Tuesday, January 31, 2023
Google search engine
Homeព័ត៌មានអន្តរជាតិអ្នកលក់​អន​ឡាញដ៏មានឥទ្ធិពល​​ម្នាក់​ទៀត ត្រូវ​អាជ្ញាធរចិន​ពិន័យ​​ជិត​១​លាន​ដុល្លារ

អ្នកលក់​អន​ឡាញដ៏មានឥទ្ធិពល​​ម្នាក់​ទៀត ត្រូវ​អាជ្ញាធរចិន​ពិន័យ​​ជិត​១​លាន​ដុល្លារ

~

ស្រប​ពេល​ឧស្សាហកម្ម​ផ្សាយ​បន្ត​ផ្ទាល់​លក់​ផលិតផល កំពុង​រីក​ចម្រើន​ខ្លាំង​នៅ​ក្នុង​ប្រទេស អាជ្ញាធរ​ចិន​បន្ត​បង្ក្រាប​លើ​លក់​អន​ឡាញ​ជា​បន្តបន្ទាប់ ដោយ​ក្នុង​នោះ បាន​ផាកពិន័យ​អ្នកលក់​អន​ឡាញ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ទៀត ក្នុង​ចំនួន​ទឹកប្រាក់​៦​លាន​សែន​យ័ន​ឬ​ស្មើ​៩​សែន​៧​ម៉ឺន​ដុល្លារ​ជាង​។

~

~

អ្នក​ផ្សាយ​លក់​ផលិត​ឈ្មោះ Fan Sifeng ត្រូវ​បាន​បញ្ជា​ឱ្យ​បង់ពន្ធ​ពី​បទ​មាន​ភាព​យឺតយ៉ាវ និង​ការ​ផាកពិន័យ បន្ទាប់​ពី​បាន​ខក​ខានមិនបាន​រាយការណ៍​ប្រាក់​ចំណូល​ពេញលេញ​របស់​ខ្លួន​ទៅ​អាជ្ញាធរ​ពន្ធដារ​ចិន ដើម្បី​គេច​ពី​ការ​បង់ពន្ធ​លើស​ពី​២​លាន​៦​សែន​លាន​យ័ន​នៅ​ចន្លោះ​ខែកក្កដា ឆ្នាំ ២០១៧ ដល់​ខែធ្នូ ឆ្នាំ​២០២១ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​។

~

~

ឧស្សាហកម្ម​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក​ផ្សព្វផ្សាយ​ផ្ទាល់ មានការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស​តាំងពី​ឆ្នាំ​មុន​នៅ​ក្នុង​ប្រទេស​ចិន ដោយសារ​វា​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​កាន់តែ​ខ្លាំង​។ តារា​ល្បី​ៗ​មួយ​ចំនួន​នៅ​ក្នុង​ឧស្សាហកម្ម​នេះ ត្រូវ​បាត់​ខ្លួន​ពី​វេទិកា​អ៊ីនធឺណិត​នេះ បន្ទាប់​ពី​មាន​ភាព​ចម្រូងចម្រាស​ទាក់ទង​នឹង​ពន្ធ​។

~

~

កន្លង​មក អ្នក​ផ្សាយ​ផ្ទាល់​លក់​ផលិតផល​តាម​អន​ឡាញ​ដ៏​ល្បីឈ្មោះ គឺ​នាង Viya ត្រូវ​បាន​រង​ការ​ផាកពិន័យ​ជា​ប្រាក់​ចំនួន​១៣០០​លាន​យ័ន ពី​បទ​គេច​មិន​បង់ពន្ធ​នៅ​ក្នុង​ខែធ្នូ ហើយ​បន្ទាប់​មក គេ​ក៏​លែង​ឃើញ​នាង​នៅ​លើ​បណ្ដាញ​សង្គម​អ៊ីនធឺណិត​ចាប់តាំងពី​ពេល​នោះ​មក​។

~

~

ករណី​នេះ គឺ​បាន​កើតឡើង​យ៉ាង​ខ្លី​បំផុត បន្ទាប់​ពី​ស្រី​ដ៏​ស្រស់​ស្អាត់​ឈ្មោះ Zhu Chenhui ដែល​ធ្លាប់​ជា​អ្នក​ផ្សាយ​ផ្ទាល់​កំពូល​ទាំង​បី​របស់​ប្រទេស​ចិន​នៅ​លើ Taobao Live របស់ Alibaba Group Holding ក៏​ត្រូវ​បាន​ពិន័យ​ជា​ប្រាក់​រាប់​លាន​យន់​សម្រាប់​ការ​គេចពន្ធ​៕

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments