Wednesday, December 7, 2022
Google search engine
Homeពីនេះពីនោះកងទ័ព​ថៃ​ធ្វើ​ពហិកា​រវ៉េប​សាយ​លក់​អន​ឡាញ​ដ៏ធំមួយ ក្រោយ​ផ្សព្វផ្សាយ​ប៉ះពាល់​ដល់​ព្រះមហាក្សត្រ

កងទ័ព​ថៃ​ធ្វើ​ពហិកា​រវ៉េប​សាយ​លក់​អន​ឡាញ​ដ៏ធំមួយ ក្រោយ​ផ្សព្វផ្សាយ​ប៉ះពាល់​ដល់​ព្រះមហាក្សត្រ

~

~

កងទ័ព​ថៃ​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ ទី​​​៩ ឧសភា ​ម្សិលមិញ​នេះ​ថា​ ខ្លួន​នឹង​ហាមឃាត់​សមាជិក​កងទ័ព​ទាំង ២៤៥.០០០​នាក់​របស់​ខ្លួន​មិន​ឲ្យ​ប្រើប្រាស់​គេហទំព័រ​លក់ទំនិញ​អន​ឡាញ​ដ៏​ធំ​បំផុត​មួយ​ឈ្មោះ Lazada ក្រោយ​ពេល​អ្នក​រាជនិយម​បាន​និយាយ​ថា វី​ដេ​អូ​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន​ទំនងជា​ចំអក​ដល់​គ្រួសារ​រាជវង្ស​។

~

~

ថៃ​មានច្បាប់​ដ៏​តឹង​រឹង​សម្រាប់​ការពារ​ព្រះមហាក្សត្រ ហើយ​តុលាការ​អាច​ផ្តន្ទាទោស​អ្នក​ប្រព្រឹត្ត​ខុស​រហូត​ដល់ ១៥​ឆ្នាំ​ចំពោះ​ករណី​បរិហា​កេរ្តិ៍ ប្រមាថ ឬ​គំ​រា​.​ម​កំហែង​ព្រះមហាក្សត្រ​ថៃ Maha Vajiralongkorn ព្រះ​មហាក្សត្រី​យា​នី ឬ​អ្នក​ស្នងរាជ្យ​សម្បត្តិ​។

~

~

ប្រជាជន​ថៃ​ដែល​ស្មោះស្ម័គ្រ​ចំពោះ​ព្រះមហាក្សត្រ​ថៃ​បាន​ត្អូញត្អែរ​ថា វី​ដេ​អូ​មួយ​នៅ​លើ​ទំព័រ​ហ្វេ​ស​បុក​របស់​ក្រុមហ៊ុន Lazada ដែល​បង្ហាញ​ពី​ស្ត្រី​ម្នាក់​ស្លៀកពាក់​ឈុត​ប្រពៃណី​ថៃ​អង្គុយ​លើ​រទេះរុញ​គឺ​សំដៅ​ទៅ​លើ​សមាជិក​នៃ​គ្រួសារ​រាជវង្ស​។

~

~

លោក Chaiwut Thanakamanusorn រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល និង​សង្គម បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា រដ្ឋាភិបាល​កំពុង​ពិចារណា​ចាត់វិធានការ​ផ្លូវច្បាប់​ប្រឆាំង​នឹង​អ្នកមាន​ឥទ្ធិពល​លើ​បណ្តាញ​សង្គម និង​ភ្នាក់ងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដែល​ទទួលខុសត្រូវ​លើ​ការ​ផលិត​វី​ដេ​អូ​នោះ និង​ប្រឆាំង​នឹង​ក្រុមហ៊ុន Lazada​។

~

~

ចំណែក​អ្នកនាំពាក្យ​កងទ័ព​ថៃ លោក​វរសេនីយ៍ឯក Sirichan Ngathong បាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​ថា វី​ដេ​អូ​នោះ​ប្រមាថ​ដល់​ព្រះមហាក្សត្រ និង​បង្ក​ឲ្យ​មានការ​បែកបាក់​ក្នុង​សង្គម​ថៃ​។ លោក​ថ្លែង​ដូច្នេះ​ថា «​ឥឡូវនេះ កងទ័ព​មាន​គោលនយោបាយ​ហាមឃាត់​អង្គភាព​ទ័ព​ទាំងអស់ និង​សកម្មភាព​ដែល​ទាក់ទង​នឹង​កងទ័ព​ពី​ការ​បញ្ជា​ទិញ​ទំនិញ​ពី​វេទិកា Lazada និង​ការ​ដឹក​ជញ្ជូន​ទំនិញ​ពី Lazada»។

~

~

មុន​នេះ ក្រុមហ៊ុន Lazada ដែល​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Alibaba Group Holdings បាន​ធ្វើការ​សុំ​ទោស​ចំពោះ​ការ​ធ្វើ​ឲ្យ​ខូច​អារម្មណ៍​ផ្លូវចិត្ត​ដែល​បង្ក​ឡើង​ដោយ​វី​ដេ​អូ​ផ្សព្វផ្សាយ​របស់​ខ្លួន និង​បាន​និយាយ​ថា​ខ្លួន​គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត​។ អាជីវកម្ម​ថៃ​យ៉ាងតិច​ចំនួន ៦ រួម​ទាំង​អាជីវកម្ម​ដែល​គ្រប់គ្រង​ដោយ​ព្រះ​បរមរាជវាំង​ក៏​បាន​ផ្អាក​ការ​ប្រើប្រាស់​វេទិការ​នេះ​ផង​ដែរ​៕ (​យោង​តាម​ប្រភព​៖ Reuters)

~

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments