~
~
ថ្វីបើការសម្រេចកាមដោយខ្លួនេង មិនបង្កជាហានិភ័យ ឬគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរចំពោះសុខភាព ប៉ុន្តែ នេះក៏មិនមែនបានន័យថា អ្នកអាចធ្វើវាញឹកញាប់នោះដែរ។
~
~
ប្រាកដណាស់ វាមានហានិភ័យទាប។ វាជាទម្រង់នៃការរួមភេទ ដែលមានសុវត្ថិភាពបំផុត។ គ្មាននរណាម្នាក់ធ្លាប់មានជំងឺកាមរោគដោយខ្លួនឯងផ្ទាល់ ឬធ្វើឲ្យខ្លួនមានផ្ទៃពោះ តាមរយៈការសម្រេចកាមដោយខ្លួនឯងឡើយ ប៉ុន្តែ វាក៏ជាជាសកម្មភាពដែលមានហានិភ័យតិចតួច ដែលអ្នកគួរព្រួយបារម្ភផងដែរ។
~
~
~
~
ការសម្រេចកាមដោយខ្លួនឯងជាប្រចាំ ឬខ្លាំងក្លាអាចបណ្តាលឲ្យរលាកស្បែកតិចតួច។ ការបង្ខំឲ្យលិង្គត្រង់ក្បាល ឬបញ្ចេញទឹកកាមញឹកញាប់ខ្លាំង អាចធ្វើឲ្យមានបញ្ហាដល់ប្រព័ន្ធឈាមនៅតំបន់លិង្គ រហូតបង្កជាបញ្ហាសុខភាពធ្ងន់ធ្ងរថែមទៀតផង។ មនុស្សស្រីក៏ដូចគ្នា វាអាចធ្វើរលាក ឬហើមទ្វារមាស។
~
~
វេជ្ជបណ្ឌិតមួយចំនួនបានឃើញថា មនុស្សប្រុសខ្លះ បន្ទាប់ពីការសម្រេចកាមដោយខ្លួនឯងយ៉ាងស្វាហាប់ ក្រោយមក លិង្គរបស់ពួកគេមើលទៅដូចជាត្រប់ទន់មួយអ៊ីចឹង។ វាមានពណ៌ស្វាយ ហើយហើម។ បុរសខ្លះទៀតត្រូវការការវះកាត់ដើម្បីជួសជុល និងព្យាបាល៕
~
~