Tuesday, September 26, 2023
Google search engine
Homeព័ត៌មានអន្តរជាតិឧត្តមសេនីយ៍​​១រូបជួបគ្រោះអកុសល​​ អំឡុងពេល​​បើកយន្តហោះ​ហ្វឹកហាត់

ឧត្តមសេនីយ៍​​១រូបជួបគ្រោះអកុសល​​ អំឡុងពេល​​បើកយន្តហោះ​ហ្វឹកហាត់

អ្នក​បើក​យន្តហោះ​ម្នាក់​មក​ពី​កងទ័ពអាកាស​តៃវ៉ាន់​បាន​ស្លា​.​ប់ បន្ទាប់​ពី​យន្តហោះ​ហ្វឹកហាត់​ប្រភេទ AT-3 Tzu ដែល​លោក​កំពុង​បើក​បាន​ធ្លាក់​នៅ​ភាគ​ខាងត្បូង​កោះ​តៃវ៉ាន់​។ឧត្តមសេនីយ៍ Hsu Ta-chun មក​ពី​ថ្នាក់​បណ្ឌិត្យសភា​ទ័ពអាកាស​ឆ្នាំ ២០២១ បាន​បើក​យន្តហោះ​ហ្វឹកហាត់ AT-3 ដែល​មាន​លេខ​ចុះបញ្ជី AR32 និង​លេខ​កន្ទុយ ៨៥២ នៅ​ម៉ោង​ប្រហែល ៨:០៣​នាទី​ព្រឹក​ថ្ងៃ​ច័ន្ទ​។ វា​គឺជា​ការ​ហោះហើរ​ទោល​លើក​ទី ២​របស់​លោក នៅ​ពេល​យន្តហោះ​របស់​លោក​បាន​បាត់​ដាន​ពី​រ៉ា​ដា​នៅ​ម៉ោង ៨:០៨​នាទី​ព្រឹក​ដដែល​។

សាធារណជន​បាន​ធ្វើការ​រាយការណ៍​ថា មាន​យន្តហោះ​តូច​មួយ​គ្រឿង​បាន​ធ្លាក់​នៅ​ក្បែរផ្លូវ Tiancuo ស្ថិត​ក្នុងស្រុក Gangshan នៃ​ទីក្រុង Kaohsiung​។

ការិយាល័យ​ពន្លត់​អគ្គិភ័យ​ទីក្រុង Kaohsiung បាន​អះអាង​ថា​នៅ​ម៉ោង ៨:០៩​នាទី​ព្រឹក ខ្លួន​បាន​ទទួល​ការ​រាយការណ៍​ពី​យន្តហោះ​ធ្លាក់​នៅ​ផ្លូវ Tiachuo នៃ​ស្រុក Gangshan​។

នៅ​ពេល​ក្រុម​ពន្លត់​អគ្គិភ័យ​ទៅ​ដល់​កន្លែង​កើតហេតុ អណ្តាតភ្លើង​​បាន​រលត់​បាត់​ទៅ​ហើយ ចំណែក​សាកស​.​ព​របស់​អ្នក​បើ​ក​យន្តហោះ​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​កន្លែង​កើតហេតុ​។ ដោយសារ​តែ​គាត់​បាន​ស្លា​.​ប់​បាត់​ទៅ​ហើយ គ្រូពេទ្យ​មិន​បាន​បញ្ជូន​គាត់​ទៅ​មន្ទីរពេទ្យ​នោះ​ទេ​។

បើ​យោង​តាម​ការ​ស៊ើបអង្កេត​បឋម យន្តហោះ​ហ្វឹកហាត់ AT-3 ចំនួន ៥​គ្រឿង​បាន​ធ្វើ​សមយុទ្ធ​ហ្វឹកហាត់​នៅ​ក្បែរ​ស្រុក Xigang នៃ​ទីក្រុង Tainan​។ នៅ​ពេល​ធ្វើ​ដំណើរ​ត្រឡប់​មក​វិញ មាន​យន្តហោះ​ចំនួន ៤​ប៉ុណ្ណោះ​បាន​វិល​មក​វិញ​ដោយ​សុវត្ថិភាព ហើយ​មិនយូរ​ប៉ុន្មាន​ទើប​មានការ​ដឹង​ថា អ្នក​បើក​យន្តហោះ​ម្នាក់​បាន​បាត់​ខ្លួន​។

កងទ័ពអាកាស​តៃវ៉ាន់​បាន​ធ្វើ​ប្រតិបត្តិការ​ស្វែងរក និង​សង្គ្រោះ ប៉ុន្តែ​ក៏​លុប​ចោល​បេសកកម្ម​វិញ នៅ​ពេល​មានការ​រក​ឃើញ​កន្លែង​យន្តហោះ​ធ្លាក់​៕ (​យោង​តាម​ប្រភព​៖ Taiwan News)

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments