Tuesday, November 28, 2023
Google search engine
Homeចំណេះដឹងការ​សម្រេច​កាម​ខ្លួនឯង​មាន​ផល​ល្អ និង​អាក្រក់​ដូចម្ដេច?

ការ​សម្រេច​កាម​ខ្លួនឯង​មាន​ផល​ល្អ និង​អាក្រក់​ដូចម្ដេច?

~

~

~

~

សម្ព័ន្ធភាព​សិច​មួយ​ប្រភេទ​ដែល​ក្រុម​បុរស​បាន​ប្រើ​ម្រាមដៃ​ច្បូត​លិង្គ​ខ្លួនឯង ឬ​ស្រ្តី​ប្រើ​ម្រាមដៃ​លូក​ប្រដាប់​ភេទ​ខ្លួន​ដើម្បី​សម្រេច​នូវ​អារម្មណ៍​ពុះកញ្ជ្រោល​រហូត​ដល់​ឋានសួគ៌​នៃ​កាមគុណ​នោះ ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា «ការ​សម្រេច​កាម​ដោយ​ខ្លួនឯង​»។

សកម្មភាព​ជួយ​ខ្លួនឯង​ឲ្យ​ដល់​ត្រើយ​តណ្ហា​នេះ​មិន​សំដៅ​តែ​ចំពោះ​ករណី​គ្មាន​ដៃគូ​រួមភេទ​នោះ​ទេ ជួនកាល ទង្វើ​បុរស​ប្រើ​ម្រាមដៃ​ច្បូត​លិង្គ​ខ្លួនឯង ឬ​ស្រ្តី​ប្រើ​ម្រាមដៃ​លូក​ប្រដាប់​ភេទ​ខ្លួន​នោះ​ក៏​អាច​ប្រព្រឹត្ត​ទៅ​នៅពេល​កំពុង​មាន​ដៃគូ​រួមភេទ​ផង​ដែរ។

~

~

~

~

យ៉ាង​ណា​មិញ​វិធី​មួយ​នេះ​ក៏​មាន​លក្ខណៈ​ពេញនិយម​ក្នុង​ការ​សម្រេច​កាម​របស់​បុរសៗ ឬ​ស្ត្រី​ដែល​គ្មាន​ដៃគូ។ តាម​ធម្មជាតិ​វិធីសាស្រ្ត​ប្រភេទ​នេះ​មិន​មាន​ផល​ប៉ះពាល់​ដល់​សរីរាង្គ​ខាង​ក្រៅ និង​សតិអារម្មណ៍​របស់​អ្នក​ប្រព្រឹត្ត​អ្វី​ធ្ងន់ធ្ងរ​ឡើយ។

តែ​ទោះ​ជា​យ៉ាង​ណា​វិធី​សម្រេច​កាម​ដោយ​ខ្លួនឯង​នេះ​ក៏​មាន​ផល​ល្អ​និង​ផល​អាក្រក់​ដែរ។

ខាងក្រោម​នេះ​គឺជា​ការ​បកស្រាយ​និង​យល់​ឃើញ​ពី​គុណសម្បត្តិ និង​គុណវិបត្តិ​នៃ​ការ​សម្រេច​កាម​ដោយ​ខ្លួនឯង ដែល​វេជ្ជបណ្ឌិត យូហ្គេស ដេ នៃ​វេបសាយ​សុខភាពធ្វើការ​ចែករំលែក​ជាមួយ​ប្រិយមិត្ត។

~

~

~

ជាទូទៅ​ការ​សម្រេច​កាម​ដោយ​ខ្លួនឯង​មិន​បាន​បង្ក​ឲ្យ​មាន​ស្នាម​របួស​ផ្នែក​រាងកាយ​ខាង​ក្រៅ​ឡើយ។ ខាង​ក្រោម​នេះ​គឺជា​ជំនឿ​ខុស​គ្មាន​ឫសគល់​ដែល​ពុំ​មាន​ការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​ណា​គាំទ្រ។

ទស្សនៈ​យល់ខុស

– ការ​សម្រេច​កាម​ដោយ​ខ្លួនឯង​អាច​ជួយ​កាត់បន្ថយ​នូវ​អត្រា​កាម​តម្រេក​របស់​មនុស្ស​ប្រុស​ក្នុង​មួយ​ជីវិត​របស់​ពួកគេ។

– អាច​កាត់បន្ថយ​បរិមាណ​ទឹកកាម​របស់​បុរស ឬ​ខ្សត់​ទឹកកាម

– ជួយ​សម្រឹតសម្រាំង​នូវ​គុណភាព​ទឹកកាម​បុរស​ឲ្យ​ល្អ​ជាង​មុន

– ធ្វើឲ្យ​ដំណើរការ​ផលិត​ទឹកកាម​បុរស​មាន​តុល្យភាព

– ការ​សម្រេច​កាម​អាច​ធ្វើឲ្យ​បុរស​ប្រឈម​នឹង​ជំងឺ​ផ្នែក​សតិអារម្មណ៍ និង​រោគ​ងងឹត​ភ្នែក។

– បង្កើត​ឲ្យ​មាន​ការ​លូតលាស់​ដល់​សរសៃ​សក់​បុរស និង​ស្ត្រី។

– អាច​បង្ក​ឲ្យ​ការ​បាត់បង់​សមត្ថភាព​ផ្លូវភេទ ឬ​បាត់​ចំណង់​ផ្លូវភេទ។

អត្ថប្រយោជន៍

ការ​សម្រេច​កាម​ដោយ​ខ្លួនឯង​ជួយ​ផ្តល់​នូវ​អារម្មណ៍​សិច​យ៉ាង​រីករាយ​ពុំ​មាន​ក្តីបារម្ភ​រឿង​ឆ្លង​ជំងឺ​កាមរោគ​នានា​បាន ឬ​ពុំ​អាច​មាន​កូន។

ការ​សម្រេច​កាម​ដោយ​ខ្លួនឯង​ជួយ​រំសាយ​នូវ​អាការ​ជំងឺ​ស្រេ្តស។

ការ​សម្រេច​កាម​ដោយ​ខ្លួនឯង​ជួយ​ឲ្យ​មនុស្ស​ប្រុស និង​ស្រី​យល់ដឹង​ពី​សម្ព័ន្ធភាព​សិច​ខ្លួនឯង​ច្បាស់។

ការ​សម្រេច​កាម​ដោយ​ខ្លួនឯង​ជា​គន្លឹះ​សម្រាប់​ត្រៀម​រក​វិធីសាស្រ្ត ឬ​តំបន់​លើ​រាងកាយ​ដែល​ជួយ​ភ្ញោច​ឲ្យ​ស្រើបស្រាល​បំផុត​ក្នុង​ប្រតិបត្តិការ​សិច​ជាមួយ​ដៃគូ​នៅ​លើក​ក្រោយៗ។

ប៉ុន្តែ​ការ​សម្រេច​កាម​ដោយ​ខ្លួនឯង​ជា​ញឹកញាប់​ឬ​ហួស​ប្រមាណ​ពេក​ក៏​បង្ក​ឲ្យ​មាន​ផល​អាក្រក់​ដែរ។

ផលអវិជ្ជមាន

ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង​អាច​បង្ក​ឲ្យ​មាន​ស្នាម​រលាត់ ឬ​មាន​ស្នាម​ជាំ​លើ​ស្បែក​លិង្គ ឬ​ទ្វារមាស។

ការ​សម្រេច​កាម​ដោយ​ខ្លួនឯង​ដោយ​មាន​ការ​ប្រើ​ឧបករណ៍ ឬ​វត្ថុ​ភេទ​ដទៃ​អាច​បង្ក​ឲ្យ​មាន​ស្នាម​របួស និង​មាន​ជំងឺ​ឆ្លង​នានា។

ការ​ចំណាយ​សម្រេច​កាម​ដោយ​ខ្លួនឯង​ច្រើន​ពេក​អាច​បង្កើត​ជា​ទម្លាប់​ងប់ងុល ដែល​ប៉ះពាល់​ឥរិយាបថ។

ប្រសិន​បើ​អ្នក​ណា​ម្នាក់​ខកខាន​នូវ​សម្ព័ន្ធសិច​ដ៏សំខាន់ ឬ​មាន​ពេល​តិចតួច​សម្រាប់​សកម្មភាព​នេះ​វា​អាច​ឲ្យ​គេ​មាន​ជំងឺ​មមើមមាយ​ចិត្ត​ច្រើន។ ហើយ​ពួកគេ​នឹង​អាច​ភ្លេច​ពេលវេលា​សំខាន់​សម្រាប់​បង្កើត​សម្ព័ន្ធភាព​សិច​ជាក់ស្តែង​ជាមួយ​ដៃគូ ឬ​មាន​ទំនោរ​ចូល​ចំណាយ​ប្រាក់​ទិញ​ឧបករណ៍​ជំនួយ​សិច៕

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments