Wednesday, March 29, 2023
Google search engine
Homeសម្រស់&សុខភាពចង់​បង្កើនក្ដី​សុខដល់ដៃគូ ​ប្រុសៗគួដឹងរឿងទាំងនេះ

ចង់​បង្កើនក្ដី​សុខដល់ដៃគូ ​ប្រុសៗគួដឹងរឿងទាំងនេះ

ហេតុអ្វីបានជាប្រុសៗត្រូវតែដឹងពីចំណូលចិត្ដដៃគូ មុនឈានដល់ការរួមភេទ? នេះ​ក៏​ព្រោះថា ការរួមភេទប្រកបដោយភាពរីករាយ និងជោគជ័យ គឺជាក្ដីប្រាថ្នាដៃគូគ្រប់រូប ជាពិសេស ចំពោះដៃគូខាងស្រីតែម្ដង។ ស្រីៗក៏ចង់ទទួលបានក្ដីសុខពេញលេញ រាប់ពីចំណុចចាប់ផ្ដើម ដល់ចំណុចបញ្ចប់។ ប៉ុន្ដែភាគច្រើនស្រីៗ​តែងតែសល់អារម្មណ៍ក្រោយពេលប្រត្ដិបត្ដិការបានបញ្ចប់ នេះក៏ព្រោះតែដៃគូ មិនយល់ពីអារម្មណ៍ខាងស្រីច្បាស់មុនពេលចាប់ផ្ដើម។

ការសិក្សាមួយធ្វើឡើងដោយ អ្នកស្រាវជា្រវផ្នែកសុខភាពផ្លូវភេទជនជាតិ ព័រទុយហ្គាល់ អ្នកស្រី Ana Carvalheira លើស្រី្ដចូលរួមសរុប ៣ ៦៨៧នាក់ បង្ហាញថា មនុស្សស្រីដែលរួមភេទមុនពេលមានអារម្មណ៍ផ្លូវភេទ មានចំនួនច្រើនជាងពីរដង បើធៀបទៅនឹងមនុស្សស្រីដែលរួមភេទពេលមានអារម្មណ៍ផ្លូវ​ភេទ​។ ចំណុចនេះបានធ្វើឲ្យអ្នកវាយតម្លៃផ្នែកសុខភាពផ្លូវភេទជាច្រើនទទួលស្គាល់ថា ក្ដីសុខចំណុចកំពូលមនុស្សស្រីមានចំនួនតិចជាងមនុស្សប្រុសគ្រប់ពេលរួមភេទ។

ការដឹងច្បាស់ពីចំំំណូលចិត្ដ ផ្ដល់​ភាពរីករាយ រំភើប និង បង្កើតអារម្មណ៍មុនឈានដល់ការរួមភេទគឺជាចំណុចសំខាន់បំផុតអាចធ្វើឲ្យខាងស្រី​ឈានដល់ចំណុចកំពូល។ ម្យ៉ាងទៀត វាក៏ជារឿងល្អសម្រាប់ចំណងគូស្នេហ៍ដ៏ផ្អែមល្ហែមមិនអាចកាត់ផ្ដាច់បាន។ ដូច្នេះប្រុសៗបើចង់ឲ្យដៃគូ រួមដំណើរប្រកបដោយជោគជ័យជាមួយគ្នាអាចសាកល្បងវិធីសាស្ដ្រខាងក្រោមបាន៖

១.បង្កើតបរិយាកាសរីករាយ
ជារឿងដែលចាំបាច់ប្រុសៗគួរតែចំណាយពេលយ៉ាងហោច ១០នាទី ដើម្បីអូសទាញចិត្ដមនុស្សស្រី ឲ្យត្រូវទៅតាមតម្រូវការចំណង់ភេទ តាមរយៈវិធីសាស្ដ្រដូចជា ការងូតទឹករួមគ្នា ការថ្នាក់ថ្នម ថើបអង្អែល ធ្វើម៉ាស្សា ឬការចាក់ភ្លេងរ៉ូមេនទិក ជាដើម។ នៅ​មានវិធីសាស្ដ្រជាច្រើនផ្សេងទៀតអាចប្រើប្រាស់​​​បាន អាស្រ័យលើដៃគូយល់ពីគ្នាច្បាស់លាស់។

២.ការពន្យារពេល
ពេលដែលយើងអាចធ្វើឲ្យដៃគូមានអារម្មណ៍ហើយ មិនចាំបាច់ប្រញាប់ពេកនោះទេ អាចអូសពេលវេលាឲ្យខាងស្រីមានអារម្មណ៍យូរបន្ដិចក៏មិនអីនោះដែរ ព្រោះចំណង់កំពូលមនុស្សស្រីមានរយៈពេលយូរជាងមនុស្សប្រុស។ យើងអាចចាំដល់ពេល​ខាង​ស្រី​មានអារម្មណ៍ជោគជាំបន្ដិច ចាំប្រតិបត្ដិការ ក៏មិនទាន់យឺតពេល។ វិធីសាស្ដ្រពន្យាពេលនេះ ក៏អាចប្រើប្រាស់បានក្នុងកំលុងពេលរួមភេទបានដែរ ប្រសិនជាអ្នកចង់ឲ្យដៃគូរមានក្ដីសុខបានយូរ។

៣.បង្ហាញដងខ្លួនសិចស៊ី
សម្រាប់​ប្រុសៗ​យើង​ដែល​មាន​ដង​ខ្លួន​សង្ហា មាំ​មួន ក៏​អាច​បង្ហាញ​ភាព​ទាក់​ទាញ​របស់​ខ្លួន​តាម​រយៈ​ដង​ខ្លួន​នេះ​ទៅ​កាន់​ដៃគូ​ខាងស្រី​បានដែរ​។ ភាពទាក់ទាញនៃដងខ្លួន ក៏ជាចំណុច ដែលអាចទាញចិត្ដមនុស្សស្រីឲ្យកើតមានចំណង់ភេទបានដែរ ជាមួយនឹងការបីត្រកង នៅចន្លោះដើមទ្រូងដ៏កក់ក្ដៅ។ វិធីសាស្ដ្របែបនេះក៏ត្រូវអ្នកជំនាញផ្នែកសុខភាពផ្លូវភេទ ណែរនាំដល់មនុស្សប្រុសគ្រប់រូបដែលមានរាងសាច់ដុំសាកល្បងអនុវត្ដផងដែរ។ ប៉ុន្ដែប្រសិនជាបុរសៗដែលមិនមានសាច់ដុំ ឬ​រាងសង្ហានោះទេគួរតែសាកល្បងតាមវិធីធម្មតាទៅដូចបង្ហាញខាងលើ។

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments