~
~
ម្ចាស់ភាគហ៊ុនក្រុមហ៊ុន Tesla បានប្តឹងក្រុមហ៊ុន នាយកប្រតិបត្តិលោក Elon Musk និងក្រុមប្រឹក្សាភិបាលរបស់ខ្លួន ដោយចោទប្រកាន់ពួកគេពីការធ្វេសប្រហែសក្នុងការដោះស្រាយបណ្តឹងអំពីការរើសអើ.ង និងយាយី និងការបង្កើតវប្បធម៌អាក្រក់នៅកន្លែងធ្វើការ។វាជាបណ្តឹងចុងក្រោយដ៏ធំបំផុតប្រឆាំងនឹង Tesla ដែលរងការចោទប្រកាន់ពីបទរើសអើ.ងជាតិសាសន៍ និងការបៀ.តបៀ.នផ្លូវភេ.ទនៅក្នុងរោងចក្ររបស់ខ្លួន។
~
~
~
~
អ្នកវិនិយោគទុកម្នាក់ឈ្មោះ Solomon Chua ដែលជាម្ចាស់ភាគហ៊ុនម្នាក់របស់ Tesla និយាយថា «Tesla បង្កើតនូវវប្បធម៌អាក្រក់នៅកន្លែងធ្វើការដែលមានការរើសអើ.ងជាតិសាសន៍ ផ្លូវភេ.ទ និងការរើសអើ.ងប្រឆាំងនឹងបុគ្គលិកខ្លួន»។
~
~
លោកបញ្ជាក់ថា «វប្បធម៌អាក្រក់នៅកន្លែងធ្វើការបង្កឲ្យមានការខូចខាតផ្នែកហិរញ្ញវត្ថុ និងបំផ្លាញដល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន»។
~
~
សូមបញ្ជាក់ថា ក្រុមហ៊ុន Tesla បាននិយាយថាខ្លួនមិនអត់ឱនឡើយចំពោះការរើសអើ.ង និងបានចាត់វិធានការដើម្បីដោះស្រាយបណ្តឹងរបស់បុគ្គលិកខ្លួន។
~
បណ្តឹងនោះចោទប្រកាន់លោក Elon Musk សមាជិកទាំង ១១នាក់របស់ក្រុមប្រឹក្សាភិបាល និងក្រុមហ៊ុនថាបានរំលោ.ភបំពា.នកាតព្វកិច្ចពួកគេដោយខកខានក្នុងការដោះស្រាយបញ្ហាកង្វល់ពាក់ព័ន្ធនឹងការរាយការណ៍ផ្ទៃក្នុងពីការរើសអើ.ង និងយាយី។
~
ពាក្យបណ្តឹងនិយាយទៀតថា បញ្ហានេះបណ្តាលឲ្យ Tesla បាត់បង់បុគ្គលិកមានគុណភាព និងត្រូវចំណាយលើថ្លៃការពាររឿងក្តី និងការផាកពិន័យសម្រាប់ការរំលោ.ភបំពាន៕ (យោងតាមប្រភព៖ Reuters)