Sunday, January 29, 2023
Google search engine
Homeសម្រស់&សុខភាពស្រីៗត្រូវការអ្វីខ្លះ បើចង់ឲ្យជីវិតផ្លូវភេទសមប្រកបនិងសុខភាពល្អ?

ស្រីៗត្រូវការអ្វីខ្លះ បើចង់ឲ្យជីវិតផ្លូវភេទសមប្រកបនិងសុខភាពល្អ?

~

សុខភាព​ផ្លូវ​ភេទ​របស់​ស្រី ដូច​នឹង​ប្រុសៗ​ដែរ គឺ​មាន​សារសំខាន់​ចំពោះ​សុខុមាលភាព​ទាំង​ផ្លូវ​អារម្មណ៍ និង​ផ្លូវកាយ។ ប៉ុន្តែ ការ​សម្រេច​បាន​ជីវិត​ផ្លូវ​ភេទ​ដែល​ខ្លួន​ឯង​ពេញ​ចិត្ត ត្រូវ​ការ​ការ​គិត​ពិចារណា​ដោយ​ខ្លួន​ឯង និង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ដោយ​ស្មោះ​ត្រង់​ជាមួយ​ដៃ​គូ។ ពិត​ណាស់ ប្រធាន​បទ​អំពី​ការ​រួមភេទ​អាច​ជា​រឿង​មួយ ពិបាក​យក​មក​ពិភាក្សា ប៉ុន្តែ​វា​ជា​រឿង​មួយ​យើង​គួរ​ចាប់​ផ្ដើម​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ទទួល​បាន​ជីវិត​ផ្លូវ​ភេទ​ដែល​យើង​ចង់​បាន។

~

~

ដើម្បី​បាន​ជីវិត​ផ្លូវ​ភេទ​ល្អ និង​រីករាយ ស្រីៗ​ត្រូវ​ការ​អ្វី?
១. ដឹង​ពី​អ្វី​ដែលចូលចិត្ត និង​មិន​ចូលចិត្ត
រឿង​ដំបូង​ដែល​យើង​ត្រូវ​ធ្វើ ដើម្បី​ឲ្យ​រីក​រាយ​លើ​គ្រែ គឺ​ត្រូវ​ដឹង​ពី​អ្វី​យើង​ចូលចិត្ត​ដូចជា អ្វី​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ សកម្មភាព​ណា​ធ្វើ​ឲ្យ​យើង​ស្រើប​ស្រាល ឬ​ស្គាល់​ពី​ឥរិយាបថ​លើ​គ្រែ​មួយ​ណា​ដែល​យើង​ពេញ​ចិត្ត គឺ​ជា​រឿង​ល្អ។ អ្វី​ដែល​សំខាន់​មួយ​ទៀត​នោះ គឺ​ពិភាក្សា​ជាមួយ​ដៃ​គូ​ឲ្យ​ដឹង​ពី​រឿង​ទាំង​នេះ ក៏​ដូច​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​អារម្មណ៍​លើ​គ្រែ​យើង​ធ្លាក់​ចុះ​លឿន។

~

~

២. ផ្ដោត​លើ​សកម្មភាព​កំពុង​កើត​ឡើង
ជាមួយនឹង​របៀប​រស់នៅ​ពោរ​ពេញ​ដោយ​ភាព​តានតឹង​ខ្លាំង​ក្នុង​សម័យ​នេះ វា​ជា​រឿង​ធម្មតា​ទេ​ដែល​មាន​ការ​គិត​រំខាន សូម្បីតែ​នៅ​ពេល​ដែល​យើង​ចង់​ផ្ដោត​លើ​ស្នេហា​។ ប៉ុន្តែ​ជាពិសេស​សម្រាប់​ស្រីៗ វា​ជា​រឿង​សំខាន់​ក្នុង​ការ​ផ្ដោត​អារម្មណ៍​ទៅ​លើ​សកម្មភាព​ដែល​កំពុង​កើត​ឡើង និង​បិទ​ចោល​រាល់​សំឡេង​ក្នុង​ខួរ​ក្បាល​ដែល​រំខាន​ដល់​សកម្មភាព​លើ​គ្រែ ដើម្បី​ទទួល​បាន​អារម្មណ៍​ស្រើប​ស្រាល​ខ្លាំង រហូត​ដល់​ចំណុច​កំពូល។

~

~

៣. មាន​រូបភាព​រាងកាយ​វិជ្ជមាន និងជឿជាក់លើខ្លួនឯង
ប្រសិនបើ​មនុស្ស​ស្រី​គិត​ថា​រាងកាយ​ខ្លួន​មិន​ស្អាត វា​អាច​ជា​រនាំង​មួយ​ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​នឹង​សប្បាយ​ជាមួយ​ជីវិត​ផ្លូវ​ភេទ​បាន​ពេញ​លេញ​ទេ។ តាម​ពិត​ទៅ មិន​ថា​ជា​មនុស្ស​ប្រុស ឬ​ស្រី​ទេ ការ​មាន​រូប​ភាព​រាងកាយ​អវិជ្ជមាន​អាច​ជា​កត្តា​រារាំង​ឲ្យ​ពួក​គេ​មិន​សប្បាយ​នឹង​រឿង​លើ​គ្រែ ឬ​អាច​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ។ ការ​សិក្សា​មួយ​របស់ Electronic Journal of Human Sexuality បង្ហាញ​ថា ភាព​ញឹក​ញាប់​នៃ​ការ​ធ្វើ​លំហាត់​ប្រាណ និង​ការ​មាន​រាងកាយ​ស្អាត​បាត គឺ​បង្កើន​ភាព​ទាក់​ទាញ​ដែល​បង្កើន​កម្រិត​ថាមពល ដែល​ទាំង​ពីរ​នេះ ជួយ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​ល្អ​លើ​ខ្លួន​ឯង។

~

~

៤. ទំនុកចិត្ត និងសុវត្ថិភាពផ្លូវអារម្មណ៍
វា​ជា​ការ​លំបាក​ក្នុង​ការ​ដាក់​អារម្មណ៍​រ៉ូមែនទិច បើ​ស្រីៗ​មិន​មាន​ទំនុក​ចិត្ត​លើ​ដៃ​គូ ឬ​ទំនាក់​ទំនង​ស្នេហា​មិន​ស្អិត​ល្មួត ឬ​ព្រួយ​បារម្ភ​ពី​ភាព​ស្មោះ​ត្រង់​របស់​ដៃ​គូ។ ក្នុង​ករណី​នេះ យើង​ត្រូវ​តែ​ពិភាក្សា​ជាមួយ​ដៃ​គូ​ឲ្យ​បាន​លឿន ដើម្បី​រក​ដំណោះ​ស្រាយ​ដ៏​ល្អ​មួយ​សម្រាប់​យើង និង​ដៃ​គូ មុន​វា​ប៉ះពាល់​ទៅ​ដល់​ទំនាក់​ទំនង​ស្នេហា​ធ្ងន់ធ្ងរ។

~

~

៥. ជ្រើស​រើស​ផលិត​ផល​ត្រឹមត្រូវ​ពេល​រួម​ភេទ
មនុស្ស​ស្រី​អាច​ជួប​ប្រទះ​នឹង​បញ្ហា​ភាព​ស្ងួត​ទ្វារមាស​ពេល​មាន​វ័យ​រាង​កាន់​តែ​ចាស់ ប៉ុន្តែ​បញ្ហា​នេះ ស្រីៗ​វ័យ​ក្មេង​មួយ​ចំនួន​ក៏​អាច​ជួប​ប្រទះ​បាន​ដែរ ជា​ហេតុ​ធ្វើ​ឲ្យ​សកម្មភាព​លើ​គ្រែ​មិន​រលូន។ ដូចនេះ ដើម្បី​ធ្វើ​ឲ្យ​ជីវិត​ផ្លូវ​ភេទ​កាន់​តែ​មាន​ផាសុកភាព អាច​សាកល្បង​ប្រើ​ទឹក​រំអិល​បាន​នៅ​លើ​គ្រែ​បាន។ ប៉ុន្តែ ត្រូវ​ប្រាកដ​ថា យើង​ជ្រើស​រើស​ប្រភេទ​ទឹក​រំអិល​ណា​ដែល​ល្អ និង​ស័ក្ដិសម​នឹង​យើង ព្រោះ​ទឹក​រំអិល​មាន​ភាព​សំខាន់​ខុសៗគ្នា។

~

~

ក្រៅ​ពី​វិធី​ប៉ុន្មាន​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ ស្រី​ៗ​គ្នា​យើង​ក៏​គួរ​តែ​ដឹង​ពី​ប្រវត្តិ​សុខភាព ឬ​ជីវិត​ផ្លូវ​ភេទ​របស់​ដៃ​គូ​ជាមុន​ក៏​ល្អ ទោះ​ជា​វា​ពិបាក​លើក​មក​និយាយ​ក៏​ចំៗ​ក៏​ដោយ។ ការ​ដែល​ពិភាក្សា​ពី​រឿង​នេះ អាច​ធ្វើ​ឲ្យ​ស្រី​ៗ​កាន់​តែ​មាន​ទំនុក​ចិត្ត​លើ​ដៃ​គូ មិន​សូវ​គិត​ច្រើន​ពី​បញ្ហា​ដែល​ត្រូវ​ប្រឈម​ក្រោយ​ធ្វើ​សកម្មភាព​ហើយ។

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments