ស្នូរបា.ញ់៣គ្រាប់ត្រូវបានគេលឺក្នុងព្រឹត្តិការណ៍វា.យប្រហារលោក Abe ដែលដួលលើដីដៃកាន់ទ្រូង
អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីរងការបា.ញ់ប្រហារ ខណៈកំពុងថ្លែងសុន្ទរកថា នៅក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK នៅថ្ងៃសុក្រ ទី៨ កក្កដានេះ។
អតីតមេដឹកនាំរូបនេះថ្លែងសុន្ទរកថា នៅក្នុងព្រឹត្តិការណ៍មុនពេលមានការបោះឆ្នោតព្រឹទ្ធសភានៅថ្ងៃអាទិត្យ។ លោកបានដួល នៅពេលមានស្នូរបា.ញ់កាំភ្លើ.ង។ លោក Shinzo Abe វ័យ ៦៧ឆ្នាំបានដួល និងមានចេញឈាមនៅត្រង់ក ។ នេះបើយោងតាមប្រភពគណបក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាចថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Jiji។
លោក អាបេ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ហើយលោកបានសន្លប់បាត់បង់ស្មារតីក្រោយការវាយប្រហារ។ នេះបើតាមកាសែត Kyodo News បានរាយការណ៍ដោយដកស្រង់សម្តីអ្នកពន្លត់អគ្គីភ័យក្នុងតំបន់។ សូមបញ្ជាក់ថា ប្រទេសជប៉ុនគឺជាប្រទេសដែលមានច្បាប់កាំភ្លើងតឹងរ៉ឹងបំផុតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចឈានមុខគេ ហើយការបាញ់ប្រហារគឺកម្រកើតមានណាស់។
ទាំងគណបក្សប្រជាធិបតេយ្យសេរី និងប៉ូលីស មិនទាន់អាចបញ្ជាក់បានភ្លាមៗនោះទេពីការចុះផ្សាយនោះ។ យ៉ាងណាមិញ បើតាមការផ្សាយបន្តផ្ទាល់របស់ NHK បានលើកឡើងថា សាក្សី២រូប បានលឺសូរសម្លេងកាំភ្លើងបាញ៉ចេញពីក្រោយលោក អាបេ ពេលកំពុងថ្លែងសន្ទកថា បន្ទាប់មកក៏លឺសម្លេងកំាភ្លើងជាលើកទី២ រួចក៏បានឃើញលោកអាបេ ដួលដេកលើដីតែម្តង។
បើតាម NHK ស្រង់សម្តីសមត្ថកិច្ចបានលើកឡើងថាបានរកឃើញ កាំភ្លើងផលិតដោយដៃ នៅកន្លែងកើតហេតុ និងមានការឃាត់ខ្លួនបុរសម្នាក់ផងដែរ។ ស្នូរបា.ញ់ចំនួន ៣គ្រាប់ត្រូវបានគេលឺនៅក្នុងព្រឹត្តិការណ៍នោះ ក្រោយមកលោក Abe បានកាន់ទ្រូងរបស់គាត់ និងបានដួល ។ សាក្សីជាច្រើនបានឃើញមានឈា.ម ។
ប៉ូលីសបាននិយាយថា បុរសអាយុ 41 ឆ្នាំម្នាក់ដែលត្រូវបានគេសង្ស័យថាជាអ្នកបាញ់ប្រហារនៅទីក្រុងណារ៉ាភាគខាងលិចត្រូវបានចាប់ខ្លួន។ទីភ្នាក់ងារសារព័ត៌មាន Kyodo និង NHK បាននិយាយថា លោក Abe អាយុ 67 ឆ្នាំ ហាក់ដូចជាស្ថិតក្នុងស្ថានភាពគាំងបេះដូង នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីដឹងខ្លួន និងឆ្លើយតបដំបូង។បើតាមសារព័ត៌មាន BBC បានរាយការណ៍ថា ប៉ូលីសបាននិយាយថា បុរសអាយុ 41 ឆ្នាំម្នាក់ដែលត្រូវបានគេសង្ស័យថាជាអ្នកបាញ់ប្រហារនៅទីក្រុងណារ៉ាភាគខាងលិចត្រូវបានចាប់ខ្លួន។
អតីតអភិបាលក្រុងតូក្យូ លោក Yoichi Masuzoe បាននិយាយនៅក្នុងបណ្តាញសង្គមធ្វីតធឺ (Twitter) ថា លោក អាបេ អាយុ ៦៧ឆ្នាំ ស្ថិតក្នុងស្ថានភាពនៃការបញ្ហាបេះដូងធ្ងន់ធ្ងរ (cardiopulmonary arrest)។អតីតនាយករដ្ឋមន្ត្រីជប៉ុន អាបេ ត្រូវបានបាញ់សម្លាប់នៅម៉ោងប្រហែល 11:30 ម៉ោងក្នុងស្រុក ក្នុងទីក្រុង Nara។ បុរសម្នាក់ដែលត្រូវបានគេជឿថាជាអ្នកបាញ់ត្រូវបានចាប់ខ្លួន។ ស្ថានភាពរបស់អតីតនាយករដ្ឋមន្ត្រី Abe បច្ចុប្បន្នមិនទាន់ដឹងនៅឡើយទេ។ នេះបើតាមប្រធានខុទ្ទកាល័យលោក Hirokazu Matsuno បានប្រាប់អ្នកសារព័ត៌មាន។ លោក Hirokazu Matsuno បានថ្លែងថា »ទោះជាហេតុផលបែបណាក៏ដោយ ទង្វើព្រៃផ្សៃបែបនេះមិនអាចអត់ឱនឱ្យបានទេ ហើយយើងថ្កោលទោសយ៉ាងដាច់អហង្ការ»៕