~
~
(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃសៅរ៍នេះ បានបញ្ជា និងដឹកនាំដោយផ្ទាល់ការធ្វើសមយុទ្ធយុទ្ធសាស្ត្រនុយក្លេអ៊ែរ អមជាមួយ ការបាញ់សាកល្បងមីស៊ីល ខណៈសហរដ្ឋអាមេរិក ព្រមានថារុស្ស៊ីអាចនឹងបើកការវាយប្រហារលើអ៊ុយក្រែន នៅប៉ុន្មានថ្ងៃខាងមុខ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។
~
~
បើតាមវិមានក្រឹមឡាំង រុស្ស៊ីបានធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង និងមីស៊ីលគ្រូស ប្រកបដោយជោគជ័យ កំលុងការធ្វើសមយុទ្ធយោធា របស់កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី។ លោក ពូទីន បានដឹកនាំ និងបញ្ជាដោយផ្ទាល់ការធ្វើតេស្តមីស៊ីលទាំងនេះ ហើយប្រធានាធិបតីបេឡារុស លោក អាឡិចហ្សាន់ដ័រ លូកាសឈិនកូ (Alexander Lukashenko) ក៏បានចូលរួមជាមួយលោក ពូទីនផងដែរក្នុងការត្រួតពិនិត្យការធ្វើសមយុទ្ធ យុទ្ធសាស្ត្រនុយក្លេអ៊ែរនៅថ្ងៃសៅរ៍នេះ។
~
~
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក នៅតែបន្តព្រមានថារុស្ស៊ីអាចនឹងបង្កើតលេសមួយ ដើម្បីបើកការវាយប្រហារលើអ៊ុយក្រែន ខណៈកងទ័ពរុស្ស៊ីកើនដល់ ១៩០,០០០នាក់ ត្រូវបានដាក់ពង្រាយនៅតំបន់ក្បែរព្រំដែនអ៊ុយក្រែន៕
~
~
~
~