្ឋធម្មនុញ្ញ (CDA) ដែលបច្ចុប្បន្នមិនចូលនិវត្តន៍។
~
លោកChaowana បដិសេធមិនបញ្ជាក់ថាតើសេចក្តីថ្លែងការណ៍ដែលលេចធ្លាយនោះជាច្បាប់ចម្លងនៃសេចក្តីថ្លែងការណ៍របស់ Meechai ពិតប្រាកដឬអត់។Chaowana បាននិយាយថា “ខ្ញុំមិនអាចបញ្ជាក់បានទេព្រោះខ្ញុំឃើញតែច្បាប់ចម្លងដែលបានផ្សព្វផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមតែប៉ុណ្ណោះ៕
~
~