Friday, June 2, 2023
Google search engine
Homeព័ត៌មានអន្តរជាតិស្គាល់​អត្តសញ្ញាណ​ខ្មាន់កាំភ្លើង ដែល​បា.ញ់​លោក អា​ប៉េ គឺជា​អតីត​ទាហានជើងទឹក​ជប៉ុន

ស្គាល់​អត្តសញ្ញាណ​ខ្មាន់កាំភ្លើង ដែល​បា.ញ់​លោក អា​ប៉េ គឺជា​អតីត​ទាហានជើងទឹក​ជប៉ុន

ស្គាល់​អត្តសញ្ញាណ​ខ្មាន់កាំភ្លើង ដែល​បា.ញ់​លោក អា​ប៉េ គឺជា​អតីត​ទាហានជើងទឹក​ជប៉ុន

ទីក្រុង​ណា​រ៉ា ៖ ប៉ូលិស​បាន​ចាប់ខ្លួន​បុរស​ម្នាក់ ពី​បទ​ប៉ុនប៉ង​មនុស្ស​ឃា​.​ត លើ​អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក ស៊ី​ន​ហ្សូ អា​បេ (Shinzo Abe) កាលពី​ថ្ងៃ​សុក្រ ទី​០៨ ខែកក្កដា ឆ្នាំ​២០២២ (​ម៉ោង​ប្រហែល ១១​និង​៣០​នាទី ម៉ោង​ក្នុងស្រុក​) ខណៈ​ពេល​លោក​កំពុង​ថ្លែង​សុន្ទរកថា នៅ​ទីក្រុង​ណា​រ៉ា ភាគ​ខាងលិច​ប្រទេស​ជប៉ុន ។ប៉ូលិស​បាន​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ Yamagami Tetsuya អាយុ​៤១​ឆ្នាំ ជា​អ្នក​រស់នៅ​ទីក្រុង​ណា​រ៉ា ជាមួយនឹង​កាំភ្លើង​ដែល​រឹបអូស​បាន​នៅ​កន្លែង​កើតហេតុ ទំនងជា​កាំភ្លើង​កែ​ច្នៃ ។ បុរស​នោះ មិន​បាន​ព្យាយាម​រត់គេច​ឡើយ ។ ជន​នេះ​កំពុង​ត្រូវ​បាន​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ក្រុង ណា​រ៉ា នី​ស៊ី ។

ខ្មាន់កាំភ្លើង ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ថា ជា​អតីត​សមាជិក​កងទ័ពជើងទឹក​ជប៉ុន នៃ​កងកម្លាំង​ស្វ័យការពារ​ដែនសមុទ្រ​ជប៉ុន ដែល​ទទួល​បន្ទុក​ការពារ​ប្រជុំ​កោះ អស់​រយៈពេល ៣​ឆ្នាំ ហើយ​បាន​រំសាយ​នៅ​ឆ្នាំ​២០០៥ នេះ​បើ​យោង​តាម​ប្រភព​ពី​ក្រសួងការពារជាតិ​ជប៉ុន ។

ប៉ូលិស​បាន​និយាយ​ថា ខ្មាន់កាំភ្លើង​បាន​សារភាព​ថា គាត់​បាន​ព្យាយាម​ស​ម្លា​.​ប់លោក ស៊ី​ន​ហ្សូ អា​បេ ដោយសារ​តែ​គាត់​(​ជនសង្ស័យ​) “​មិន​ពេញចិត្ត​” ជាមួយ​អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​រូប​នេះ ។

ទីភ្នាក់ងារសារព័ត៌មាន Kyodo និង NHK បាន​និយាយ​ថា លោក​អា​បេ អាយុ​៦៧​ឆ្នាំ ហាក់ដូចជា​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។

សាក្សី​ដែល​ឃើញ​ផ្ទាល់​ភ្នែក បាន​និយាយ​ថា ពួក​គេ​បានឃើញ​បុរស​ម្នាក់ កាន់​កាំភ្លើង​បា​.​ញ់​ពី​ខាងក្រោយ​លោក ស៊ី​ន​ហ្សូ អា​បេ ។ ការ​បា​.​ញ់​គ្រាប់​ទី​មួយ ទំនងជា​មិន​ត្រូវ ប៉ុន្តែ​ការ​បា​.​ញ់​គ្រាប់​ទី​ពីរ ត្រូវ​ចំ​លោក​អា​បេ នៅ​ខាងក្រោយ ។ ភ្លាម​ៗ​នោះ លោក​អា​បេ បាន​ដួល​ទៅ​លើ​ដី មាន​ហូរ​ឈាម ដោយ​លោក “​ដឹងខ្លួន និង​អាច​ឆ្លើយ​តប​” មុន​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។ បន្ទាប់​មក​កង​សន្តិសុខ​បាន​ឃាត់ខ្លួន​ខ្មាន់កាំភ្លើង ។

លោក អា​បេ ដែល​ជា​នាយក​រដ្ឋមន្ត្រី កាន់​អំណាច​យូរ​បំផុត​របស់​ប្រទេស​ជប៉ុន បាន​កាន់​តំណែង​ក្នុង​ឆ្នាំ ២០០៦ សម្រាប់​រយៈពេល​មួយ​ឆ្នាំ ហើយ​បន្ទាប់​មក​លោក​កាន់​តំណែង​ម្តងទៀត ពី​ឆ្នាំ ២០១២ ដល់​ឆ្នាំ ២០២០ មុន​ពេល​ចុះ​ចេញពី​តំណែង ដោយ​លើក​ឡើង​ពី​ហេតុផល​សុខភាព ។

ការ​បា​.​ញ់​ប្រហារ​ដោយ​កាំភ្លើង គឺ​កម្រ​មាននៅ​ក្នុង​ប្រទេស​ជប៉ុន ដែល​កាំភ្លើង​ដៃ ត្រូវ​បាន​ហាមប្រាម​យ៉ាង​តឹងរ៉ឹង​បំផុត ។ ក្នុង​ឆ្នាំ ២០១៤ មាន​មនុស្ស​ស្លា​.​ប់​ដោយ​កាំភ្លើង ត្រឹមតែ​០៦​ករណី​ប៉ុណ្ណោះ នៅ​ក្នុង​ប្រទេស​ជប៉ុន បើ​ប្រៀបធៀប​ទៅ​នឹង​សហរដ្ឋអាមេរិក មាន​ដល់ ៣៣,៥៩៩ ករណី ៕

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments