~
~
អត្ដសញ្ញាភេទមិនបានបញ្ជាក់ពីអ្វីជាបទពិសោធសិចរបស់អ្នកនោះទេ តែជាអ្វីដែលអ្នកធ្វើការប្រាស្រ័យទាក់ទងក្នុងសង្គម។ មានភាពខុសប្លែកគ្នាខ្លះៗអំពីរបៀបដែលបុរស និងស្ដ្រីមានទំនាក់ទំនងគ្នា (ទោះបីជាយើងទទួលស្គាល់ថា មិនសុទ្ធតែបុរសទាំងអស់មានលិង្គ ឬស្ដ្រីទាំង អស់មានទ្វារមាសនោះទេ)។
~
~
១. ស្ដ្រីឈ្នះខាងសម្រេចកាមច្រើនដង ដែលបុរសមិនអាច ជាអ្នកជំនាញសិចសាស្ដ្រ វេជ្ជបណ្ឌិត បារបារ៉ា ឃីស្លីង ធ្លាប់ប្រាប់ Cosmopolitan.com ថា បើអ្នកជាមនុស្សស្រី ហើយអ្នកមានឱកាសសម្រេចកាមបានម្ដង អ្នកប្រាកដជាអាចធ្វើវាបានច្រើនដងជាប់ៗគ្នា។
~
~
~
យ៉ាងណាមិញ ខណៈបុរសតែងតែរងចាំពេលវេលាពង្រឹងថាមពលមុនពេលអាចបន្ដទឹកទីពីរ បុរសតិចតួចបំផុតដែលមានសមត្ថភាពសម្រេចកាមច្រើនលើកច្រើនសានូវអ្វីដែលពួកគេតែងតែបាញ់បញ្ចេញទឹកកាមនោះ។ ថ្វីដ្បិតតែមិនមែនមនុស្សទាំងអស់ឯកភាពថា ការឈានដល់ទីជម្រៅដោយមិនចាំបាច់បាញ់ទឹកកាមរបស់បុរស គឺជារឿងពិត នោះជាទិកនិកធ្វើឱ្យមានការសម្រេចកាមច្រើនលើកច្រើនសាដោយមិនបញ្ចេញទឹកកាម ដូចជា សិចតាន់ត្រា ជាដើម។
~
~
~
~
២. បុរសក៏ចេះក្លែងធ្វើសកម្មភាពសម្រេចកាម តែមិនញឹកញយដូចនារី ការសិក្សាឆ្នាំ ២០២០ លើនិស្សិតបុរស ១៨០ នាក់ និងស្ដ្រី ១០១ នាក់ បានបង្ហាញថា និស្សិតដែលបានរួមភេទតាមរយៈប្រដាប់ភេទ មានបុរស ២៨ ភាគរយ និងនារី ៦៧ ភាគរយ ធ្លាប់បានក្លែងធ្វើជាសកម្មភាពឈានដល់ទីជម្រៅ។ ការសិក្សាថ្មីមួយដែលចុះផ្សាយក្នុងព្រឹត្ដិបត្រ Sexual and Relationship Therapy បានបង្ហាញថា មូលហេតុទូទៅបំផុតមួយ ដែលបុរសក្លែងសម្រេចកាមគឺបង្កើនភាពស្និទ្ធិស្នាលរវាងដៃគូ។ នារីរមែងសម្ដែងជាភាគីសម្រេចកាមតម្រេកដើម្បីបញ្ចប់សិចដ៏គ្មានភាពស្រណុកស្រួល។
~
~
~
៣. សិចប្រើមាត់ពិតជាបានពង្រួមគម្លាតឱកាសឈានដល់កាមត្រេកកាន់តែខ្លី ខណៈ ខារ៉ូល ឃ្វីន សិចវិទូ និងជាអ្នកស្រាវជ្រាវនៅហាងលក់ឧបករណ៍សិច Good Vibrations បាននិយាយថា នារីប្រមាណ ៧០ភាគរយកម្រ ឬអត់ធ្លាប់មានឱកាសបានសម្រេចកាមម្ដងណាសោះ តាមរយៈការរួមភេទ។ ធៀបនឹងបុរស ៧៤ ភាគរយ ដែលបានសម្រេចកាមរៀងរាល់ពេលរួមភេទ។តួលេខនេះបានកើនឡើងដល់ ៨១ ភាគរយចំពោះនារី បើពួកគេមិនបានបូកបន្ថែមសកម្មភាពផ្សេងៗ រួមទាំង ការប្រើទិកនិកមាត់ផងដែរ។ ខណៈការស្រាវជ្រាវបានបង្ហាញថា ជាទូទៅ គ្រប់សកម្មភាពសិចទាំងអស់របស់នារីសុទ្ធតែមិនអាចសម្រេកកាមបានច្រើនដូចបុរស ស្ដ្រីដែលបានរួមភេទជាមួយស្ដ្រីដូចគ្នាមានឱកាសបានឈានដល់ទីជម្រៅច្រើនជាងស្ដ្រីរួមភេទជាមួយបុរស ដោយសារតែពួកគេបានប្រើពេលវេលាលើការដុតកម្ដៅភ្លើងក្នុងរាងកាយ ដែលមានប្រសិទ្ធភាពល្អជាងការបើកឆាកប្រយុទ្ធភ្លាមៗ។
~
~
~
៤. ស្ដ្រីប្រើពេលសម្រេចកាមយូរជាងបុរសអំឡុងពេលរួមរ័ក្សតាមប្រដាប់ភេទ យ៉ាងណាមិញ ស្ដ្រីត្រូវការពេលវេលាដូចគ្នាដើម្បីឈានដល់ទីជម្រៅនៃកាមតម្រេកតាមរយៈការសម្រេចកាមខ្លួនឯង ដូចនឹងអ្វីដែលបុរសប្រើពេលវេលាដើម្បីសម្រេចកាមតាមរយៈការរួមភេទ។យោងតាមការស្រាវជ្រាវដោយ Alfred Charles Kinsey ជាធម្មតា បុរសអាចឈានដល់ទីជម្រៅត្រឹមសកម្មភាពតែ ៥ នាទី ជាឋេរវេលាដែលស្ដ្រីត្រូវការផងដែរសម្រាប់ការបបោសអង្អែលខ្លួនឯងដើម្បីសម្រេចកាម។ (ជាថ្មីម្ដងទៀត វាអាស្រ័យលើបុគ្គលនីមួយៗចំពោះការប្រើប្រាស់ពេលវេលាយូរឬក៏ឆាប់)។
~
~
៥. ស្ដ្រីអាចត្រូវបានធ្វើឱ្យស្រើបស្រួលបំផុតជាមួយបុគ្គលគ្រប់ភេទ ការសិក្សាជាច្រើនបានបង្ហាញថា ស្ដ្រីស្រឡាញ់បុរស និងស្ដ្រីខ្ទើយ មានប្រតិកម្មលើរាងកាយដូចគ្នាពេលទស្សនាភាពយន្ដសិចស្រីរវាងស្រី ស្រីរវាងបុរស និងសិចបុរសរវាងបុរស ដោយមិនខ្វល់ពីបុគ្គលមានភេទណាដែលពួកគេគេងជាមួយឡើយ។ ទន្ទឹមនឹងនេះ ភាពរំជើបរំជួលផ្លូវភេទរបស់បុរស មានទំនាក់ទំនងយ៉ាងស្និទ្ធជាមួយបុគ្គលដែលខ្លួនចូលចិត្ដ។
~
~
ការសិក្សាឆ្នាំ ២០១៥ ពីសាកលវិទ្យាល័យ Essex បានបង្ហាញថា ជាពិសេស នារីស្រឡាញ់បុរសមានសន្ទុះចិត្ដស្រើបស្រាលពីការទស្សនាវីដេអូសិចរវាងបុរសសង្ហារ និងនារីស្អាតដូចគ្នា ខណៈបុរសស្រឡាញ់នារី និងបុរសខ្ទើយ កើតអារម្មណ៍សិចដោយផ្ដោតតែទៅលើយេនឌ័រ ដែលពួកគេប្រាថ្នាប៉ុណ្ណោះ៕
~
~