អតីតព្រលានយន្តហោះកោះកុង គ្រោងនឹងសាងសង់ឡើងវិញនៅឆ្នាំ២០២០ ដោយចំណាយទឹកប្រាក់៤០លានដុល្លារ (មានវីដេអូ)

អតីតព្រលានយន្តកោះកុង ដែលស្ថិតនៅក្រុងខេមរភូមិន្ទ ដែលកំពុងសិក្សាឲ្យមានការ សាងសង់ឡើងវិញ អាចនឹងបញ្ចប់គម្រោងសិក្សានៅចុងឆ្នាំនេះ ហើយរំពឹងថា អាចដំណើរការសាងសង់នៅឆ្នាំ២០២០ខាងមុខនេះឆាប់ៗឡើងវិញ។ កន្លងមកកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ លោក ស៊ីន ចាន់សិរីវុត្ថា អគ្គដែលជានាយករងបច្ចេកទេស...

លោក ហេង ឡុង ផ្តល់ឱកាសដល់ក្រុមដែលជេរប្រមាថជាតិសាសន៍ឯង ត្រឹម២៤ម៉ោង ឱ្យចេញមុខមកសុំទោសជាសាធារណៈ

ភ្នំពេញ៖ បន្ទាប់ពីមានការជជែកយ៉ាងតឹងសរសៃ-ក ដាក់គ្នា រវាងក្រុមសិល្បករ ជាមួយនឹងយុវជន៣ទៅ៤នាក់ ដែលបានលួចថតវិដេអូ ព្រមទាំងដៀលពាក្យថា “ហ្សែនខ្មែរ ឬពូជខ្មែរ ទៅណាក៏មិនថ្លៃថ្នូរដែរ” ធ្វើឲ្យលោក ហេង ឡុង និងឧកញ៉ា ឡេង ណាវ៉ាត្រា បានសម្រេចដាក់ពាក្យប្តឹងលើយុវជនទាំងនោះនៅឯប្រទេសកូរ៉េ ឲ្យជួយអន្តរាគមន៍តាមផ្លូវច្បាប់។

មិនគួរឲ្យជឿសោះ!! នគរភ្នំខ្មែរយើងធ្លាប់​មាន​ទំនាក់​ទំនង​ពាណិជ្ជកម្ម​​នឹងនគរ​តុងអ៊ូ សម័យ​សាមកុក?

តាមកំណត់​ត្រារបស់​លោក ជីវ តាខ្វាន់ បាន​មាន​បង្ហាញ​ថា ជន​ជាតិ​ចិន និង​កម្ពុជា​មាន​ទំនាក់នង​ការទូត ព្រម​ទាំង​សេដ្ឋកិច្ច​ជាមួយ​គ្នា ចាប់​តាំង​ពី​សតវត្សរ៍​ទី៣​ ឬ​ទី​៤ នៃ​គ.ស។ ប៉ុន្តែ​តាម​បណ្ឌិត មីហ្សែល ត្រាណេ បាន​អធិប្បាយ​ក្នុង​សៀវភៅ​របស់​លោក​ថា តាម​របក​គំហើញ​ថ្មី និង​ភស្តុ​តាង​មួយ​ចំនួន​ដូចជា​សិលាចារឹក និង​រឿង​ព្រេង​និទាន​ផង​នោះ ជនជាតិ​ចិន​បាន​មានវត្តមាន​នៅ​លើ​ទឹក​ដី​កម្ពុជា​តាំង​ពី​មុន​សតវត្សរ៍​ទី១ នៃគ.ស ទៅ​ទៀត។

ឧកញ៉ាធំៗ និងអ្នកវិនិយោគិនវិស័យអចលនទ្រព្យមួយចំនួន មានការព្រួយបារម្ភខ្លាំងចំពោះការចេញរបស់ជនជាតិចិនពីប្រទេសកម្ពុជា

ភ្នំពេញ​៖ ​ថ្មីៗនេះលោក​ឧបនាយក​រដ្ឋមន្ត្រី​ ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ប្រកាសប្រាប់​ដល់​ឧកញ៉ា​ធំ​ៗនៅក្នុង​ប្រទេស​កម្ពុជា​ រួម​ជាមួយនឹង​អ្នករក​ស៊ី​វិស័យ​អចលនទ្រព្យ​កុំឱ្យ​មានការ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​​ការ​ចេញ​របស់​ជនជាតិ​ចិន​​ពី​ប្រទេស​កម្ពុជា​ ក្រោយរាជ​រដ្ឋាភិបាល​ចេញ​បំរាម​បិទ​ល្បែង​អន​ឡា​ញនៅ​ចុងខែ​សីហា​​ កន្លងទៅនេះ។ យោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ ដែល​បាន​ស្រង់​សំដី​របស់​លោក​ឧបា​នយ​ករ​ដ្ឋ​មន្ត្រី​ ជា​សុ​ផា​រ៉ា​ នៅក្នុង​កិច្ចប្រជុំ​ក្រុមការងារ​ទី១៣​ “សំណង់​ និង​អចលនទ្រព្យ​” នៃ​វេទិកា​រាជរដ្ឋាភិបាល​-ផ្នែកឯកជន​ កាលពី​ម្សិល​នេះ​ថា​ កុំឱ្យ​មានការ​ជឿ​ផ្ដេសផ្តាស់​នៃ​ការ​ស្ងាត់​នៃ​ជនជាតិ​ចិន​ ដែល​កំពុង​រកស៊ី​នៅក្នុង​ប្រទេស​កម្ពុជា​ អ្នក​ដែល​ចាកចេញ​ពី​ប្រទេស​កម្ពុជា​គឺ​ពួក​អ្នកលេង​ល្បែង​អន​ឡាញ​ធ្វើ​ព្យុះ​ ធ្វើ​ភ្លៀង​ទេ​។

ឱកាសល្អសម្រាប់អ្នករកស៊ីអចលនទ្រព្យ! ចូលរួមដោយសេរី សិក្ខាសាលាចែករំលែកចំណេះដឹងស្តីអំពី “ទុនគំនិតនៃការស្វែងយល់ពីសេដ្ឋកិច្ច ក្នុងវិស័យអចលនទ្រព្យ” (Video)

ភ្នំ​ពេញៈ​ សិក្ខាសាលា​ចែករំលែក​ចំណេះដឹង​ស្តីអំពី​ “ទុន​គំនិត​នៃ​ការ​ស្វែងយល់​ពី​សេដ្ឋកិច្ច​ ក្នុង​វិស័យ​អចលនទ្រព្យ​” ដែល​នឹង​រៀបចំឡើង​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​ ជប៉ុន​ (CJCC​) នា​ថ្ងៃទី១៨​ ខែកញ្ញា​ ឆ្នាំ២០១៩​ ចាប់ពី​ម៉ោង ៨​:០០ព្រឹក​ដល់ម៉ោង១១​:៣០​ ព្រឹក​ក្រោម​ការឧបត្ថម្ភ​ដោយ​ ក្រុមហ៊ុន​ ប៉េង​ ហួត​គ្រុប​។

ព្រះសង្ឃ ៣៥អង្គ ក្នុងវត្តគិរីធម្មរាជ កំពុងខ្វះចង្ហាន់ ក្នុងរដូវភ្ជុំបិណ្ឌ ខណៈវត្តដទៃកំពុងសម្បូរចង្ហាន់

កំពុងឆ្នាំង៖ វត្តដ៏កំសត់មួយនៅក្នុងខេត្តកំពង់ឆ្នាំង ដែលមានព្រះសង្ឃគង់នៅចំនួន ៣៥អង្គ កំពុងខ្វះចង្ហាន់យ៉ាងខ្លាំង ខណៈវត្តដទៃផ្សេងទៀតក្នុងប្រទេសកម្ពុជា កំពុងសម្បូរចង្ហាន់ហូរហៀរ នារដូវបុណ្យភ្ជុំបិណ្យនេះ ចាប់ពីវេនដាក់បិណ្ឌថ្ងៃទីមួយ។ ដោយឃើញភាពខ្វះខាតក្នុងវត្ត និងក្តីអាណិតអាសូរដល់សង្ឃនេនតូចៗ ចំនួន៣៥អង្គ ព្រះតេជគុណព្រះនាម ព្រះមហា ហឿម សុវណ្ណារ៉ា ចៅអធិការវត្តគិរីធម្មរាជ ក៏បានធ្វើការថតឡាយតាមប្រព័ន្ធសង្គមហ្វេសប៊ុក (Facebook) នូវទិដ្ឋភាព ក៏ដូចជារូបភាពជាក់ស្តែងអំពីកង្វះខាតចង្ហាន់យ៉ាងខ្លាំង និយាយរួមគឺមានតែម្ហូបមួយមុខប៉ុណ្ណោះ...

(ឃុំតាលន់) ឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យបុរសម្នាក់ស្លាប់

កើតហេតុនៅថ្ងៃទី៣១ខែសីហា ឆ្នាំ២០១៩វេលាម៉ោង១៦.៣០នាទីនៅចំណុច ភូមិព្រែកតាប្រាក់ ឃុំតាលន់ស្រុកស្អាង ខេត្តកណ្ដាល ។ តាមប្រភពពត៌មានបានឲ្យដឹងថាជនរងគ្រោះឈ្មោះ មេី ម៉ៅ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំកើតហេតុ មុខរបរ កសិករ ។ វត្ថុតាងពេលកើតហេតុ អាគុយ៤០អំពែរ ០១គ្រឿង ពណ៌ស អាំងវើទ័រ០១គ្រឿងដងសំរាប់ឆក់០១គូ ។

ក្តៅៗពលករនៅកូរ៉េម្នាក់ បានទម្លាយនូវវីដេអូ ទំនាស់នៅព្រលានយន្តហោះ ដែលលោកឧកញ៉ា ឡេង ណាវ៉ាត្រា បានយារដៃបំរុងវាយទៅលើបុរសជាពលករ (មានវីដេអូ)

កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ មានរឿងរ៉ាវដ៏កក្រើតមួយពេញក្នុងបណ្ដាញសង្គមហ្វេសប៊ុកមួយ បានកើតឡើង ដោយតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយ ដែលមានឈ្មោះ Bun Hoeun Sanh បានធ្វើការអះអាងយ៉ាងដូច្នេះថា៖”ព្រឹកមិញ នៅព្រលានយន្តហោះប្រទេសកូរ៉េ តារានិងឧកញ្ញាមួយក្រុម បានមករករឿងយើង ហើយលោកឧកញ្ញាម្នាក់នេះលោតមកវាយយើង។ បន្តិចទៀត ខ្ញុំនឹងបញ្ចេញវីដេអូនេះ”។

បានមើលហើយឬនៅ? កម្រឃើញណាស់ ភិក្ខុនី មកទេសនា នៅវត្តចំការអណ្ដូង (មានវីដេអូ)

ប្រទេសកម្ពុជាយើងជាប្រទេសដែលកាន់ព្រះពុទ្ឋសាសនា ហើយក្នុងកាលពីសម័យពុទ្ឋកាល កាលដែលព្រះពុទ្ឋគង់នៅជាធរមានយើងឃើញថាមានទាំងអ្នកបួសទាំងពីភេទ ដែលមនុស្សប្រុសពេលដែលចូលបួសក្នុងព្រះពុទ្ឋសាសនាគេហៅថាព្រះភិក្ខុសង្ឃ នឹងសម្រាប់មនុស្សស្រី ជាភិក្ខុណី តែមកដល់ពេលបច្ចុប្បន្ននេះយើងមិនមានឃើញភិក្ខុណីបួសក្នុងព្រះ ពុទ្ឋសាសនានោះទេ។ ដោយឡែកវីដេអូលើយូធូបមួយត្រូវបានទទួលការចាប់អារម្មណ៍ពីមហាជនទូទៅដោយក្នុងនោះយើងឃើញមានភិក្ខុណីដែលជាភេទស្រីបានមកសម្តែងធម៌ក្នុងវត្តចំការអណ្តូង។ តាមប្រភពព័ត៌មានច្បាស់ការមួយបានឲ្យដឹងថា ភិក្ខុណីប៉ុន្មានអង្គនេះមានប្រភពចេញមកពីប្រទេសចិន ដែលអាចនិយាយជាភាសាខ្មែរបានខ្លះៗ។

ទិដ្ឋភាពបាក់ច្រាំងទន្លេ ស្ថិតនៅភូមិ ក្បាលកោះតូច និងភូមិកណ្ដាលកោះតូច ឃុំតាលន់ ស្រុកស្អាង

(តាលន់) ស្រុកស្អាង ខេត្តកណ្តាល ច្រាំងទន្លេ ស្ថិតនៅភូមិ ក្បាលកោះតូច និងភូមិកណ្ដាលកោះតូច ឃុំតាលន់ ស្រុកស្អាង កាន់តែបាក់ខ្លាំង អស់ជិតពាក់កណ្តាលផ្លូវ លេខ ១១០ហើយ គិតមកដល់ថ្ងៃទី05-09-2019 នេះ ។ ដូច្នេះសូមបងប្អូនធ្វើដំណើរតាមដងផ្លូវលេខ110 ដល់កន្លែងនេះ មេត្តាប្រុងប្រយ័ត្ន ពិសេស រថយន្តដឹកធ្ងន់តែម្តង។
- Advertisement -

