~
ការួមភេទដោយតក់ក្រហល់ អាចធ្វើឲ្យឆាប់បញ្ចប់ ហើយក្ដីសុខក៏អាចមិនមានដល់ដៃគូនោះដែរ។ ដូច្នេះប្រសិនជាដៃគូដែលចូលចិត្ដការសប្បាយច្រើន បែបស្រើបស្រាល ពុះកញ្រ្ជោលខ្លាំង ហើយបានយូរ នោះការចំណាយពេលវេលាត្រៀមខ្លួន មុនពេលចាប់ផ្ដើមប្រតិបត្តិការ គឺជារឿងត្រូវគិតពិចារណា។
អ្នកស្រាវជ្រាវផ្នែកសុខភាពផ្លូវភេទបានណែនាំថា ជាមធ្យមដៃគូអាចចំណាយពេល១៥នាទីសម្រាប់ចំណាយពេលត្រៀមខ្លួន តែបើលើសពី២០នាទី អារម្មណ៍អាចប្រែប្រួលទៅជាធុញវិញ គឺអាស្រ័យលើចំណូលចិត្ដដៃគូដែរ។
~
~
ដៃគូដែលមានទំនាក់ទំនង ស្អិតរមួតខ្លាំងអាចមិនសូវចំណាយពេលយូនោះទេ មានពេលខ្លះ ពួកគេអាចចំណាយពេល មិនដល់៥នាទីផងក៏ចាប់ផ្ដើមរួមភេទតែម្ដង។ ប៉ុន្ដែក៏មានដៃគូខ្លះអាចចំណាយពេលវេលាយូរលើសពី ១៥នាទីទៅទៀត ប្រសិនបើពួកគេមិនអាចសម្រេចជំហ៊ានដំបូង ជួយឲ្យដៃគូឲ្យកើតមានអារម្មណ៍ខ្លាំងបាន។
~
~
អ្នកស្រីវេជ្ជបណ្ឌិត Debra Herbenick នាយកមជ្ឈមណ្ឌលលើកកម្ពស់សុខភាពផ្លូវភេទនៅប្រទេសឥណ្ឌាមានប្រសាសន៍ថា ការចំណាយពេលបង្កើនអារម្មណ៍ផ្លូវភេទ គឺសំខាន់សម្រាប់ដៃគូ ព្រោះវាធ្វើឲ្យជីវិតផ្លូវភេទកាន់តែរស់រវើក និងកាន់តែមានន័យ។
ភាគច្រើនការបង្កើតអារម្មណ៍បែបនេះ ធ្វើឡើងសម្រាប់តែមនុស្សស្រីច្រើនជាងបុរស ព្រោះមនុស្សស្រីពិបាកឈានដល់ក្ដីសុខកំពូលជាងបុរស។ ក្នុងដំណើររួមភេទដែលរីករាយបំផុត គឺខាងប្រុសមានសមត្ថភាពជួយឲ្យដៃគូរបស់ខ្លួនកើតអារម្មណ៍ស្រើបស្រាល ពុះកញ្ជ្រោកខ្លាំងចាប់ពីនាទីដំបូង។ មនុស្សស្រីកើតអារម្មណ៍អាចសម្គាល់ដឹងលើប្រដាប់ភេទមានទឹករម្អិល តិចឬច្រើនអាស្រ័យលើចំណង់ ហើយការចំណាយពេលវេលាយូរ ឬឆាប់នោះគឺត្រូវផ្អែកលើភាពប៉ិនប្រសព្វរបស់ដៃគូដែរ។
~
~
ការចំណាយពេលធ្វើឲ្យភាគគីខាងស្រីអាចមានទឹករម្អិលបាន ជួយដល់សកម្មភាពផ្លូវភេទដែរ ព្រោះនៅពេលដែលខាងស្រីកើតអារម្មណ៍ស្រើបស្រាល ពេលនោះសាច់ដុំទ្វារមាសក៏រំញោចឡើង ធ្វើឲ្យដំណើរការរួមភេទកាន់តែមានភាពរីករាយ។