~
ស៊ុតមិនត្រឹមតែជាអាហារដែលមានរសជាតិឆ្ងាញ់ តែប៉ុណ្ណោះទេ តែក៏ជាប្រភពអាហារដែលសម្បូរ ទៅដោយសារធាតុចិញ្ចឹម វីតាមីន និងប្រូតេអ៊ីនច្រើន ដែលជាតម្រូវការចាំបាច់សម្រាប់ការលូតលាស់រាងកាយ។ សារធាតុចិញ្ចឹមដ៏សម្បូរបែប ដែលបានលាក់ខ្លួនក្នុងនោះ ភាគច្រើនមាន ដូចជា វីតាមីនD និងB12 ក៏ដូចជាសារធាតុរ៉ែ អ៊ីយ៉ូតជាដើម។ លើសពីនោះទៅទៀត ស៊ុតក៏មានផ្ទុកមកជាមួយនូវ អាស៊ីតអាមីណូសំខាន់ៗផងដែរ។
~
~
១.ស៊ុតអាចជួយដល់សុខភាពបេះដូងគេហទំព័ត៌សុខភាព ប៊ីប៊ីស៊ី បានចុះផ្សាយថា ការធ្វើពិសោធន៍របស់ប្រជាជនចិនប្រមាណជាកន្លះលាននាក់ បានបង្ហាញថា ការញ៉ាំស៊ុត១ថ្ងៃ ១គ្រាប់ អាចកាត់បន្ថយហានិភ័យកើតជំងឺ ដាច់សរសៃឈាមខួក្បាល និងជំងឺបេះដូង ជាពិសេស ស៊ុតមាន់ តែម្ដង ព្រោះថា នៅក្នុងស៊ុតមាន់ទាំងមូលមានផ្ទុកនូវសារធាតុចិញ្ចឹមសំខាន់ពីរ គឺ សារធាតុ កូលីន(choline) និង បេតាអ៊ិន (betaine) ដែលមានតួនាទីយ៉ាងសំខាន់ ក្នុងដំណើរសម្រួលដល់បេះដូង និងខួរក្បាល។
~
~
២.ជួយទ្រទ្រង់សុខភាពភ្នែក
ស៊ុតក៏មានតួនាទីយ៉ាងសំខាន់ជំនួយដល់ សុខភាពភ្នែក។ ផ្នែកលឿងនៅក្នុងស៊ុតមានផ្ទុកទៅដោយ សារធាតុ ការូទីន (carotene)ជាច្រើន ជាពិសេសសារធាតុ lutein និង zeaxanthin ដែលមានសារៈសំខាន់ក្នុងការការពារពីជំងឺភ្នែកឡើងបាយ។ មិនត្រឹមតែប៉ុណ្ណោះ ស៊ុតក៏ជាប្រភពនៃវីតាមីន A ថែមទៀតផង។ ដូច្នេះ ស៊ុតនៅតែក្លាយជាអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹមច្រើន គ្រប់គ្រាន់សម្រាប់តម្រូវការរាងកាយរបស់យើងប្រចាំថ្ងៃ។
~
~
៣. ជួយសម្រកគីឡូ
ថ្វីត្បិតតែស៊ុតមានផ្ទុកទៅដោយសារធាតុចិញ្ចឹម និង ប្រូតេអ៊ិនខ្ពស់មែន ប៉ុន្ដែក៏បានរួមណែកជួយឲ្យយើងស្រកគីឡូផងដែរ។ តួយ៉ាងនៅពេលមានអារម្មណ៍ឃ្លាន យើងក៏អាចញ៉ាំស៊ុត ១ ទៅ ២គ្រាប់ជាអាហារសម្រន់ ដោយអាចជួយកាត់បន្ថយការញ៉ាំអាហារច្រើនលើសកម្រិត ជាពិសេសជួយកាត់បន្ថយបរិមាណកាឡូរី។ ដូច្នេះសម្រាប់អ្នកចង់សម្រកគីឡូ គួរកុំរំលងស៊ុតឲ្យសោះ ។
~
~
~
~