Saturday, June 10, 2023
Google search engine
Homeសម្រស់&សុខភាពដៃគូគួរផ្ដល់ក្ដីសុខឲ្យគ្នាប៉ុន្មានដងក្នុង១សប្ដាហ៍?

ដៃគូគួរផ្ដល់ក្ដីសុខឲ្យគ្នាប៉ុន្មានដងក្នុង១សប្ដាហ៍?

~

គិតទៅដល់ទំនាក់ទំនងផ្លូវភេទ ដៃគូនីមួយៗមិនអាចកំណត់ពីចំនួនពេលវេលានៅជាមួយគ្នា ឲ្យបានច្បាស់លាស់នោះទេ ហើយក៏មិនជាថ្វីនោះដែរប្រសិនជាដៃគូនៅជាមួយគ្នាញឹក អាចបីដងក្នុងមួយសប្ដាហ៍ ឬមិនសូវញឹកពេកអាច២សប្ដាហ៍ម្ដងក៏បាន។ ជាក់ស្ដែងអាស្រ័យលើការប្រែប្រួល នៃចំណូលចិត្ដដៃគូប៉ុណ្ណោះ។ យោងតាមការស្រាវជ្រាវរបស់សាកវិទ្យាល័យ Havard បានបង្ហាញថា ដៃគូដែលមានចំណង់រួមភេទញឹកញាប់ បង្ហាញពីភាពស្និទ្ធិស្នាល ភាពរីករាយកាន់តែខ្លាំង។

~

~

ការបំពេញតម្រូវការ និងចំណង់ឲ្យគ្នាទៅវិញទៅមកទើបជារឿងចាំបាច់សម្រាប់ចំណងស្នេហ៍​រវាងដៃគូ។ ការកើតឡើងចំណង់​ដៃគូខ្លះគឺមិនដូចគ្នានោះទេ អាស្រ័យទៅលើជីវភាពរស់នៅ លក្ខខណ្ឌសុខភាព និងវ័យជាដើម។ ដៃគូខ្លះអាចជ្រើសរើសការរួមភេទ យ៉ាងហោច២ទៅ៣ដង ឬលើសពីនោះក្នុងមួយសប្ដាហ៍ ខ្លះ​ទៀត​ម្ដង​ក្នុងមួយសប្ដាហ៍ និងខ្លះទៀតអាច១ទៅ២ដងក្នុងមួយខែក៏មាន។

~

~

បើយោងតាមការណែរនាំរបស់អ្នកស្រីវេជ្ជបណ្ឌិត Peter Kanaris ផ្នែកសុខភាពផ្លូវភេទនៅទីក្រុងញូវយ៉កមានប្រសាន៍ថា ជាមធ្យមដៃគូមានវ័យចន្លោះពី២០ទៅ២៩ឆ្នាំគួរតែមានពេលរួមភេទ ម្ដងទៅ ២ដងក្នុងមួយសប្ដាហ៍ទើបជាការល្អ។ ការជ្រើសរើសវិធីបែបនេះ គឺមានប្រយោជន៍ទាំងសុខភាពដៃគូស្នេហា និង សុខភាពរាងកាយ។ បុរសៗដែលជ្រើសរើសការរួមភេទច្រើនពេកវាមិនអាចបង្កការឈឺចាប់អ្វីនោះទេ គ្រាន់តែអាចប្រឈមនឹងការថយចុះថាមពល និង ចុះខ្សោយគុណភាពមេជីវិតប៉ុណ្ណោះ។ ថ្វីដ្បិតការរួមភេទ​ច្រើនដង ក្នុងមួយសប្ដាហ៍ អាចសម្រួលដល់ស្មារតី កាត់បន្ថយស្ដ្រេស និងបង្កើនអារម្មណ៍រីករាយមែន ប៉ុន្ដែក៏មិនអាចឈានដល់កម្រិត ចន្លោះពី១២ ទៅ១៤ដង ក្នុងមួយសប្ដាហ៍នោះដែរ។

~

~

ក្នុងពេលវេលាពិសេស ដៃគូដើរតួសំខាន់ជាងគេ​គឺភាគីខាងប្រុស ដែល​ត្រូវប្រើប្រាស់ថាមពលច្រើនជាងខាងស្រី រាប់ពីចំណុចចាប់ផ្ដើមរហូតដល់បញ្ចប់។ ដូច្នេះការផ្ដល់ពេលវេលាយ៉ាងហោចសម្រាប់ដៃគូ ដែលបុរសអាចធ្វើបាន អាច១ ទៅ ២ដង​ក្នុងមួយសប្ដាហ៍គឺការល្អបំផុត។ ប៉ុន្ដែក្នុងលក្ខខណ្ឌ ឆ្លើយតបទៅតាមត្រូវការចំណង់ខ្លះ បុរសៗមាន​ស្មារតីរឹងមាំ មានថាមពេញលេញ គាត់ក៏អាចផ្ដល់ឲ្យបានលើសពីនេះ។

~

~

ដូចគ្នានឹងការសិក្សាមួយធ្វើឡើងនៅសាកលវិទ្យាល័យ Toronto ប្រទេសកាណាដា បានរកឃើញថា ត្រឹមតែការរួម​ភេទ ម្ដង​ក្នុងមួយសប្តាហ៍ គឺបានធ្វើឱ្យជីវិតគូមានពេលវេលាផ្អែមល្ហែម និងចំណងក្តីស្នេហាកាន់តែរឹងមាំ។ ដោយ​​ឡែកបន្ថែមពីនោះ លទ្ធផលស្រាវជ្រាវ ក៏បានរកឃើញទៀតថា ពេលវេលាឡើងឋានសួគ៌ច្រើនជាង ម្ដង​ក្នុងមួយ​សប្តាហ៍ ក៏ពុំបានប៉ះពាល់ទៅដល់ចំណងស្នេហាដៃគូនោះដែរ ប្រសិនដៃគូមានពេលវេលា និង​ចំណង់ដូចគ្នា។

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments