Saturday, June 10, 2023
Google search engine
Homeបែកធ្លាយវី​ដេ​អូ​ស្តែង​ៗ! រថក្រោះ​អ៊ុយ​ក្រែ​ន​១​គ្រឿង វាយប្រហារ​បំបែក​​ក្បួន​រថពាសដែក​រុ​ស្ស៊ី (វីដេអូ)

វី​ដេ​អូ​ស្តែង​ៗ! រថក្រោះ​អ៊ុយ​ក្រែ​ន​១​គ្រឿង វាយប្រហារ​បំបែក​​ក្បួន​រថពាសដែក​រុ​ស្ស៊ី (វីដេអូ)

~

វី​ដេ​អូ​ដ៏​ភ្ញាក់ផ្អើល​មួយ​ត្រូវ​បាន​បង្ហាញ​អំពី​រថក្រោះ​អ៊ុយ​ក្រែ​ន​តែ​១​គ្រឿង​ប៉ុណ្ណោះ អាច​បា.ញ់​តទល់​នឹង​រថពាសដែក​រុ​ស្ស៊ី​ជា​ច្រើន​គ្រឿង​ ដែល​មាន​ចម្ងាយ​តិច​ជាង​៨០​គីឡូម៉ែត្រ​ពី​ទីក្រុង​គៀវ​។ នេះ​បើ​យោង​តាម​ប្រភព​ពី Dailymail ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៦ មេ​សា កន្លង​ទៅ​នេះ​។

~

~

រូបភាព​ចាប់​ពីលើ​មេឃ ដែល​ប្រមូល​បាន​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក និង​ចេញផ្សាយ​ដោយ​អង្គភាព​ស្ម័គ្រចិត្ត​អ៊ុយ​ក្រែ​ន​នៅ​លើ​បណ្តាញ Telegram បាន​បង្ហាញ​ពី​រឿង​ដ៏​គួរ​ឱ្យ​កោតស្ញប់ស្ញែង​ពី​ទាហាន​អ៊ុយ​ក្រែ​ន​។ បន្ទាប់​ពី​រថក្រោះ​ធ្ងន់ T-64 របស់​អ៊ុយ​ក្រែ​ន ដែល​កំពុង​លាក់ខ្លួន​ក្នុង​ទីតាំង​ដ៏​ល្អ​មួយ បាន​ស្ទាក់​បាញ់ប្រហារ​លើ​ក្បួន​រថពាសដែក​រុ​ស្ស៊ី BTR-82A​។ នៅ​លើ​ផ្លូវ​មួយ​ក្នុង​ទីក្រុង Nova Basan ភាគ​ខាងកើត​ទីក្រុង​គៀវ​។

~

~

ប្រតិបត្តិ​ករ​រថក្រោះ​អ៊ុយ​ក្រែ​ន ដែល​ត្រូវ​បាន​ហៅ​ថា «​បេះដូង​តោ​» អាច​ស្ទាក់​បា.ញ់ប្រហារ​លើ​ក្បួន​រថពាសដែក​រុ​ស្ស៊ី​ជា​ច្រើន​គ្រឿង​។ ខណៈ​រថពាសដែក BTR-82A ១​គ្រឿង​ត្រូវ​បាន​បំផ្លាញ​ភ្លាម​ៗ នៅ​ក្នុង​ការ​វាយប្រហារ​នោះ​។

~

~

រថពាសដែក​រុ​ស្ស៊ី​នៅ​សល់​បាន​បាញ់​តបត​មក​វិញ​។ តែ​ហាក់ដូចជា​បា.ញ់​ទៅ​កាន់​គោលដៅ​ផ្សេង​ទៅ​វិញ​។ ដែល​បាន​ហ៊ុ​ច​ឱកាស​សម្រាប់​រថក្រោះ T-64 របស់​អ៊ុយ​ក្រែ​ន​វាយប្រហារ​ដោយ​គ្រាប់​ផ្លោង និង​បាន​បំបែក​ក្បួន​របស់​កងទ័ព​រុ​ស្ស៊ី​។ រហូត​ដល់​កង​ជំនួយ​កាំភ្លើង​ធំ​របស់​អ៊ុយ​ក្រែ​ន​បន្ថែម​ទៀត​បាន​មក​ដល់​៕ (​ដកស្រង់​ចេញពី Dailymail និង The Sun)

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments