~
~
បើយោងតាមសារព័ត៌មានដេលីម៉ែលបានចុះផ្សាយថា មានកម្មករជីករ៉ែ ជនជាតិប្រេស៊ីលជាច្រើននាក់បានរកឃើញត្បូងមរកតយក្សមួយដុំធំដែលមានទម្ងន់ជិត៣៦០គីឡូក្រាម នៅកន្លែងជីករ៉ែមួយកន្លែងស្ថិតនៅតំបន់ខាណៃប៉ា នៅភាគខាងជើងនៃប្រទេសប្រេស៊ីល ដែលវាមានតម្លៃរាប់រយលានដុល្លា។
~
~
យោងតាមរបាយករណ៍នៅក្រោយមកបានអោយដឹងថា ត្បូងកម្រនេះត្រូវបានគេរកឃើញនៅខាងក្រោមកន្លែងជីករ៉ែក្នុងជំរ៉ៅ ២០០ ម៉ែត្រនៅក្នុងស្រុក ភីនដូបាខូ។
~
~
ត្បូងនេះត្រូវបានគេលក់ទៅអោយក្រុមហ៊ុនមួយក្នុងតម្លៃទៅជាង ៤០៨លានដុល្លារឯណោះ។ គួរបញ្ជាក់ផងដែរថានេះជាលើកទីពីរហើយដែលគេបានរកត្បូងឃើញដែលកាលពីឆ្នាំ ២០០១ គេបានរកឃើញមានទំងន់ ២០ គីឡូក្រាមដែលមានតម្លៃ ៣១០ លានដុល្លា៕
~
~
~
~
~
~
~
~
~
~
~
~