~
ស្មានមិនដល់! ស្រាប់តែរុស្សី បាញ់មីសុីលវាយប្រហារទីក្រុងមួយរបស់អ៊ុយក្រែន ឆ្ងាយពីតំបន់ប្រយុទ្ធគ្នា!មន្ត្រីអ៊ុយក្រែនបាននិយាយថា មីសុីលរបស់រុស្ស៊ីបានវាយប្រហារទីក្រុងមួយនៅឆ្ងាយពីតំបន់ជួរមុខដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៣នាក់ក្នុងនោះមានកុមារ៣នាក់ផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន BBC នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២២។
~
~
មនុស្សជាង ១០០នាក់បានរងរបួសនៅក្នុងការវាយប្រហារនៅក្នុងតំបន់ Vinnytsia ដែលស្ថិតនៅភាគនិរតីនៃទីក្រុងគៀវ និងផ្លូវដ៏វែងឆ្ងាយពីការប្រយុទ្ធគ្នានៅ Donbas ។
~
~
មីសុីលរុស្ស៊ី៣គ្រាប់ បានវាយប្រហារលើតំបន់ការិយាល័យ និងអគារលំនៅដ្ឋានរបស់ពលរដ្ឋរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានហៅការវាយប្រហារនេះថាជា “អំពើភេរវកម្ម”៕
~
~
~
~
~
~