ដីស្អាតស្រាប់! ឳកាសវិនិយោគ ដីលក់ ក្បែរឆ្នេរនេសាទ​ ខេត្តកោះកុង (មានវីដេអូ)

សម្រាប់បងប្អូនដែលស្រលាញ់ដីក្បែរសមុទ្រ ឬសម្រាប់បងប្អូនដែលចង់ទិញដីទុកចំណេញ យើងខ្ញុំសូមណែនាំគម្រោងដីមួយកន្លែងដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងហើយក៏មានការលក់ដាច់ជាបន្តបន្ទាប់ផងដែរ។ ទីតាំងដីស្ថិតនៅ ភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។ ដោយទីតាំងដីចម្ងាយប្រហែលតែ ៥០០ ទៅ ៧០០ ម៉ែត្រតែប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថាទីតាំងដីនេះ កំពុងតែមានបងប្អូនជាច្រើនចង់បាន ហើយក៏មានបងប្អុនយើងមួយចំនួនធំបានទិញរួចហើយដែរ។ ដោយសារតែនៅទីតាំងនេះក្បែរឆ្នេរសមុទ្រ ហើយជាពិសេសជាដីដែលជាប់គម្រោងអភិវឌ្ឍន៍ធំៗដូចជា តំបន់សេដ្ឋកិច្ចពិសេសរបស់ចិន...

ភាពចាំបាច់និងគោលបំណងក្នុងការវាយតម្លៃអចលនវត្ថុ

តើការវាយតម្លៃកើតឡើងនៅពេលណា? គឺនៅពេលផ្លាស់ប្តូរការប្រើប្រាស់ នៅពេលមានការផ្លាស់ប្តូរម្ចាស់កម្មសិទ្ឋ នឹងចុងក្រោយចង់ដឹងពីតម្លៃអចលនវត្ថុ។ គោលបំណងនៃការវាយតម្លៃ៖ទិញលក់ជួល គិតពន្ឋ និងកម្ចី Mortgage ធានារ៉ាប់រង់ រដ្ឋចេញសងនៅពេលរដ្ឋដកហូត វិនិយោគនិងទទួលបន្ត។ ប្រភេទអចលនទ្រព្យ៖តាមច្បាប់ភូមិបាលអចលនវត្ថុត្រូវបានបែងចែកចេញជា ៣ ប្រភេទ គឺអចលនវត្ថុពីកំណើត អចលនវត្ថុពីភ័ព្វវាសនា និងអចលនវត្ថុតាមការកំណត់របស់ច្បាប់។

តើអ្វីជាថ្លៃចំណាយ និងប្រាក់ចំណូល?

ថ្លៃចំណាយ គឺជាចំនួនទឹកប្រាក់សម្រាប់ចំណាយ ក្នុងការទិញវត្ថុធាតុដើម និងសេវាកម្មដើម្បីផលិតចេញនូវផលិតផលសម្រេចមួយ។ លក្ខណៈពិសេសនៃថ្លៃចំណាយ ថ្លៃចំណាយមានការទាក់ទងទៅនិងការផលិត។ ថ្លៃចំណាយគឺជាកត្តាដ៏ចំបងសម្រាប់កំណត់គុណតម្លៃរបស់អចលនវត្ថុផលិតផលនឹងសេវាកម្ម។ ចំណូលៈ ចំណូលជាចំនួនទឹកប្រាក់ដែលអ្នកវិនិយោគឬម្ចាស់អចលនវត្ថុទទួលបានពីការវិនិយោគ។ លក្ខណៈពិសេសនៃប្រាក់ចំណូល ចំណេញតិចឬចំណេញច្រើន អាស្រ័យទៅលើចំណូល និងថ្លៃចំណាយ។ ចំពោះទ្រព្យសម្បតិ្តសម្រាប់វិនិយោគ​ ប្រាក់ចំណេញដើរតួយ៉ាងសំខាន់ក្នុងការកំណត់តម្លៃ។ គុណតម្លៃវាកាន់តែខ្ពស់នោះប្រាក់ចំណេញកាន់តែខ្ពស់ផងដែរ។

តើពាក្យថា តម្លៃ ក្នុងទីផ្សារអចលនវត្ថុមានន័យយ៉ាងណា?

តម្លៃគឺជាពាក្យចង្អុលបង្ហាញពីចំនួនទឹកប្រាក់​ដែលត្រូវចំណាយសម្រាប់ធ្វើការទិញផលិតផលនោះ សម្ភារៈ ទ្រព្យសម្បតិ្ត ឬសម្រាប់ប្រើបាស់សេវាកម្មក្នុងអំឡុងពេលជាក់លាក់ណាមួយ។ លក្ខណៈពិសេសរបស់តម្លៃ៖ តម្លៃមានការផ្លាស់ប្តូរដោយសារឥទ្ឋិពលពីកត្តាសង្គម នឹងសេដ្ឋកិច្ច។ អចលនវត្ថុ​ផលិតផលឬសេវាកម្ម អាចមានតម្លៃស្មើ ឬមានតម្លៃខ្ពស់ទាបជាង (Value) របស់វា។

តើកត្តាអ្វីខ្លះដែលអាចជះឥទ្ឋិពលដល់តម្លៃ?

កត្តាដែលជះឥទ្ឋិលលើតម្លៃមានដូចជា រូបធាតុ ច្បាប់ និងសេដ្ឋកិច្ច។ រូបធាតុៈ ចំពោះអចលនវត្ថុ ទីតាំងមានសារសំខាន់ទៅលើតម្លៃដែលធ្វើឲ្យអចលនវត្ថុមានតម្លៃខុសៗគ្នា។ អចលនវត្ថុ ដែលស្ថិតនៅទីប្រជុំជន ឬស្ថិតនៅជាប់នឹងផ្លូវធំ តែងតែមានគុណតម្លៃខ្ពស់ជាងអចលនវត្ថុដទៃទៀត។ កត្តាដទៃទៀតមានដូចជាទម្រង់ដី បរិយាកាស ក៏មានឥទ្ឋិពលទៅលើតម្លៃនៃអចលនវត្ថុផងដែរ។ ចំពោះយានយន្ត គ្រឿងបរិក្ខាៈ រាល់យានយន្តដែលមានកម្លាំងម៉ាស៊ីនខ្លាំង ម៉ូឌែលទាន់សម័យប្រើប្រាស់សន្សំសំចៃបានច្រើន​តែងតែមានតម្លៃថ្លៃជាងយានយន្តដទៃទៀត។

គោលការណ៍នៃការវាយតម្លៃអចលនវត្ថុមាន ៥យ៉ាង

១. គោលការផ្គត់ផ្គង់​ និងតម្រូវការ ៖ តម្លៃអចលនវត្ថុមួយបានកំណត់ជាមួយទំនាក់ទំនងផ្គត់ផ្គង់​ និងតម្រូវការលើទីផ្សារ។ ផ្ទុយមកវិញ តម្លៃរបស់ទ្រព្យនោះក៏មានផលប៉ះពាល់ដល់ការផ្គត់ផ្គង់ និងតម្រូវការផងដែរ។​​ ការខុសគ្នារវាងពេលវេលា និងសេដ្ឋកិច្ចសង្គម ក៏បានឆ្លុះបញ្ចាំងក្នុងទំនាក់ទំនងផ្គត់ផ្គង់តម្រូវហើយនិងតម្លៃនោះដែរ។ ២. គោលការណ៍ជំនួស៖  អចលនវត្ថុមានការប្រើប្រាស់ជំនួសគ្នាអាចផ្លាស់ប្តូរឲ្យគ្នាបាន។ តម្លៃរបស់អចលនវត្ថុបានកំណត់ការប៉ះពាល់ទៅមករវាងការជំនួសឲ្យគ្នា។ ៣. គោលការណ៍ផ្លាស់ប្តូរ៖ តម្លៃរបស់អចលនវត្ថុតែងតែមានការផ្លាស់ប្តូរគ្រប់ពេលក្នុងទីផ្សារព្រោះតែសកម្មភាព ៤យ៉ាងគឺ កត្តាសង្គម សេដ្ឋកិច្ច បរិស្ថាន​​ និងនយោបាយ។​​

តើការវាយតម្លៃអចលនទ្រព្យមានន័យដូចម្តេច?

បើតាមលោកសាស្រ្តាចារ្យ LinYuan ដែលជាប្រធានផ្នែកគ្រប់គ្រងសំណង់ និងអចលនទ្រព្យនៃសកលវិទ្យាល័យជាតិសាំងហ្គាពួរបានឲ្យដឹងថា ការវាយតម្លៃអចលនវត្ថុ គឺជាសិល្បៈឬជាបច្ចេកទេសនៃការកំណត់តម្លៃរបស់អចលនវត្ថុនោះ។ ក្នុងនោះមានដូចជាការវិភាគ ទៅលើបច្ចេកទេស និងសិល្បៈ។ លើសពីនេះត្រូវមានការកំណត់ឲ្យជាក់លាក់ ដូចជា គោលបំណងជាក់លាក់ នៅខណៈពេលជាក់លាក់ លក្ខណៈនៃអចលនវត្ថុ កត្កាសេដ្ឋកិច្ចដែលទាក់ទងក្នុងទីផ្សារអចលនវត្ថុ នឹងសកម្មភាពនៃការវិនិយោគ។

បើអ្នកចង់ជោគជ័យ លើវិស័យអចលទ្រព្យ ត្រូវដឹងរឿង ៣យ៉ាងនេះឲ្យច្បាស់បំផុត

បច្ចុប្បន្ន​នេះ វិស័យ​អចលនទ្រព្យ កំពុង​មាន​សន្ទុះ​យ៉ាង​ខ្លាំង ជា​ពិសេស​លើ​វិស័យ​ដី​ធ្លី ហើយ​វិស័យ​នេះ​អាច​មាន​សក្ដានុពល​យូរ​អង្វែង​ទៀត​នៅ​កម្ពុជា ព្រោះ​ជា​ប្រទេស​ដែល​មាន​ស្ថិរភាព​កំណើន​សេដ្ឋកិច្ច ហើយ​ប្រទេស​ជា​ច្រើន​កំពុង​សម្រុក​មក​ដាក់​ទុន​វិនិយោគ។ ទោះ​បែប​នេះ​ក្ដី គេ​សង្កេត​​ឃើញ​ថា អ្នក​ប្រឡូក​ក្នុង​វិស័យ​នេះ​មួយ​ចំនួន​ប៉ុណ្ណោះ ដែល​ទទួល​បាន​ជោគ​ជ័យ ព្រោះ​គេ​ដឹង​រឿង ៣យ៉ាង​ច្បាស់​បំផុត។ លោក ផន វណ្ណិត ដែល​ជា​អគ្គ​នាយក​ក្រុមហ៊ុន​រាជសន្តុសិត បាន​លើក​ឡើង​រឿង ៣​យ៉ាង​ដែល​អ្នក​ប្រឡូក​ក្នុង​វិស័យ​អចលនទ្រព្យ​ត្រូវ​ដឹង​នោះ​គឺ...

មុននឹងវាយតម្លៃថ្លៃអចលនទ្រព្យអ្នកវាយតម្លៃគួរប្រកាន់ភ្ជាប់នូវអភិក្រមអ្វីខ្លះ?

ប្រព័ន្ធវាយតម្លៃ ថ្លៃអចលនទ្រព្យស្របទៅនឹងស្ថានភាពជាក់ស្តែងរបស់កម្ពុជា  និងមាលក្ខណៈឯកភាពគ្នានៅទូទាំងប្រទេស ដើម្បីតម្រង់ទិសជាដំណាក់ៗទៅរកនិយាមមួយ ដែលមានជាលក្ខណៈអន្តរជាតិនៃការវាយតម្លៃអចលនទ្រព្យ មានការទទួលស្គាល់ជាសកលសម្រាប់បំរើពហុគោលបំណង។ ក្នុងគោលបំណងនេះ ក្រសួងបានចងក្រងវិធីសាស្ត្រ នៃការប៉ានស្មានតម្លៃថ្លៃដី និងតម្លៃសំណង ផ្សេងៗនៅជាប់នឹងដី ទៅតាមតម្លៃប្រហាក់ប្រហែលនឹងតម្លៃទីផ្សារ បង្កើតបានជាផែនទីវាយតម្លៃថ្លៃដី និងធ្វើការវាយតម្លៃថ្លៃសំណង់ នៅជាប់នឹងក្បាលដី ដើម្បីរៀបចំបញ្ជីវាយតម្លៃថ្លៃអចលនទ្រព្យនៅតាមភូមិ ឃុំ សង្កាត់...

យល់ដឹង! តើដីដែលមិនប្រើប្រាស់ជាប់ពន្ឋដែរឬទេ?

ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សំរាប់​ការគ្រប់គ្រង​ឆ្នាំ១៩៩៥​ ជំពូក៣​ ផ្នែក​ទី១​ បាន​ចែង​អំពី​ពន្ធ​លើ​ដី​មិនបាន​ប្រើប្រាស់​ ត្រូវ​បាន​អនុម័ត​ដោយ​សភាជាតិ​នៅ​ថ្ងៃទី៣០​ ខែធ្នូ​ ឆ្នាំ​ ១៩៩៤​ ប្រកាស​ឱ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ១១​/នស​/ ៩៤​ ចុះ​ថ្ងៃទី​ ៣១​ ខែធ្នូ​ឆ្នាំ​ ១៩៩៤​ ហើយ​បាន​ចូលជាធរមាន​នៅក្នុង​ឆ្នាំ១៩៩៦​។ យោង​តាម​ឯកសារ​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ស្តី​ពី​...
- Advertisement -

Latest article

លោកជំទាវ ហ៊ុន ស៊ីណាត ព្រមទាំង ម៉ែរួយ បាននាំបងប្អូនកូនក្មួយមកក្រុងពាលីដើម្បីសាងសង ឈាបនដ្ឋាន ស្ថិតនៅក្នុងខេត្តកំពង់ចាម

(ហ្វេសប៊ុក)៖ កាលពីប៉ុន្មានម៉ោងមុននេះនៅលើបណ្តាញសង្គមហ្វេសប៊ុក​របស់លោក ជំទាវ ហ៊ុន ស៊ីណាត បានសរសេរសារបង្ហោះអមជាមួយនឹងរូបភាពជាច្រើនសន្លឹកក្នុងឳកាសពិធីក្រុងពាលីមួយកន្លែងនៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ដោយក្នុងនោះលោកជំទាវបានសរសេររៀបរាប់ថា៖ ថ្ងៃនេះនាំបងប្អូនកូនក្មួយមកក្រុងពាលីដើម្បីសាងសង ឈាបនដ្ឋាន ស្ថិតនៅក្នុងវត្តពោធិមង្គល ភូមិវត្ត ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ជូនដល់ប្រជាជនទាំងអស់ទុកសម្រាប់រំលាយសព ថ្ងៃច័ន្ទ ៤ កើត ខែជេរស្ធ ឆ្នាំជូត ទោស័ក...

មូល​ហេតុ​ទាំងនេះហើយ​ដែល​មនុស្ស​ប្រុស​ខ្លះ​​ស្រលាញ់​មនុស្ស​ស្រី​ចាស់​ជាង​ខ្លួន

បើ​មនុស្ស​ស្រី​យក​ប្ដី​រាង​ចាស់​បន្តិច​គឺ​ជា​រឿង​ធម្មតា​ទៅ​ហើយ។​ តែ​បើ​មនុស្ស​ស្រលាញ់​ស្រី​រាង​ចាស់​ច្បាស់​ជា​មាន​មាត់​មាន​ក​មិន​ខាន​។​ យ៉ាង​ណា​ក៏​ដោយ​បច្ចុប្បន្ន គេ​សង្កេត​ឃើញ​មនុស្ស​កាន់​តែ​ច្រើន​ដែល​ជ្រើសរើស​គូ​ស្រករ​អាយុ​ច្រើន​ជាង។ មុន​នឹង​និយាយ​រិះគន់​មនុស្ស​ប្រុស​បែប​នោះ​គួរ​តែ​ដឹង​ពី​ហេតុ​ផល​ខាងក្រោម​នេះ​៖ ១.​ ជា​ដៃ​គូ​ប្រឹក្សា​ល្អ​ មនុស្ស​ដែល​មាន​អាយុ​ច្រើន​អាច​ជា​មនុស្ស​ដែល​ឱ្យ​ដំបូន្មាន​មនុស្ស​ជុំ​វិញ​ខ្លួន​ច្រើន​។ មនុស្ស​ដែល​រាង​ចាស់​ទុំ​គឺ​ចូល​ចិត្ត​អ្នក​ដែល​អាច​ពិភាក្សា​រឿង​គ្រប់​យ៉ាង​ជាមួយ​បាន​ហើយ​ដោះ​ស្រាយ​ជាមួយ​គ្នា​មិន​មែន​អ្នក​ដែល​មាន​ចរិត​កូន​ក្មេង​នោះ​ទេ។​ ២.​ មាន​ហេតុ​ផល​ និង​យល់​ពី​គ្នា​បាន​ច្រើន មនុស្ស​ស្រី​វ័យ​រាង​ចំណាស់​បន្តិច​មាន​បទពិសោធន៍​នៅ​ក្នុង​ជីវិត​ច្រើន​ ហើយ​ឧបសគ្គ​ក៏​ច្រើន​ជាង​ក្មេង​ស្រី​ធម្មតា។​ មនុស្ស​ប្រុស​ច្បាស់​ជា​រើស​យក​មនុស្ស​ស្រី​បែប​នេះ​ហើយ​ក៏​ព្រោះ​តែ​ការ​យោគ​យល់​គ្នា​ និង​ការ​ស្ដាប់​ហេតុ​ផល​ច្រើន​ជាង​ប្រកែក​យក​តែ​ឈ្នះ។

គន្លឹះមនុស្ស​ស្រី​ដែល​អាច​​ចង​បេះដូង​មនុស្ស​ប្រុស​ល្អ​ម្នាក់​ជាប់ តែង​មាន​ ៦​យ៉ាង​នេះ

មាន​នារី​មួយ​ចំនួន​បាន​ឆ្ងល់​ថា «ហេតុអី​ម្នាក់​ប្រុស​ហ្នឹង​ស្រឡាញ់​ម្នាក់​ស្រី​ហ្នឹង​កើត បើ​មុខ​អត់​សូវ​ស្អាត​ផង​ហ្នឹង?» ចម្លើយ​នោះ​នៅ​ត្រង់​ថា មនុស្ស​យើង​មាន​ចំណុច​ខ្លាំង​ខុស​ៗ​គ្នា ហើយ​សម្រាប់​មនុស្ស​ប្រុស​ល្អ​វិញ​គឺ​ស្រឡាញ់​មនុស្ស​ស្រី​មើល​លើ​អ្វី​លើស​ពី​សម្រស់​ទៀត។ មនុស្ស​ស្រី​ដែល​អាច​ចង​បេះដូង​មនុស្ស​ប្រុស​ល្អ​ម្នាក់​បាន គឺ​តែង​មាន ៦​ចំណុច​នេះ ដែល​សម្រស់​មិន​អាច​មក​ប្រកួត​បាន ១. ​មនុស្ស​ស្រី​ដែល​មាន​ចរិត​ស្មោះ​ត្រង់ ភាព​ស្មោះ​ត្រង់​ជា​ចំណុច​ពិសេស​មួយ​សម្រាប់​មនុស្ស​ស្រី តែ​ពេល​ខ្លះ​វា​ក៏​បាន​ក្លាយ​ជា​ចំណុច​ខ្សោយ​មួយ​ដែល​ធ្វើ​ឲ្យ​នាង​ឈឺចាប់​ផង​ដែរ។ យ៉ាង​ណា​ក៏​ដោយ​មនុស្ស​ប្រុស​ល្អ​ម្នាក់​មិន​ដូច​មនុស្ស​ប្រុស​សាវា​ទេ គឺ​គេ​ស្រឡាញ់​បំផុត​មនុស្ស​ស្រី​ដែល​មាន​ចរិត​ស្មោះ​ត្រង់ មិន​លាក់​បាំង ឬ​មាន​មុខ​មាន​ក្រោយ​អី​នោះ​ទេ។ ការ​និយាយ​ត្រង់​ទៅ​ត្រង់​មក...