Wednesday, September 28, 2022
Google search engine
Homeសម្រស់&សុខភាព៥ ចំណុចស្រីៗតែងតែចង់ឲ្យដៃគូដឹង ពេលចាប់ផ្ដើមរឿងលើគ្រែ

៥ ចំណុចស្រីៗតែងតែចង់ឲ្យដៃគូដឹង ពេលចាប់ផ្ដើមរឿងលើគ្រែ

~

យើង​អាច​និយាយ​បាន​ថា​មាន​ចំណុច​ចំនួន​ប្រាំ ដែល​​ស្រីៗ​តែ​ងតែ​ខ្មាសអៀន ពិបាកហារមាត់និយាយទៅ​ដៃគូ ក្នុងកំលុងរួមភេទ។ អ្នកស្រី Robin Milhausen សាស្ដ្រាចារ្យស្រាវជ្រាវផ្នែកផ្លូវភេទនៅសាកលវិទ្យាល័យ Guelph ប្រទេសកាណាដា មានប្រសាសន៍ថា ស្រីៗបានបាត់បងឱកាសទទួល​ក្ដីសុខជាច្រើនដង ដោយការលាក់បាំងអារម្មណ៍ និងភាពខ្មាសអៀន ចំពោះដៃគូ ម្យ៉ាងវិញទៀត ដៃគូក៏មិនបានយល់ពីអ្វីដែលខាងស្រី​ចង់បាននោះដែរ។

~

អ្នកស្រី​សាស្ដ្រាចារ្យបានណែនាំចំណុចសាមញ្ញៗទាំង៥នេះ ដែលស្រីៗចង់បានពីដៃគូរបស់់ខ្លួន​ក្នុងកំលុងពេលរួមភេទ៖

~

~

១. បង្កើតអារម្មណ៍
បុរសៗអាចមានអារម្មណ៍ផ្លូវភេទកើតឡើងគ្រប់ពេលវេលា ប៉ុន្ដែសម្រាប់ស្ដ្រីវិញ មិនងាយនោះទេ។ គ្រប់ពេលនៅជាមួយគ្នាក្ដីបំណងរបស់ស្រីៗមុនពេលចាប់ផ្ដើម ចង់ឲ្យដៃគូជួយបង្កើតអារម្មណ៍ជាមុនសិន មុន​ឈានដល់រួមភេទ។ អារម្មណ៍មួយនេះស្រីៗមានការអៀនខ្មាស មិនហ៊ាននិយាយនោះទេ ប៉ុន្ដែពិត​ជា​ចង់ឲ្យដៃគូរបស់ខ្លួនដឹងខ្លាំងណាស់។ ស្រីៗអាចយល់ច្បាស់ថា អារម្មណ៍ប្រុសៗអាចកើតមានភ្លាមៗ ហើយក៏អាចឆាប់អស់ទៅវិញភ្លាមៗបានដែរ នៅពេលដល់ចំណុចកំពូល។ ដូច្នេះអ្វីដែលស្រីៗ​រំពឹងទុក គឺដៃគូរបស់ខ្លួន​អាចបង្កើតអារម្មណ៍ឲ្យខ្លួន​បាន មិនថាតាមបែបណានោះទេ គឺជាក្ដីសុខ ដែលអាចរួមដំណើរជាមួយគ្នា។

~

២.ភាពស្និទ្ធស្នាល
ការរួមភេទមិនគួរបញ្ចប់ភ្លាមៗក្រោយពេលដៃគូដល់ចំណុចកំពូលនោះទេ។ ស្រីៗគាត់ចង់បានភាពកក់ក្ដៅ ដោយ​ការថ្នាក់ថ្នម ភាពស្និទ្ធស្នាល និង ការបរបោសអង្អែល ពីដៃគូខ្លាំងណាស់ក្រោយពេលរួមភេទ។ ភាគីខាងស្រី​មិនចង់ចាប់ផ្ដើម និង បញ្ចប់ដោយភាពតក់ក្រហល់ភ្លាមៗ ដោយទុកខ្លួនចោលនោះទេ។ ទោះបីដៃគូរបស់ខ្លួន មិនអាចបំពេញក្ដីបំណងឈានដល់ចំណុចកំពូល ស្រីៗ​នៅតែរីករាយប្រសិនបើដៃគូអាច រក្សាភាពស្និទ្ធស្នាលមួយនេះបានយូរ។

~

៣.ភាពស្ងៀមស្ងាត់
បុរសៗភាគច្រើនអាចយល់ថា ការដែលដៃគូរបស់ខ្លួនស្ងប់ស្ងាត់ គ្មានសកម្មភាព ឬសំឡេងអ្វី នោះមាន​ន័យថា ខ្លួនគ្មានលទ្ធភាពអាចធ្វើឲ្យដៃគូដល់ចំណុចកំពូលបានទេ​។ ប៉ុន្ដែគឺមិនដូច្នោះទេ ស្រីៗខ្លះមានភាពខ្មាស់អៀន អាចខំទប់អារម្មណ៍ ដោយមិនបញ្ចេញសញ្ញាអ្វីឡើយ ទោះជាឈានដល់ចំណុចកំពូលក៏ដោយ។ ចំណុចនេះ ស្រីៗក៏មានការអៀនខ្មាស ដោយមិនហ៊ាននិយាយប្រាប់ពីមូលហេតុដល់ដៃគូ ប្រសិនបើបុរសៗមិនបានសួរនាំ។

~

៤.ការរៀបចំខ្លួន
ស្រីៗទោះបីជាមើលឃើញពីភាពខ្សោយដៃគូ ក៏មិនហ៊ាននិយាយនោះដែរ។ ប៉ុន្ដែយើងជាបុ្រសត្រូវតែដឹងពីចំណូលចិត្ដដែលដៃគូត្រូវការ ការអនាម័យរាងកាយប្រដាប់ភេទ ភាពក្រអូបជាប់ខ្លួន គឺផ្ដល់នូវទំនុកចិត្ដដល់​​ដៃគូ។ ភាពស្រស់ស្អាត អនាម័យ របស់បុរសៗមុនពេលចាប់ផ្ដើមរួមភេទ គឺជាចំណុចពិសេសដែលស្រីៗឆាប់មើលឃើញ ហើយក៏ឆាប់ធ្វើឲ្យមានអារម្មណ៍ផងដែរ។ ដូច្នេះចំណុចទាំងនេះគឺជាការត្រៀមខ្លួនដែលបុរសៗចាំបាច់ត្រូវដឹង ព្រោះស្រីទោះមើលឃើញពីភាពខ្វះខាត ក៏មិនហ៊ាននិយាយចំៗពីមុខយើងនោះដែរ។

~

~

~

៥.ស្វែងយល់ពីចំណូលចិត្ដ
ជាធម្មតាស្រីៗចូលចិត្ដលាក់បាំងពីចំណូលចិត្ដដែលខ្លួនមានណាស់។ អ្នកខ្លះអាចអៀនខ្មាស មិនហ៊ាននិយាយនូវអ្វីដែលខ្លួនចង់ឲ្យដៃគូធ្វើដើម្បី​ខ្លួន។ តួយ៉ាងការបបោសអង្អែលបង្កើតអារម្មណ៍មុនពេលចាប់ផ្ដើម ការប្រើប្រាស់វិធីរួមភេទផ្សេងៗ ការប្រើប្រាស់ភាសាស៊ីអារម្មណ៍ ក្នុងកំលុងរួមភេទ ការបង្ហាញទំហំក្ដីសុខដែលគាត់ទទួលបាន ទាំងនេះស្រីៗមិនមានភាពកា្លហាននិយាយឲ្យដៃគូដឹងឡើយ។ ដៃគូត្រូវតែស្វែងយល់ពីនូវចំណុចទាំងនេះ គ្រប់ពេលវេលានៅជាមួយគ្នា។

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments