~
ការប្រើថ្នាំពន្យារកំណើត គឺជាមធ្យោបាយពន្យារកំណើពេញនិយមមួយក្នុងចំណោមវិធីផ្សេងៗទៀត ព្រោះងាយស្រួលក្នុងការប្រើប្រាស់ និងមានតម្លៃសមរម្យ ប៉ុន្តែថ្នាំដូចជាកាំបិតមុខពីរអ៊ីចឹង ដែលផ្តល់ទាំងគុណប្រយោជន៍ និងផលប៉ះពាល់។ ដូច្នេះ ទើបស្រីៗជាច្រើនមានចង្ងល់ពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំពន្យារកំណើត។ តើស្រីៗមិនធ្លាប់ប្រើថ្នាំពន្យារកំណើតចង់ដឹងអ្វីជាងគេពីថ្នាំពន្យារកំណើត?
~
~
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជាចិនសែនសុខបានបកស្រាយពីចម្ងល់ទាំង ៥ ដែលស្រីៗមិនធ្លាប់ប្រើថ្នាំពន្យារតែងចង់ដឹងដូចតទៅ៖
~
១. ស្រីៗដែលមិនធ្លាប់ប្រើថ្នាំពន្យារកំណើតអាចទៅទិញថ្នាំពន្យារកំណើតនៅឱសថស្ថានមកលេបដោយខ្លួនឯងបានអត់?
ស្រីៗដែលមិនធ្លាប់ប្រើថ្នាំពន្យារកំណើតគួរទៅពិគ្រោះជាមួយគ្រូពេទ្យរោគស្រ្តីជាមុនសិន ដើម្បីឱ្យគ្រូពេទ្យដឹងពីប្រវត្តិជំងឺ ប្រវត្តិរដូវ ប្រវត្តិនៃការប្រើប្រាស់ថ្នាំ និងពិនិត្យសុខភាពដើម្បីធានាថាអាចប្រើថ្នាំពន្យារកំណើតដោយសុវត្ថិភាព។
~
២. ស្រ្តីស្ថិតក្នុងលក្ខខណ្ឌណាមិនគួរប្រើថ្នាំពន្យារកំណើត?
ស្រ្តីស្ថិតក្នុងលក្ខខណ្ឌ ឬមានជំងឺដូចខាងក្រោមមិនគួរប្រើថ្នាំពន្យារកំណើតទេ ព្រោះអាចបណ្តាលឱ្យគ្រោះថ្នាក់៖
~
មានជំងឺកំណកឈាម
មានជំងឺមហារីកសុដន់ មហារីកស្បូន មាត់ស្បូន ឬទ្វារមាស
មានជំងឺបេះដូង គាំងបេះដូង ឬគ្រោះថ្នាក់សរសៃឈាមខួរក្បាល
ឈឺក្បាលប្រកាំង ហើយស្រវាំងភ្នែក
លើសសម្ពាធឈាមខ្លាំង
មានជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ
មានជំងឺថ្លើម
ជក់បារី និងមានអាយុលើសពី ៣៥ ឆ្នាំ
៣. ក្រោយពេលញុំាថ្នាំពន្យារកំណើតអាចមានផលរំខានអ្វីទេ?
~
ផលរំខានក្រោយពេលញុំាថ្នាំពន្យារកំណើតអាចមានដូចជា៖
ឡើងសុដន់ ឬឈឺសុដន់
ឈឺក្បាលតិចតួច វិលមុខ ឬចង្អោរតិចតួច
អាចប្រែប្រួលទម្ងន់
អាចមានអារម្មណ៍ដូចចាញ់កូន
ផលរំខានទាំងនេះនឹងបាត់ទៅវិញ បន្ទាប់ពីញុំាថ្នាំពន្យារកំណើតបាន ៣ ឬ ៤ បន្ទះ តែស្រីៗមួយចំនួនអាចមិនមានផលរំខានដែរ។
~
៤. ក្រោយពេលប្រើថ្នាំពន្យារកំណើតហើយមានអាការៈបែបណាគួរទៅជួបគ្រូពេទ្យវិញ?
~
ក្រោយពីប្រើថ្នាំពន្យារកំណើតហើយ បើមានអាការៈដូចខាងក្រោម យើងត្រូវទៅជួបគ្រូពេទ្យវិញ៖
~
ភ្នែក ឬស្បែកឡើងលឿង
ឈឺពោះផ្នែកខាងក្រោមខ្លាំង
ឈឺក្បាលខ្លាំង
ស្រវាំងភ្នែក
ឈឺទ្រូង និងពិបាកដកដង្ហើម
~
ឈឺជើងខ្លាំង
~
~