~
ភ្នំពេញ ៖ មនុស្សស្រីដែលកើតឆ្នាំទាំង៤នេះ ពិតជាមានជោគជតារាសីល្អណាស់នៃឆ្នាំឆ្នាំខាល ចត្វាស័ក ដោយទទួលបានលាភធំ និងជោគជ័យគ្រប់យ៉ាង ។ នេះយោងតាមសៀវភៅ មហាសង្ក្រាន ឆ្នាំខាលចត្វាស័ក រៀបរៀងដោយឯកឧត្តម អ៊ឹម បុរិន្ទ អ្នកស្រាវជ្រាវវិជ្ជាហោរាស្ត្រខ្មែរ និងសកល ។
~
បងប្អូនមកដឹងពីជោគជតារាសីឆ្នាំជូត ឆ្នាំខាល និងឆ្នាំមមី និងមមែទាំងអស់គ្នា ៖
មនុស្សស្រីកើតឆ្នាំជូត ៖ ឆ្នាំនេះជាឆ្នាំដែលលោកអ្នកមានសេចក្ដីសុខសម្រាន្តយ៉ាងលើសលុប ហើយបានគាប់ចិត្តគ្រប់យ៉ាងមានគេនាំកំណល់រង្វាន់មកឲ្យដល់ទីកន្លែង ក្នុងឆ្នាំនេះជោគរាសីរបស់អ្នកល្អ ជាទីបំផុត បើអ្នកមានបំណងធ្វើអ្វី មុខជាបានសម្រេចផលយ៉ាងមែនពិត ។
~
~
ប៉ុន្តែថាអ្នកកុំផ្តេកផ្តួលនឹងការជួយឈឺឆ្អាលពីគេឯទៀតខ្លាំងពេក នៅក្នុងរឿងរាប់អានស្រឡាញ់ទុកចិត្ត គួរតែប្រយ័ត្នឲ្យមែនទែន ហើយខំស្ទាបស្ទង់បន្តិចផង បើសិនជាវៀរមិនផុត។ នៅក្នុងបន្ទុកក្រុម គ្រួសារមានសេចក្តីសុខយ៉ាងក្រៃលែង ។
~
~
មនុស្សស្រីកើតឆ្នាំខាល ៖ ក្នុងឆ្នាំនេះជាឆ្នាំល្អប្រសើរណាស់នឹងបានលាភធំតែមុននឹងកើតលាភធំ តែមុននឹងកើតលាភផលត្រូវបាត់បង់ទ្រព្យរបស់ជាមុនសិន ហេតុដូចនេះ ត្រូវប្រុងប្រយ័ត្នខ្លួនបន្តិច ព្រោះត្រូវចោរកម្មវាបំណងទុក បន្ទាប់ពីនោះទៅអ្នកត្រូវបានទទួលមុខតំណែងនាទីថ្មីមាននាទីទទួលខុសត្រូវជាន់ខ្ពស់ឯជោគ លាភដែលអ្នកត្រូវបាននោះនឹងបានមកពីទីឆ្ងាយ ។ តែត្រូវខំរក្សាកាយឱយល្អក្រែងមានជំងឺតម្កាត់ខ្លះផង។
~
~
មនុស្សស្រីកើតឆ្នាំមមី ៖ ក្នុងឆ្នាំនេះជាឆ្នាំសម្រេចលាភផលជូនដល់កណ្ដាប់ដៃយើងហើយ ទោះសត្រូវកាចប៉ុនប៉ងប្រទុស្តសារាយយ៉ាងដូចម្ដេចក៏ដោយ ខ្លួនអ្នកត្រូវបានជោគជ័យគ្រប់ប្រការ ហើយនឹងបានទទួលការលើកតម្កើងពីមនុស្សទូទៅថា បើអ្នកបានរៀបមង្គលការក្នុងឆ្នាំនេះ រាប់ថា ល្អផ្តាច់ ហើយ ប៉ុន្តែឧបស័គ្គរបស់អ្នកក៏មិនសោះសូន្យដែរ ចំពោះក្រុមញាតិព័ន្ធនឹងផ្តល់សេចក្តីរំខានដល់អ្នកក្នុងរយៈឆ្នាំនេះមួយចំនួន។
~
~
មនុស្សស្រីកើតឆ្នាំមមែ ៖ ក្នុងឆ្នាំនេះជាឆ្នាំដែលជោគលាភមុខជានឹងមានដល់លោកអ្នកហើយ បើលោកអ្នកចង់ធ្វើអ្វីមួយនឹងបានសម្រេចជាដរាប មិត្តភក្ដីឬនាយចៅហ្វាយនាយជាធំ ប្រុងទំនុកបម្រុងដល់អ្នក តែថារឿងដែលអ្នកត្រូវប្រិតប្រៀងខ្លួនជានិច្ច គឺកុំបេះបួយនាំរឿងពីនេះទៅនិន្ទាឲ្យអ្នកឯណោះ ឮដឹងបើអ្នកបានតមប្រាកដក្នុងហេតុភេទបែបនេះ ឈ្មោះថា ខ្លួនអ្នកបានដោះស្រាយពីការបែកបាក់រវាងមេត្រីភាព ៕
~