Friday, June 9, 2023
Google search engine
Homeពីនេះពីនោះវីវរហើយ! រក​ប្រាក់​បាន​ច្រើន​ដោយសារ​មុខ​ស្រ​ដៀង​លោកពូ​ទី​ន តែ​ឥឡូវ​កំពុង​បារម្ភ​ពី​សុវត្ថិភាព​ខ្លួន

វីវរហើយ! រក​ប្រាក់​បាន​ច្រើន​ដោយសារ​មុខ​ស្រ​ដៀង​លោកពូ​ទី​ន តែ​ឥឡូវ​កំពុង​បារម្ភ​ពី​សុវត្ថិភាព​ខ្លួន

~

បុរស​ជនជាតិ​ប៉ូ​ឡូញ​ម្នាក់ ដែល​មានមុខមាត់​ស្រ​ដៀង​ខ្លាំង​នឹង​ប្រធានាធិបតី​រុ​ស្ស៊ី លោក Vladimir Putin បាន​សារភាព​ថា គាត់​កំពុង​បារម្ភ​ខ្លា.ច​ចំពោះ​សុវត្ថិភាព​ផ្ទាល់ខ្លួន ចំ​ពេល​ដែល​រុ​ស្ស៊ី​កំពុង​បន្ត​សង្គ្រាម​បង្ហូរឈា.ម​ឈ្លានពាន​លើ​អ៊ុយ​ក្រែ​ន​។

~

~

លោក Slawek Sobola ជឿ​ថា ប្រជាជន​អ៊ុយ​ក្រែ​ន និង​ក្រុម​បាតុករ​ប្រឆាំង​នឹង​សង្គ្រាម​របស់​រុ​ស្ស៊ី ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ប៉ូ​ឡូញ អាច​នឹង​ជះ​កំហឹង​មក​លើ​រូប​គាត់​។ បុរស​វ័យ​៥៣​ឆ្នាំ មក​ពី​ទីក្រុង Wroclaw ប្រទេស​ប៉ូ​ឡូញ បាន​និយាយ​ថា គាត់​មាន​អារម្មណ៍​តានតឹង​ចាប់តាំងពី​ប្រធានាធិបតី​រុ​ស្ស៊ី​បាន​ប្រកាស​ចាប់ផ្តើម​ប្រតិបត្តិការ​យោធា​ពិសេស​លើ​អ៊ុយ​ក្រែ​ន កាលពី​ស​ប្តា​ហ៍​មុន​។ ហើយ​ឥឡូវនេះ គាត់​កំពុង​បារម្ភ​ថា អ្នកស្រុក និង​ជនភៀសខ្លួន​អាច​កំណត់​គោលដៅ​មក​លើ​គាត់​។ ដោយសារ​តែ​គាត់​មានមុខមាត់​ស្រ​ដៀង​ខ្លាំង​នឹង​លោកពូ​ទី​ន ដែល​ពួក​គេ​ហៅ​ទាំង​កំហឹង​ថា មេដឹកនាំ​ស្រែក​ឃ្លាន​សង្គ្រាម​។

TOPSHOT – Russian President Vladimir Putin sunbathes during his vacation in the remote Tuva region in southern Siberia. The picture taken between August 1 and 3, 2017. / AFP PHOTO / SPUTNIK / Alexey NIKOLSKY

~

~

លោក Slawek បាន​ប្រាប់​កាសែត Daily Star ថា «​មុន​សង្គ្រាម ខ្ញុំ​មិន​បារម្ភ​ពី​សុវត្ថិភាព​ខ្ញុំ​នៅ​ទី​សាធារណៈ​នោះ​ទេ​។ ប៉ុន្តែ​ពេល​ដែល​លោកពូ​ទី​ន​ដាក់​បញ្ជា​វាយប្រហារ​លើ​អ៊ុយ​ក្រែ​ន ខ្ញុំ​មានការ​ភ័យ​ខ្លាច​បន្តិច ព្រោះ​ក្នុង​ទីក្រុង Wroclaw មាន​មនុស្ស​ច្រើន​ណាស់​មក​ពី​អ៊ុយ​ក្រែ​ន ធ្វើការ និង​រស់នៅ​ទី​នេះ​»​។

~

លោក​បន្ត​ថា «​មាន​ច្រើន​ដង​ដែល​ពួក​គេ​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​មើលទៅ​ដូច​ពូ​ទី​ន​។ ហើយ​ឥឡូវនេះ ដោយសារ​តែ​សង្គ្រាម ខ្ញុំ​ខ្លាច​ថា​មនុស្ស​ទាំងនោះ អាច​ខឹង ឬ​ឆេវឆាវ​នៅ​ពេល​ពួក​គេ​ឃើញ​ខ្ញុំ​»​។

លោក Slawek បច្ចុប្បន្ន​រស់នៅ​ជាមួយ​ប្រពន្ធ​គាត់​ដែល​មានឈ្មោះ Dorota និង​បាន​បើក​ក្រុមហ៊ុន​ដឹក​ជញ្ជូន ហើយ​គាត់​ធ្លាប់​និយាយ​ថា គាត់​រក​ប្រាក់​ចំណូល​បាន​ច្រើន ដោយសារ​តែ​គាត់​ដូច​លោកពូ​ទី​ន ដែល​ជា​បុរស​ខ្លាំង និង​ល្បី​បំផុត​ម្នាក់​របស់​ពិភពលោក​៕ (​ដកស្រង់​ចេញពី The Sun)

Russian President Vladimir Putin chairs a meeting with members of the Security Council via teleconference call, at the Novo-Ogaryovo state residence, outside Moscow, Russia, on February 11, 2022. (Photo by Alexey NIKOLSKY / Sputnik / AFP)

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments