Wednesday, October 4, 2023
Google search engine
Homeពីនេះពីនោះម្ចាស់ក្សត្រី Elizabeth II របស់ចក្រភពអង់គ្លេស វិជ្ជមានកូវីដ១៩

ម្ចាស់ក្សត្រី Elizabeth II របស់ចក្រភពអង់គ្លេស វិជ្ជមានកូវីដ១៩

~

~

~

(ឡង់ដ៍)៖ វិមាន Buckingham បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអាទិត្យនេះថា ម្ចាស់ក្សត្រី Elizabeth II របស់ចក្រភពអង់គ្លេស តេស្តវិជ្ជមានចំពោះជំងឺកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន NBC News នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។

~

~

សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថា ម្ចាស់ក្សត្រី អេលីហ្សាប៊ែត ទី២ (Elizabeth II) ដែលមានព្រះជន្ម ៩៥ព្រះវស្សាទៅហើយនោះ កំពុងមានអាការៈស្រាលដូចជាជំងឺផ្តាសាយ ប៉ុន្តែត្រូវបានគេរំពឹងថា ទ្រង់នឹងបន្តបំពេញព្រះរាជកិច្ចរបស់ទ្រង់នៅ Windsor នាសប្តាហ៍ក្រោយ។

~

~

គួរបញ្ជាក់ថា សេចក្តីប្រកាសនេះបានធ្វើឡើងតែប៉ុន្មានសប្តាហ៍ បន្ទាប់ពីចក្រភពអង់គ្លេសប្រារព្ធពិធីអបអរសាទរការឡើងគ្រងរាជសម្បត្តិ រយៈពេល ៧០ឆ្នាំគត់របស់ទ្រង់ កាលពីថ្ងៃអាទិត្យ ទី០៦ ខែកុម្ភៈកន្លងទៅ។ ព្រះរាជបុត្រាព្រះអង្គម្ចាស់ Charles បានធ្វើតេស្តវិជ្ជមានជាលើកទីពីរ តិចជាងពីរសប្តាហ៍មុន៕

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments