~
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ហាក់បានច្រានចោលការជួយរបស់អង្គការសហប្រជាជាតិដើម្បីជួយធានាដល់ការបើកច្រកមនុស្សធម៌ចេញពីទីក្រុងអ៊ុយក្រែនជាច្រើនដែលកំពុងត្រូវបានឡោមព័ទ្ធ។នៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងទូរទស្សន៍ Al-Arabiya របស់ប្រទេសអារ៉ាប៊ីសាអូឌីត មានការសាកសួរលោកអំពីការអំពាវនាវរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Gutteres សម្រាប់ជំនួយមនុស្សធម៌ និងការជន្លៀនជនស៊ីវិលចេញ ប៉ុន្តែលោក Lavrov បានឆ្លើយថាមិនត្រូវការទេ។
~
ប្រមុខការទូតរុស្ស៊ីរូបនេះថ្លែងថា “មិនចាំបាច់ទេ ខ្ញុំដឹង ខ្ញុំដឹង។ មិនចាំបាច់មាននរណាម្នាក់មកផ្តល់ការជួយដើម្បីបើកច្រកមនុស្សធម៌នោះទេ”។ កិច្ចប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីជួយឲ្យជនស៊ីវិលភៀសខ្លួនចេញពីទីក្រុងកំពុងផែ Marioupl របស់អ៊ុយក្រែនបានបរាជ័យ។
~
សូនបញ្ជាក់ថាកាលពីពេលថ្មីៗនេះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានយល់ព្រមជាជាគោលការណ៍ ចំពោះការចូលរួមរបស់អង្គការសហប្រជាជាតិ និងគណៈកម្មាធិការអន្តរជាតិសម្រាប់កាកបាទក្រហម (ICRC) ក្នុងការជម្លៀសជនស៊ីវិលចេញពីរោងចក្រដែកដែលត្រូវបានឡោមព័ទ្ធនៅទីក្រុង Mariupol ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន។
~
ក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុងម៉ូស្គូ លោក Putin និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានពិភាក្សាគ្នាអំពីស្ថានភាពនៅរោងចក្រដែក Azovstal ដ៏ធំ ដែលជាកន្លែងលាក់ខ្លួនចុងក្រោយរបស់កងទ័ពអ៊ុយក្រែន បន្ទាប់ពីមានការឡោមព័ទ្ធ និងទម្លាក់គ្រាប់បែកអស់រយៈពេលជាង ២ខែពីកងទ័ពរុស្ស៊ី៕ (យោងតាមប្រភព៖ Aljazeera) ប្រភព៖ កោះសន្តិភាព
~
~
~
~
~