~
~
ការបង្ករោគលើសុដន់ ភាគច្រើនកើតលើស្ត្រីដែលបំបៅដោះកូន ជាពិសេសអំឡុងពេលប្រាំមួយសប្ដាហ៍ដំបូងក្រោយសម្រាលកូន។ ប៉ុន្តែ បុរស និងស្ត្រីដែលមិនបញ្ចេញទឹកដោះ ក៏អាចប្រឈមនឹងការឆ្លងមេរោគនេះដែរ។
~
មូលហេតុបង្ករាងកាយស្ត្រីយើងទទួលបានអ័រម៉ូនជាច្រើនអំឡុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាលភ្លាមៗ។ ជាធម្មតា ទឹកដោះត្រូវបានរក្សាទុកនៅក្នុងសុដន់ ដែលធ្វើឲ្យម៉ាក់មានអាការៈឈឺចាប់ និងហើម ហើយនៅពេលដែលមានទឹកដោះនៅកកកុញក្នុងថង់ទឹកដោះ នោះបាក់តេរីនឹងលូតលាស់ ព្រមទាំងបង្កឲ្យមានការឆ្លងមេរោគ។ចំពោះម៉ាក់ៗដែលមានទឹកដោះច្រើន និងអ្នកដែលពាក់អាវទ្រនាប់តឹងពេក ឬកខ្វក់ ក៏មានហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគលើសុដន់ផងដែរ។
~
~
ទន្ទឹមនឹងនេះដែរ ស្ត្រីដែលមិនបំបៅដោះកូន និងបុរសក៏អាចឆ្លងមេរោគនេះដូចគ្នា ប្រសិនបើស្ថិតក្នុងលក្ខខណ្ឌខាងក្រោម៖
~
ជក់បារីអាចបញ្ចេញជាតិពុលជាក់លាក់ទៅក្នុងរាងកាយ ដែលអាចបំផ្លាញជាលិកាសុដន់
ចោះសុដន់
~
កើតត្រអកនៅលើសុដន់ ឬចុងសុដន់ដែលធ្វើឲ្យស្បែកបរិវេណនោះស្ងួត ស្ដើង និងរមាស់ ហើយនៅពេលដែលយើងអេះខ្លាំង វាអាចរលាត់ស្បែកយ៉ាងងាយ ព្រមទាំងបណ្ដាលឲ្យមានការឆ្លងមេរោគ។
ធ្លាប់វះកាត់ពង្រីកសុដន់ អ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ដោយសារតែជំងឺមួយចំនួនដូចជាជំងឺទឹកនោមផ្អែម
កោរ ឬដករោមជុំវិញសុដន់។
~
~
រោគសញ្ញានៃការបង្ករោគលើសុដន់
សុដន់ប្រែទៅជាក្រហម ឈឺ និងហើម ដោយផ្នែក ឬទាំងមូល
~
~
សុដន់មានកម្ដៅ និងឈឺចាប់នៅពេលប៉ះ
ក្រហាយនៅពេលបំបៅដោះ គ្រុនក្ដៅ
ក្នុងករណីកម្រខ្លះ អាចមានអាប់សែចេញពីជាលិកាសុដន់ និងចេញសារធាតុរាវចេញពីចុងសុដន់។
~
~
~
~