Wednesday, October 4, 2023
Google search engine
Homeសម្រស់&សុខភាពធ្លាប់មានកូនក្រៅស្បូន អាចពពោះលើកក្រោយបានអត់?

ធ្លាប់មានកូនក្រៅស្បូន អាចពពោះលើកក្រោយបានអត់?

~

ស្រ្តីដែលមានកូនក្រៅស្បូនតែងតែបារម្ភថាអាចប៉ះពាល់ដល់ការមានផ្ទៃ​ពោះ​លើកក្រោយ ឬអាចលែង​​មានកូនជារៀងរហូត។ តើស្រ្តីធ្លាប់មានកូនក្រៅស្បូន​អាចមានកូនលើក​ក្រោយ​ទៀតដែរឬទេ?

~

~

ទាក់ទងនឹង​ចម្ងល់​នេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តី​នៅមន្ទីរពេទ្យ​បង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខបានលើកឡើងថា ស្រ្តីនៅតែអាច​មានផ្ទៃពោះ​ដោយជោគជ័យ​ដរាបណាស្បូនរបានជាសះស្បើយពេញលេញ ឬដរាបណា​ដៃ​ស្បូនរបស់​ស្រ្តី​នៅ​សល់​ម្ខាង។

~

~

ការមានកូនក្រៅស្បូនកើតឡើងនៅពេលស៊ុតបង្កកំណើតកាច់សម្បុកក្រៅស្បូន ហើយវាកើតឡើង ៩០% នៅក្នុងដៃស្បូន។ ប្រសិនបើការមានកូនក្រៅស្បូនត្រូវបានប្រទះឃើញឆាប់ គ្រូពេទ្យ​អាចប្រើ​ថ្នាំ​ចាក់​ដើម្បីបញ្ឈប់ការលូតលាស់របស់គភ៌ បន្ទាប់មកគភ៌នឹងបាត់ដោយឯកឯងបន្តិចម្តងៗ។

~

~

ករណីកូនក្រៅស្បូនរីកធំ ធ្វើឱ្យរហែកដៃស្បូន និងបណ្តាលឱ្យធ្លាក់ឈាមច្រើន គ្រូពេទ្យ​ត្រូវ​ធ្វើ​ការ​វះកាត់ដើម្បីយកជាលិកាកូនក្រៅស្បូនចេញ និងព្យាបាលដៃស្បូន។ ប្រសិនបើដៃស្បូនខូចខ្លាំង គ្រូពេទ្យត្រូវកាត់វាចេញ។

~

~

យោងតាមស្ថិតិ ស្ត្រី ៦៥% អាចមានផ្ទៃពោះដោយជោគជ័យក្នុងរយៈពេល ១៨ ខែបន្ទាប់​ពីមានកូន​ក្រៅស្បូន។ ឱកាសនៃការមានកូនក្រៅស្បូនម្តងទៀតមានត្រឹមតែ ១ ភាគ ១០ ប៉ុណ្ណោះ។ យ៉ាងណា​មិញ ប្រសិនស្រ្តីមានកូនក្រៅស្បូនលើស​ពីម្តង ឱកាសនៃការមានកូនក្រៅស្បូនម្តងទៀតគឺខ្ពស់។ ការ​សិក្សាជាច្រើនបានបង្ហាញថា ការមានកូនក្រៅស្បូនមិនទាក់ទងនឹងកត្តាហ្សែនទេ ប៉ុន្តែវាអាច​ប៉ះ​ពាល់​ដល់ផ្លូវចិត្តម្តាយ។

~

~

ជាធម្មតាក្រោយពេលមានកូនក្រៅស្បូន គ្រូពេទ្យនឹងណែនាំឱ្យស្ត្រីរង់ចាំដល់ក្រោយពេលមករដូវពីរដង មុននឹងព្យាយាម​មាន​ផ្ទៃពោះ​ម្តងទៀតដែលជាធម្មតាត្រូវចំណាយពេលប្រហែល ៣ ខែ។ ក្នុងរយៈពេលនេះ​រាងកាយ​ស្រ្តី​នឹងមានពេលវេលាជាសះស្បើយ មុនពេលបង្កកំណើតម្តងទៀត និងជាពីរបួស​ផ្លូវចិត្តពីការបាត់​បង់​កូនលើកមុន។

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments