Wednesday, December 7, 2022
Google search engine
Homeសម្រស់&សុខភាពរបស់ដែលត្រូវទទួលទាន ដើម្បីបានទឹកកាមរសជាតិល្អ

របស់ដែលត្រូវទទួលទាន ដើម្បីបានទឹកកាមរសជាតិល្អ

~

តើអ្នកដែរគិតទៅដល់រសជាតិទឹកកាមរបស់អ្នកដែរឬទេ? រសជាតិរបស់វាអាចធ្វើឱ្យដៃគូរបស់អ្នកពេញចិត្ត ឬក៏ ស្អប់បាន។ ដូចនេះ ចាប់ពីពេលនេះទៅអ្នកគួរគិតគូរធ្វើយ៉ាងណាឱ្យទឹកកាមរបស់អ្នកមានរសជាតិគាប់ប្រសើរសម្រាប់ដៃគូ។

~

~

អ្នកជំនាញខាងសុខភាពផ្លូវភេទ លោកបណ្ឌិត Ava Cadell ជាស្ថាបនិកនៃគេហទំព័រ Sexpert.com មានប្រសាសន៍ថា៖ “មានរឿងជាច្រើនដែលអាចប៉ះពាល់ដល់រសជាតិនៃទឹកកាមរបស់បុរស។ ទោះបីជាមិនមានទិន្នន័យគាំទ្រវិទ្យាសាស្ត្រជាក់លាក់ក៏ដោយ ក៏យើងអាចធ្វើការសាកល្បងអនុវត្តបាន។”

១. ផឹកទឹកឱ្យបានច្រើន

~

~

ការសិក្សាបានបង្ហាញថា ទឹកកាមមានផ្ទុកជាតិទឹកដល់ទៅ៩៨%។ ការមានបរិមាណទឹកច្រើន អាចមានប្រយោជន៍ប្រសិនបើអ្នកចង់ធ្វើឱ្យវាចេញមកច្រើន ហើយ កាត់បន្ថយក្លិនមិនល្អ។ វាមិនមានការកំណត់កម្រិតទឹកត្រូវផឹកដើម្បីឱ្យទឹកកាមក្លិនល្អនោះទេ តែការផឹកទឹកឱ្យបានកាន់តែច្រើន គឺកាន់តែល្អ។

២. កុំភ្លេចទទួលទានម្នាស់និងត្រសក់ស្រូវ

~

~

ផ្លែឈើដូចជាម្នាស់និងត្រសក់ស្រូវ ត្រូវបានគេដឹងថាមិនត្រឹមតែធ្វើឱ្យទឹកកាមមានជាតិផ្អែមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យវាមានក្លិនកាន់តែប្រសើរទៀតផង។ សូមកុំភ្លេចទទួលទានផ្លែឈើទាំងពីរមុខនេះផង ប្រសិនបើចង់ឱ្យទឹកកាមរបស់អ្នកជាទីគាប់ចិត្តរបស់គូស្នេហ៍។

៣. កាត់បន្ថយការទទួលទានកាហ្វេ និង តែចត់

~

~

ការទទួលទានជាតិកាហ្វេអ៊ីនច្រើនពេក ដែលមាននៅក្នុងកាហ្វេឬតែ មិនមែនជាគំនិតល្អទេ ប្រសិនបើគូស្នេហ៍របស់អ្នកចូលចិត្តប្រើមាត់។ ជាតិកាហ្វេអ៊ីនអាចធ្វើឱ្យទឹកកាមរបស់អ្នកមានរសជាតិល្វីង ដូច្នេះចៀសវាងការទទួលទានវាពីរបីម៉ោង មុនពេលអនុវត្តជាមួយនឹងដៃគូ៕

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments