Thursday, December 1, 2022
Google search engine
Homeបែកធ្លាយElon Musk មហាសេដ្ឋីពាន់លានប្រាប់ថា គ្មានផ្ទះសម្បែងដូចគេទេ

Elon Musk មហាសេដ្ឋីពាន់លានប្រាប់ថា គ្មានផ្ទះសម្បែងដូចគេទេ

~

លោក Elon Musk បុរសមានទ្រព្យសម្បត្តិច្រើនបំផុតក្នុងពិភពលោកនិយាយគួរអោយអាណិតអាសូរថា លោកគ្មានផ្ទះសម្បែងស្នាក់នៅ ហើយជាការពិតណាស់លោកដេកលើសាឡុង ឬគ្រែអាចបត់បាននៅតាមទីកន្លែងស្នាក់នៅរបស់មិត្តភ័ក្តិលោក នៅពេលលោកចាកចេញពីរដ្ឋTexas ហើយលោកទៅនៅតំបន់Bay Area ទីក្រុងSan Franciscoជិតទីស្នាក់ការក្រុមហ៊ុនTesla។

~

~

លោកElon Muskម្ចាស់ក្រុមហ៊ុនTesla និង Space X វ័យ៥០ឆ្នាំរូបនេះ បានពោលក្នុងកិច្ចសម្ភាសន៍ជាមួយTED កន្លងទៅថ្មីៗក្នុងចម្លើយសារភាពយ៉ាងភ្ញាក់ផ្អើលយ៉ាងដូច្នេះថា លោក មិនមានទីកន្លែងរស់នៅណាមួយឡើយនាពេលឥឡូវ លោករស់នៅតាមទីកន្លែងរបស់មិត្តភ័ក្តិទាំងឡាយរបស់លោក»។

~

~

លោកElon Muskមហាសេដ្ឋីទឹកប្រាក់ពាន់លានដែលសារពត៌មានBloombergអះអាងថា លោកមានទ្រព្យសម្បត្តិ២៥១ពាន់លានដុល្លារអាមេរិកនោះបានពោលបន្តថា ប្រសិនបើលោកធ្វើដំណើរទៅកាន់ Bay Area លោកត្រូវសម្រាកចល័តនៅតាមកន្លែងស្នាក់នៅរបស់មិត្តភ័ក្តិលោកជាច្រើននាក់។ឆ្លើយតបទៅនិងការទាមទារអោយបកស្រាយពីពិធីករក្នុងកិច្ចសម្ភាសន៍ដែលថាមហាសេដ្ឋីតែងធ្វើអោយមនុស្សជាច្រើនអាក់អន់ចិត្តនោះ លោក Elon Musk

~

ហាក់ដូចការពារទ្រព្យសម្បត្តិដ៏មហាសាលរបស់លោកដោយបាននិយាយថា លោកមិនមាននាវាសម្រាប់ជិះលេងកំសាន្ដផ្ទាល់ខ្លួន, លោកមិនមានពេលវេលាវិស្សមកាល, ឬក៏ភាពប្រណីតផ្សេងៗ ដូច្នេះបើតាមអ្វីដែលលោកគិតពីខ្លួនលោក គឺលោកគ្មានអ្វីប្រណីតនោះទេ។ Musk បន្តថា មានការលើកលែងមួយគឺយន្តហោះ។ បើលោកមិនប្រើយន្តហោះ គឺលោកគ្មានពេលធ្វើការងារ»។

~

~

ការអត្ថាធិប្បាយទាំងឡាយរបស់ Musk កើតឡើងនៅប៉ុន្មានសប្តាហ៍ក្រោយពីនាងGrimes មិត្តស្រីវ័យ៣៤ឆ្នាំរបស់លោកត្រូវរងការរិះគន់ពេលនាងផ្តល់កិច្ចសម្ភាន៍អោយទស្សនាវដ្តីមួយថា លោក Elon Musk ពេលខ្លះរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ដើម្បីទុកលុយទៅបន្តាក់ទុនលើគម្រោងរបស់លោកមួយចំនួនដែលមានតម្លៃដ៏ថ្លៃខ្ពស់ និងគ្រោះថ្នាក់ ហើយគ្មានប្រាក់ចំណេញ ប៉ុន្តែជាប្រយោជន៍សម្រាប់មនុស្សជាតិ។

~

~

ថ្មីៗនេះ Elon Musk បានចុះកិច្ចព្រមព្រៀងទិញយកបណ្តាញទំនាក់ទំនងសង្គមអនឡាញធ្វីតធ័រTwitter ក្នុងតម្លៃ៤៤ពាន់លានដុល្លារអាមេរិក។

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments