Sunday, September 24, 2023
Google search engine
Homeសម្រស់&សុខភាព៩ វិធីអ្នកគួរយល់ដឹងពីរឿងលើគ្រែ

៩ វិធីអ្នកគួរយល់ដឹងពីរឿងលើគ្រែ

~

~

៩ វិធីអ្នកគួរយល់ដឹងពីសិច។ សិចគឺជាបរិបទធម្មជាតិមួយរបស់មនុស្សដែលគ្រប់គ្នាតែងតែធ្វើ
វារវាងមនុស្សប្រុសនិងស្រី។ ប៉ុន្តែក្នុងនោះមានរឿងមួយចំនួនដែលអ្នកគួរយល់ដឹងអំពីសិច៖

~

~

១. អាចមានផ្ទៃពោះទោះបីជារួមភេទលើកដំបូងក្ដី មនុស្សមួយចំនួនប្រហែលជាធ្លាប់បានឮគេនិយាយថាមនុស្សស្រីដែលរួមភេទជាលើកទី ១ គឺមិន
អាចមានផ្ទៃពោះនោះទេ តែនេះមិនមែនជាការពិតនោះទេ ជាធម្មតាមនុស្សស្រីអាចមានផ្ទៃពោះ
ទោះបីជាធ្លាប់រួមភេទពីមុន ឬលើកទី ១ ក៏ដោយ។

~

~

២. អាចមានផ្ទៃពោះទោះបីជាភាគីបុរសដកលិង្គចេញមុនពេលចប់សព្វគ្រប់ក៏ដោយ គេហៅថាចាក់ទឹកក្រៅពាងប៉ុន្តែសម្រាប់វិធីនេះមិនបានផល ១០០% នោះទេ ព្រោះទោះបីជាបែប នេះក្ដីក៏អាចមានទឹកកាមចេញមកមុនពេលបុរសដល់ចំណុចកំពូលបន្តិចបន្តួចដែរ។

~

៣. អាចមានផ្ទៃពោះទោះបីជារួមភេទក្នុងពេលមានរដូវក្ដី ស្ដាប់ទៅវាហាក់បីដូចជាមិនសមប៉ុន្តែនេះគឺជាការពិតតាមការស្រាវជ្រាវរបស់អ្នកជំនាញព្រោះ
គេបានអះអាងថាស្បែមរបស់មនុស្សប្រុសដែលខ្លាំងអាចរស់នៅក្នុងខ្លួននារីបានរហូតដល់ទៅឧ
ជាង ១ សប្ដាហ៍នេះហើយជាហេតុដែលបណ្ដាលឱ្យមានកូនដោយមិនដឹងខ្លួន។

៤. អាចមានផ្ទៃពោះទោះបីជាប្រើកាយវិការរួមភេទមួយណាក៏ដោយមានមនុស្សជាច្រើនបាននិយាយថាការូមភេទដោយឈរមិនអាចបណ្ដាលឱ្យមានផ្ទៃពោះនោះទេប៉ុន្តែនេះគឺមិនពិតនោះទេ ការមានផ្ទៃពោះគឺអាចមានទៅបានដោយមិនគិតពីកាយវិការរួមភេទ
នោះទេ។

~

~

៥. មិនអាចមានផ្ទៃពោះនោះទេ ប្រសិនបើរួមភេទត្រឹមតាមមាត់ការលេបទឹកកាមបុរស ឬការរួមភេទតាមមាត់មិនអាចបណ្ដាលឱ្យមានផ្ទៃពោះនោះទេ។

~

~

៦. ការផឹកស្រាមិនអាចធ្វើឱ្យសមត្ថភាពសិចកើនឡើងនោះទេមនុស្សជាច្រើនបានយល់ច្រលំចំពោះរឿងនេះប៉ុន្តែអ្នកជំនាញបានបកស្រាយហើយថាការផឹក
ស្រាមិនអាចបង្កើនសមត្ថភាពផ្លូវភេទនោះទេ។

៧. មិនអាចប្រើប្រាស់ស្បោងផ្លាស្ទិក ឬអ្វីៗផ្សេងជំនួស ស្រោមអនាម័យបាននោះទេមនុស្សមួយចំនួនគិតថាគេមិនហ៊ានទៅឧសថស្ថានដើម្បីទិញស្រោមអនាម័យព្រោះតែខ្មាស់គេហើយសាកល្បងប្រើប្រាសថង់ផ្លាស្ទិកជំនួសទៅវិញ នេះមិនមែនជារឿងល្អនោះទេព្រោះវាមាន
គ្រោះថ្នាក់ ទាំងអាចមានកូនទាំងអាចបណ្ដាលឱ្យរលាកប្រដាប់ភេទ។

៨. ស្រោមអនាម័យមិនអាចយកមកលាងទឹកហើយប្រើម្ដងទៀតបាននោះទេនេះមិនមែនជារឿងលេងសើចនោះទេ វាជាការពិតដែលស្រោមអនាម័យមិនអាចប្រើប្រាស់បាន២ ដងនោះទេ គួរណាតែធ្វើតាមការបង្កាប់នៅលើសំបកស្រោមដើម្បីសុខភាពផ្ទាល់ខ្លូន។

~

~

៩. ពងស្វាសបុរសមិនអាចផ្ទុះនោះទេប្រសិនបើមិនបានរួមសិចវាហាក់ដូចជារឿងដែលគួរឱ្យចង់សើចនៅពេលដែលមនុស្សមួយចំនួនជឿថាពងស្វាសរបស់ខ្លួនអាចនឹងផ្ទុះប្រសិនបើខ្លួនមិនបានរួមសិច តែគិតមិនបានគិតថាមុនពេលដែលគេរួមសិចលើកទី ១
គឺគេមិនបានរួមសិចមកច្រើនជាង ១០ ឆ្នាំមកហើយហេតុអ្វីមិនដែលឃើញផ្ទុះ? វាគ្រាន់តេជាពាក្យ
និយាយលេងសើចប៉ុណ្ណោះ៕

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments