សារមួយនេះចាក់ដោតណាស់! ជូនចំពោះ លោកប្ដីជាទីស្រឡាញ់! សង្ឃឹមថា បងនឹងអានដោយយកចិត្តទុកដាក់…

“ជូនចំពោះ លោកប្ដីជាទីស្រឡាញ់! សង្ឃឹមថា បងនឹងអានដោយយកចិត្តទុកដាក់សូមគោរពប្រពន្ធ ព្រោះនាងបានលះបង់ ភាពជាយុវវ័យរបស់នាង ចាកចេញពីផ្ទះរបស់នាង សុខចិត្តរស់នៅឆ្ងាយពីគ្រួសារប៉ាម៉ាក់នាង ដើម្បីមកសាងគ្រួសារមួយជាមួយនឹងអ្នក មើលថែរក្សា ប៉ាម៉ាក់ និងគ្រួសាររបស់អ្នក។ សូមមានមោទកភាពចំពោះនាង ព្រោះនាងបានលះបង់រូបរាង រូបសម្រស់របស់នាង​ដើម្បីពពោះកូនរបស់អ្នក នាងព្រមប្រឈមមុខនឹងគ្រោះថ្នាក់ដល់េជិវិត ដើម្បីបង្កើតកូនរបស់អ្នកទាំងពីរ ផ្ដល់កំណើតដល់សមាជិកថ្មីដើម្បីគ្រួសាររបស់អ្នក។ សូមផ្ដល់ភាពកក់ក្ដៅដល់នាង...

មនុស្សដែលចូលចិត្តផុសដ្រាម៉ាលើហ្វេសប៊ុកជាមនុស្សអាត្មានិយម

មនុស្សជាច្រើនបានប្រើបណ្តាញសង្គមហ្វេសប៊ុកក្នុងទម្រង់ផ្សេងៗគ្នា អ្នកខ្លះប្រើជាប្រយោជន៍ឲ្យកើតជាលុយ ហើយអ្នកខ្លះទៀតប្រើវាដើម្បីបំផ្លាញខ្លួនឯងទៅវិញ។ រាល់ការបង្ហោះនៅលើហ្វេសប៊ុកសុទ្ឋតែជាការចែករំលែក ក្នុងនោះមានព័ត៌មានពិតនឹងព័ត៌មានមិនពិត ដូច្នេះមុននឹងជឿគួរតែពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ។ ដោយឡែកក្នុងនោះយើងឃើញមានមនុស្សមួយប្រភេទចូលចិត្តយករឿងខ្លួន ឯង ទៅហែកប្រាប់គេឯងចូលចិត្តផុសដ្រាម៉ារឿងអត់ប្រយោជន៍ជាច្រើន អ្នកខ្លះសិចស៊ីលេចលើលេចក្រោម បង្ហាញអារម្មណ៍មិនសប្បាយចិត្តប្រាប់គេឯងខ្ញុំនៅតែឆ្ងល់ តើអ្នកទាំងនោះផុសបែបនោះចង់បានអ្វីមកវិញ? ចង់ទាញការចាប់អារម្មណ៍ពីមនុស្សដែលខ្លួន€ងស្រលាញ់ឬយ៉ាងណា?  ពេលខ្លះឃើញសារទាំងនោះហើយពិតជាធុញខ្លាំងណាស់សម្រាប់ខ្ញុំ គ្រាន់តែខ្លួន€ងមិនសប្បាយចិត្ត អន់ចិត្តនឹងរឿងអ្វីមួយក៏ផុសឲ្យគេដឹងដែរ...

ស្អប់ក្រចុះតែកុំស្អប់អ្នកក្រ! យកមេឃធ្វើដំបូល រស់នៅកំដរជីវិត

លើលោកនេះគ្មានអ្នកណាម្នាក់ចង់រស់នៅដោយការលំបាកវេទនានោះទេទេ គ្មានក៏នរណាម្នាក់ចូលចិត្តពាក្យថាក្រដែរ ម្នាក់ៗចង់គេចចេញពីភាពក្រណាស់ តែមានមនុស្សជាច្រើនលាន់នាក់លើពិភពលោកនេះកំពុងតែធ្លាក់ខ្លួនក្រតោកយ៉ាក់។ ជីវិតអ្នកខ្លះរស់នៅបានស្រួលហើយ​មានបាយហូប​​​ មានជម្រកស្នាក់នៅ សម្រាប់ជ្រកក្តៅ ជ្រកម្លប់ ជ្រកភ្លៀង​តែនៅពេលខ្លះពួកអ្នកទាំងអស់នោះពេលខ្លះគិតខ្លីសម្លាប់ខ្លួនឯងដោយសារតែរឿងតូចចិត្ត នឹងបញ្ហាមួយចំនួនទៀតក៏មាន។ ចុះទម្រាំតែពួកអ្នកទាំងនោះធ្លាក់ក្នុងសភាពដូចរូបពូម្នាក់នេះវិញមិនដឹងជាយ៉ាងណានោះទេ។ អ្នកខ្លះបានយកមេឃធ្វើជាដំបូល រស់នៅតែលតោលគ្មានទីពឹងអាស្រ័យ រស់មួយថ្ងៃៗបានយ៉ាងលំបាក់វេទនា ខ្វះអីពេលភ្លៀងម្តងៗអ្នកដែលគ្មានជម្រក សុំជ្រកក្រោមសំយ៉ាបផ្ទះគេ អង្គុយញ័រញ៉ាក់ដូចកូនកណ្តុរ។ ការស្លៀកពាក់វិញមានតែមួយចង្កេះស្អេះនឹងខ្លួន ពេលខ្លះមិនមានអ្វីហូបទៀតក៏សឹងមាន។

មនុស្សដែលខ្ញុំស្អប់…

-មនុស្សដែលខ្ញុំស្អប់ ជាមនុស្សដែលជំពាក់លុយខ្ញុំហើយគេចមិនសងយកលេសថ្ងៃនេះថ្ងៃនោះគេចមិនចងសងចង់ប្រាប់ថាបានតែម្តងទេ។ -មនុស្សដែលខ្ញុំស្អប់ រករឿងខ្ញុំខុសទំនងគ្មានហេតុផល ចេញមកទទឹងទិសគ្មានទិសតំបន់គិតថាខ្លួនឯងអស្ចារ្យ ធ្វើចរិកក្អេងក្អាងអួតអំនួតគិតថាគេមិនដល់ខ្លួន មានតែអាញធំ អាញ់ត្រូវគ្រប់រឿង ចរិកចេញមកធ្វើជាអ្នកចេះដឹងគ្រប់រឿងសម្តីគេនិយាយណែនាំពាក្យល្អៗមិនចេះស្តាប់ ពេលគេទ្រាំមិនបាននិយាយពាក្យអាក្រក់ដាក់ថាគេមិនដែលបានចូលសាលា មនុស្សផ្គាប់ចិត្តមិនត្រូវដូចគេថាមែន។ -មនុស្សដែលខ្ញុំស្អប់ គឺមនុស្សដែលមិនយល់ពីស្ថានភាពរបស់ខ្ញុំ ចូលចិត្តបង្ខំខ្ញុំឲ្យធ្វើនេះធ្វើនោះតាមតែចិត្ត អូសខ្ញុំទៅនេះទៅនោះតាមតែចិត្តនឹកឃើញ...
- Advertisement -

Latest article

ទម្លាយអាថកំបាំង​ស្បែក​សរភ្លឺថ្លា​ក្មេងជាវ័យរបស់មែរួយនិងតារាចម្រៀង​យូរី

(ភ្នំពេញ)៖ ម៉ែរួយបាននិយាយថា​ រាល់ផលិតផល​ក្រុមហ៊ុន​ Rouy​ Infinity​ ទាំងអស់​បានឆ្លងកាត់ការ​ ធ្វេីតេស្តសាកល្បងពីម្ចាស់ក្រុមហ៊ុនមែរួយផ្ទាល់​យ៉ាងល្អិតល្អន់​ ថាប្រេីហេីយមិនប៉ះពាល់ដល់សុខភាពស្បែក​ និងការរំខានផ្សេងៗឡេីយ​ គឺមានការត្រួតពិនិត្យយ៉ាងត្រឹមត្រូវពីរោងចក្រប្រទេសថៃ​ ស្របតាមស្តង់ដា​ ដោយផលិតត្រូវបានឆ្លងកាត់ការពិសោធន៍យ៉ាងត្រឹមត្រូវតាមស្តង់ដា​ ក្រសួង​សុខាភិបាល​កម្ពុជា​និងថៃ​ គឺមានការចុះបញ្ជីយ៉ាងត្រឹមត្រូវពីក្រសួងសុខាភិបា​លទាំងប្រទេសកម្ពុជានិងថៃ​ បញ្ជាកក់បានថាប្រេីហេីយទទួលបានភាពស្រស់ស្អាតនិងសុវត្តិភាព100% ។ មែ៉រួយបន្តថា​...

ប្រធានមន្ទីរពេទ្យធំមួយក្នុងទីក្រុងវូហានបានស្លាប់ដោយជំងឺវីរុសកូរូណា

ប្រទេសចិន៖ ទូរទស្សន៍រដ្ឋចិន CCTV បានផ្សាយថា ប្រធានមន្ទីរពេទ្យធំមួយក្នុងទីក្រុងវូហាន បានឆ្លងជំងឺរលាកផ្លូងដង្ហើម COVID-19 ពីអ្នកជំងឺ ហើយបានទទួលមរណភាព កាលថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ។ វេជ្ជបណ្ឌិតដែលស្លាប់រូបនេះ មានឈ្មោះថា Liu Zhiming គឺជាប្រធានមន្ទីរពេទ្យ Wuhan Wuchang ។...

ពិតជាចិត្តល្អមែន! ម៉ែ​ រួយ បានឧបត្ថម្ភ​ថវិការមួយចំនួន ក្រោយឃើញទុក្ខលំបាករបស់លោក​ បេន​ អ្នកដែលសកម្មក្នុងការអភិរក្សព្រៃឈើ​

ដូចដែលប្រិយមិត្តជាច្រើនបានដឹងហើយថាបុរសជាជនបរទេសម្នាក់រួមជាមួយនិងក្រុមគ្រួសារ​ បានសម្រេចចិត្តចាកចេញពីប្រទេសកំណេីតរបស់ខ្លួនដែលជាប្រទេសទំនេីប​ និងជាមហាអំណាចពិភព​លោក​ មករស់នៅក្នុងព្រៃជ្រៅ​ ដេីម្បី​ជួយ​អភិរក្ស​ទៅដល់សត្វព្រៃ​ និងការពារ​ព្រៃឈើ​ ដែលកំពុងតែ​ទទួលរងនូវការ​កាប់​បំផ្លាញ​នាពេល​បច្ចុប្បន្ន​នេះ​។ ជាក់ស្តែង ​សូម​ជម្រាប​ជូន​ប្រិយមិត្ត​ឲ្យ​បាន​ជ្រាប​ថា​​ ជនបរទេសម្នាក់​នេះ​មានឈ្មោះថា​ Ben Davis គាត់បានមករស់នៅលេីទឹកដី​ប្រទេស​កម្ពុជា​ អស់រយៈពេល​ជិត​ ៣០ឆ្នាំ​មកហើយ​​​ ហើយ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ គាត់​ជាមួយ​និង​ក្រុមគ្រួសារ​បាននឹងកំពុងតែរស់នៅក្នុង​ព្រៃជ្រៅមួយក្នុង​ខេត្តព្រះវិហារ​ ដេីម្បី​ចូល​រួម​អភិរក្ស​ដល់​សត្វ​ព្រៃ​...