Wednesday, August 10, 2022
Homeពីនេះពីនោះអាមេរិកថា ចិនចាំបាច់ត្រូវ «សកម្មភាពជាងនេះ» ក្នុងកិច្ចប្រឹងប្រែងបន្ធូរបន្ថយបំណុលរបស់ក្រុមប្រទេស G20

អាមេរិកថា ចិនចាំបាច់ត្រូវ «សកម្មភាពជាងនេះ» ក្នុងកិច្ចប្រឹងប្រែងបន្ធូរបន្ថយបំណុលរបស់ក្រុមប្រទេស G20

~

~

(វ៉ាស៊ីនតោន)៖ លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកបានឱ្យដឹងថា ប្រទេសចិនចាំបាច់ត្រូវធ្វើកិច្ចការបន្ថែមទៀតដើម្បីពន្លឿនកិច្ចប្រឹងប្រែងពិភលោកក្នុងការផ្តល់ការបន្ធូរបន្ថយបំណុលសម្រាប់ប្រទេសក្រីក្រដែលបង្កើនការខ្ចីប្រាក់ក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

~

ក្នុងបទសម្ភាសមួយជាមួយទីភ្នាក់ងារព័ត៌មាន AFP លោកស្រី Yellen បានទទួលស្គាល់ថា គំនិតផ្តួចផ្តើមរបស់ក្រុមប្រទេស G20 ក្នុងការជួយប្រទេសជាប់បំណុល «មិនដើរទៅមុខលឿនខ្លាំងឡើយ» ហើយសហរដ្ឋអាមេរិក «សង្ឃឹមថានឹងមើលឃើញការចូលរួមសកម្មជាងនេះ» ពីប្រទេសចិន។

~

~

លោកស្រី Yellen ចូលរួមក្នុងកិច្ចប្រជុំតាមវីដេអូរបស់ក្រុមរដ្ឋមន្ត្រី និងមន្ត្រីធនាគារកណ្តាលរបស់ក្រុមប្រទេស G20 ក្នុងទីក្រុងហ្សការតា ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍នេះ ដែលនៅក្នុងកិច្ចប្រជុំនេះ ការកើនឡើងក្តីបារម្ភអំពីចក្ខុវិស័យសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឋន៍នឹងក្លាយជាបញ្ហាដែលត្រូវយកមកពិភាក្សា។

~

~

ក្នុងអំឡុងពេលមានការរាតត្បាតជំងឺកូវីដ-១៩ ក្រុមប្រទេស G20 បានដាក់ដំណើរាករគំនិតផ្តួចផ្តើមផ្អាកសេវាបំណុល (Debt Service Suspension Initiative) ដើម្បីជួយដល់ប្រទេសនានាដែលបានខ្ចីប្រាក់ច្រើនឱ្យដោះស្រាយបញ្ហាវិបត្តិសុខភាព និងសេដ្ឋកិច្ច ប៉ុន្តែគំនិតផ្តួចផ្តើមនេះបានបញ្ចប់នៅខែធ្នូឆ្នាំមុន។

ក្រុមប្រទេសនេះកាលពីឆ្នាំមុនបានអនុម័តផែនការក្របខ័ណ្ឌរួមមួយ ដើម្បីផ្តល់ផ្លូវមួយឱ្យមានការរៀបចំរចនាសម្ព័ន្ធបំណុលធំៗឡើងវិញ ប៉ុន្តែវានៅតែមានភាពមិនច្បាស់លាស់ ហើយមានតែប្រទេសបីប៉ុណ្ណោះគឺ ប្រទេសឆាដ អេត្យូពី និងសំប៊ី បានស្នើសុំចរចាបំណុលឡើងវិញស្ថិតក្រោមលក្ខខណ្ឌរបស់ផែនការនេះ។

~

ធនាគារពិភពលោក និងមូលនិធិ IMF បានរំឭកពីការកើតមានផលវិបាកធ្ងន់ធ្ងរលុះត្រាតែប្រទេសច្រើនជាងនេះត្រូវបានផ្តល់ការពន្យាការសងបំណុលនេះ។

~

ឧបសគ្គសំខាន់មួយគឺកង្វះព័ត៌មានអំពីទំហំបំណុលដែលក្រុមហ៊ុនឯកជន និងរដ្ឋាភិបាលនានាជំពាក់ប្រទេសចិន និងស្ថាប័នផ្តល់ប្រាក់កម្ចីមួយចំនួនផ្សេងទៀត។

លោកស្រី Yellen ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ខណៈដែលប្រទេសនានាដូចជាចិន «បានព្រមព្រៀងចូលរួម» ក្នុងគំនិតផ្តួចផ្តើមនេះហើយ យើងពិតជាត្រូវដើរឱ្យលឿនជាងនេះ ដើម្បីសម្របសម្រួលឱ្យបានរហ័ស និងកាន់តែមានប្រសិទ្ធភាពដល់ការបន្ធូរបន្ថយបំណុលតាមរយៈក្របខ័ណ្ឌរួមនេះ»៕

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine

Most Popular

Recent Comments