~
យន្តហោះដ្រូន Bayraktar បានធ្វើការបា.ញ់កម្ទេចនាវាល្បាតដ៏ទំនើប២គ្រឿងរបស់រុស្ស៊ី នៅក្នុងសមុទ្រខ្មៅនៅថ្ងៃច័ន្ទ ទី២ ឧសភា នេះ។ នេះបើយោងតាមការបញ្ជាក់របស់ប្រមុខយោធាអ៊ុយក្រែន។
~
~
លោក Valeriy Zaluzhniy ប្រធានអគ្គសេនាធិការរបស់អ៊ុយក្រែនបាននិយាយក្នុងការបង្ហោះលើ Telegram ដូច្នេះថា «នាវា ២គ្រឿងរបស់រុស្ស៊ីត្រូវបានបំផ្លា.ញនៅពេលទៀបភ្លឺថ្ងៃនេះ នៅក្បែរកោះពស់ (Zmiinyi)»។
~
~
ចំណែកក្រសួងការពារជាតិរុស្ស៊ីវិញបាននិយាយថា កងទ័ពរបស់ខ្លួនបានបា.ញ់ទម្លាក់យន្តហោះចម្បាំងប្រភេទ MiG-29 ចំនួន ១គ្រឿងរបស់អ៊ុយក្រែនៅក្បែរទីក្រុង Slovyansk ស្ថិតនៅភាគខាងកើតនៃតំបន់ Donetsk របស់អ៊ុយក្រែន។
~
ក្រសួងរុស្ស៊ីនិយាយក្នុងសន្និសីទថា កងទ័ពរុស្ស៊ីបានវា.យប្រហារលើគោលដៅយោធាសរុបចំនួន ៣៨ទូទាំងប្រទេសអ៊ុយក្រែនរយៈពេលមួយយប់ រួមមានឃ្លាំងរំសេវ និងតំបន់ត្រួតពិនិត្យ។
~
~
សូមបញ្ជាក់ថា ការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនបានអូសបន្លាយអស់រយៈពេលជិត ៧០ថ្ងៃមកហើយ។ ប្រទេសទាំងពីរសុទ្ធតែមានការបាត់បង់កងទ័ព និងសព្វាវុ.ធច្រើនរៀងៗខ្លួន។ ប្រទេសលោកខាងលិចបានបន្តផ្តល់ជំនួយយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់អ៊ុយក្រែន ដើម្បីទប់ទល់នឹងកងទ័ពរុស្ស៊ី។
~
~
ចាប់តាំងពីមានសង្គ្រាមមក ជនស៊ីវិលជាង ៥,៥លាននាក់បានភៀសខ្លួនចេញពីអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ។ ក្នុងចំណោមជនភៀសខ្លួនជាង ៥លាននាក់ មានជាង ៣លាននាក់បានធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញ៕ (យោងតាមប្រភព៖ Aljazeera)
~
~
~
~
~
~
~
~