Latest article

ទឹកពិសា រួមមិត្ត! អត្ថប្រយោជន៍នៃការផឹកទឹក

១. ហេតុអ្វីបានជាយើងចាំបាច់ផឹកទឹក? ការទទួលទានទឹក ទោះជាក្នុងទំរង់ណាក្តី ជាទឹកបរិសុទ្ធ ជាភេសជ្ជៈ ឬជាអាហារក្តី វាជាការចាំបាច់ណាស់ចំពោះសុខភាពរបស់យើងរាល់គ្នា។ ទឹកជាសារធាតុចិញ្ចឹមមួយដែលសរីរាង្គយើងត្រូវការដើម្បីរំលាយអាហារ ស្រូបយកសារធាតុចិញ្ចឹមផ្សេងៗ ទ្រទ្រង់ប្រព័ន្ធសរសៃឈាម ដឹកជញ្ជូនសារធាតុចិញ្ចឹម និងរក្សាសីតុណ្ហភាពក្នុងខ្លួន។ រាង្គកាយទាំងមូល ៦០%ជាទឹក ហើយតំណើរការរបស់ប្រព័ន្ធទាំងឡាយសុទ្ធតែអាស្រ័យលើទឹក។ ទឹកជាអ្នកជំរុះ ឬលាងសំអាតជាត់ពុលចេញពីសរីរាង្គសំខាន់ៗ...

តិកនិក ជួយ​​ឱ្យ​​ការ​ផ្សព្វផ្សាយ​​អាជីវកម្ម​អនឡាញតាម Facebook មាន​សន្ទុះ​

ពិភពលោក​កំពុង​ផ្លាស់ប្ដូរ និង​វិវត្ត​ទៅ​រក​ភាព​ជឿនលឿន​នៃ​វិស័យ​បច្ចេកវិទ្យា ក្នុង​នោះ​បណ្ដាញ​សង្គម​ទំនាក់ទំនង​ក៏​បាន​ចូលរួម​យ៉ាង​ខ្លាំង​ផង​ដែរ។ សង្កេត​ឃើញ មិន​ថា បុគ្គល ឬ​ជា​ស្ថាប័ន ក្រុមហ៊ុន ឬ​អង្គការ នោះ​ទេ ពួក​គេ​សុទ្ធតែ​ប្រើប្រាស់​បណ្ដាញ​​ទំនាក់ទំនង​សង្គម ជាក់ស្ដែង​មាន Facebook នេះ​ជាដើម ក្នុង​ការ​ ផ្សព្វផ្សាយ​ផលិតផល សេវាកម្ម​របស់​ខ្លួន ដើម្បី​បង្កើន​ការ​លក់ និង​ពង្រីក​អាជីវកម្ម ទៅ​ដល់​មនុស្ស​រាប់​ពាន់ រាប់​ម៉ឺន​ ឬ​រហូត​រាប់​លាន​នាក់​បាន​ដឹង​ក្នុង​ពេល​ដ៏​ឆាប់​រហ័ស...

មកដឹងពីប្រវត្តិឈ្មោះ ស្ទឹងមានជ័យ ទួលទំពូង បឹង​ទំពុន ទួលគោក ​ដែលភាគច្រើនយើងមិនធ្លាប់បានដឹង

កុំភ្លេចចែករំលែកចែកគ្នាដឹង! ទីតាំង​នីមួយៗ​នៅ​កម្ពុជា​ ភាគ​ច្រើន​សុទ្ធ​តែ​មាន​ប្រវត្តិ​ដើម​របស់​វា។​ តួ​យ៉ាង​ដូច​ជា​ឈ្មោះ​តំបន់​ ស្ទឹងមានជ័យ ទួលទំពូង បឹង​ទំពុន ទួលគោក មាន​ប្រវត្តិ​ដើម​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត ដែល​ប្រជាជន​ភាគ​ច្រើន​បែប​មិន​បាន​ដឹង។ ១. ស្ទឹងមានជ័យ ​ស្ទឹង​មាន​ជ័យ​ ពី​​ដើម​មាន​ឈ្មោះ​ថា “ស្ទឹង​ទទឹង​ថ្ងៃ” តែ​ប្រហែល​ជា​ក្នុង​រាជ្យ​ព្រះ​ជ័យ​ចេស្ដា​មាន​សង្គ្រាម​រវាង​ខ្មែរ-យួន ​កើត​​ឡើង កងទ័ព​ខ្មែរ​ដែល​មាន​ជ័យ​ជម្នះ​​លើ​ទ័ព​យួន​​ហើយ​កាប់​យួន​ស្លាប់​ពេញ​ទឹក​​ទើប​អ្នក​ស្រុក​ហៅ​កន្លែង​នោះ​ថា “អន្លង់​ក្បាល​យួន”។