~
~
អន្តរជាតិ៖ លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ីបានបើកការដ្ឋានសាងសង់រោងចក្រផលិតឧស្ម័នធ្យូងថ្មតម្លៃ ២,៣ ពាន់លានដុល្លារនៅថ្ងៃចន្ទនេះ ក្នុងគោលបំណងកាត់បន្ថយការនាំចូលឧស្ម័នប្រេងរាវ (LPG) របស់ប្រទេស ខណៈដែលបង្កើនប្រសិទ្ធភាពធនធានធ្យូងថ្មរបស់ខ្លួន។
~
~
នេះបើយោងតាមការចេញផ្សាយដោយសារព័ត៏មាន CNA នៅថ្ងៃទី២៤ ខែមករា។ បើយោងតាមអ្នករុករកធ្យូងថ្មរដ្ឋ Bukit Asam ដែលកំពុងសាងសង់រោងចក្រនេះត្រូវបានរចនាឡើងដើម្បីប្រើប្រាស់ធ្យូងថ្មកម្រិតទាបចំនួន ៦ លានតោនដើម្បីផលិត ១,៤ តោនក្នុងមួយឆ្នាំ ដែលអាចកាត់បន្ថយការនាំចូលឧស្ម័នប្រេងឥន្ធនៈរាវ (LPG) របស់ប្រទេសឥណ្ឌូនេស៊ីចំនួន ១ លានតោនក្នុងមួយឆ្នាំ ហើយរោងចក្រក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនអាមេរិក Air Products and Chemicals, Inc.។
~
~
ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា ក្នុងឆ្នាំ ២០២១ ប្រទេសឥណ្ឌូនេស៊ីបានប្រើប្រាស់ឧស្ម័ន LPG ចំនួន ៧,៩៥ លានតោន ក្នុងនោះ ៦,៤ លានតោនត្រូវបាននាំចូល។ លោក Jokowi បាននិយាយថា “យើងអាចកាត់បន្ថយការឧបត្ថម្ភធនពីថវិការដ្ឋប្រហែល ៧ ពាន់ពាន់លានរូពៀ (៤៨៩,០០ លានដុល្លារ) ខណៈដែលធ្វើឱ្យសមតុល្យពាណិជ្ជកម្មរបស់យើងប្រសើរឡើង និងឱនភាពគណនីចរន្តរបស់យើង”។
~
~
ប្រទេសឥណ្ឌូនេស៊ីបានបែងចែកថវិកាចំនួន ៦៦,៣ ពាន់ពាន់លានរូពៀនៅក្នុងថវិកាឆ្នាំ ២០២២ ដើម្បីឧបត្ថម្ភធនលើការប្រើប្រាស់ឧស្ម័ន LPG ក្នុងស្រុកមួយចំនួន។ រោងចក្រនេះស្ថិតនៅក្នុង Muara Enim ភាគខាងត្បូងកោះស៊ូម៉ាត្រា ដែលជាមជ្ឈមណ្ឌលរុករករ៉ែរបស់រដ្ឋ Bukit Asam ។ ការសាងសង់គ្រោងនឹងចំណាយពេល ៣០ ខែ ហើយក្រុមហ៊ុនថាមពលរដ្ឋ Pertamina ត្រូវបានគេរំពឹងថានឹងប្រើប្រាស់ឧស្ម័នដែលផលិតចេញពីរោងចក្រ៕ ប្រភព៖ ក្រសួងព័ត៌មាន
~
~