ស្អាតកប់ហ្មង! ឆ្នេរភូមិនេសាទ ខេត្តកោះកុង ជាតំបន់លំហែកាយដ៏ទាក់ទាញសម្រាប់ទេសចរជាតិនឹងអន្តរជាតិ

បានទៅលេងម្តងហើយឬនៅ? ឆ្នេរភូមិនេសាទគឺជាតំបន់លំហែកាយមួយដែលមានសម្រស់ធម្មជាតិដ៏ស្រស់បំព្រង និងមានឆ្នេរសមុទ្រសម្រាប់ភ្ញៀវទេសចរងូតទឹក និងសំដិលកាយផងដែរ។នៅពេលបានមកដល់ឆ្នេរភូមិនេសាទហើយនោះភ្ញៀវទេសចរជាតិនិងអន្តរជាតិអាចទៅលេងនៅលើខ្សាច់សស្អាតមាន  ដើមដូងដុះខ្លះទេរខ្លះឈរនិងទស្សនាព្រះសុរិយាអស្តង្គត ពិសេសជាងនេះទៅទៀតយើងក៏អាចស្នាក់នៅ និងកុម្ម៉ង់អាហារ ភេសជ្ជៈផ្សេងៗញុំាជាលក្ខណៈគ្រួសារប្រកបទៅដោយភាពរ៉ូម៉ែនទិកនៅឆ្នេរភូមិនេសាទបានផងដែរ។    ដោយសារតែនៅឆ្នេរភូមិនេសាទមាន លក្ខណៈអំណោយផលពីធម្មជាតិបូករួម នឹងការយល់ដឹងរបស់ប្រជាជនចូលរួមថែ រក្សាអនាម័យបរិស្ថានបានស្អាតផងនោះ បានធ្វើឲ្យឆ្នេរភូមិនេសាទកាន់តែមានសម្រស់ទ្វេឡើងបង្អួត...

​ឆ្នេរ​នេសាទ​ ខេត្ត​កោះកុង​​ កន្លែង​កម្សាន្ត​ដ៏​​ស្ងប់ស្ងាត់​មិន​សូវ​មាន​អ្នក​ស្គាល់ តែពេលនេះកំពុងតែមានកំណើនអ្នកទៅលេងយ៉ាងច្រើនបណ្តើរៗហើយហើយដីក៏ចាប់ផ្តើមមានតម្លៃឡើងថ្លៃបណ្តើរៗផងដែរ

ទេសភាព​ខ្យល់​អាកាស​ដ៏​ស្រស់​ថា្ល​ជាមួយ​នឹង​សូរ​សំឡេង​ទឹក​សមុទ្រ​ ដែល​មាន​នៅ​ក្នុង​តំបន់​ឆ្នេរ​នេសាទ​ដែល​ស្ថិត​នៅ​ក្នុង ភូមិ​នេសាទ​ ឃុំ​ជ្រោយ​ស្វាយ ​​ស្រុក​ស្រែក​អំបិល ​ខេត្ត​កោះកុង ​ ជា​ចំណុច​ពយ​ដូង​មួយ​​ដែល​មាន​ឆ្នេរ​សមុទ្រ​ស្ងប់ស្ងាត់​ហើយ​ស្រស់​ស្អាត​ដែល​មិន​សូវ​មាន​អ្នក​ស្គាល់​តែខណៈពេលនេះតំបន់ឆ្នេរនេសាទមួយនេះចាប់ផ្តើមប្រែមុខមាត់ថ្មីបណ្តើរៗហើយ ដោយសារតែមានកំណើនបងប្អូនខ្មែរយើងទៅលេងកំសាន្តមិនចេះដាច់ជាពិសេសថ្ងៃចុងសប្តាហ៍មានអ្នកទៅលេងកំសាន្តច្រើនណាស់។ ដោយឡែកសម្រាប់​អ្នក​ដែល​ចូលចិត្ត​គេង​បោះតង់​នៅ​តំបន់​មាត់​សមុទ្រ​គឺ​ថា​ឆ្នេរ​នេសាទ​នេះ​សាក​សម​បំផុត​តែម្តង។ ឆ្នេរភូមិនេសាទគឺជាតំបន់លំហែកាយមួយដែលមានសម្រស់ធម្មជាតិដ៏ស្រស់បំព្រង និងមានឆ្នេរសមុទ្រសម្រាប់ភ្ញៀវទេសចរងូតទឹក និងសំដិលកាយផងដែរ។នៅពេលបានមកដល់ឆ្នេរភូមិនេសាទហើយនោះភ្ញៀវទេសចរជាតិនិងអន្តរជាតិអាចទៅលេងនៅលើខ្សាច់សស្អាតមាន ...

​រឿង​មន្ត្រីយក​ជើង​ចង្អុល​ផ្លាក​លេខ​រថយន្ត ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដាក់​ចេញ​ការ​ណែនាំ​ថ្មី​៧​ចំណុច ពង្រឹង​ការ​ផ្តល់​សេវា

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានដាក់ចេញការ ណែនាំថ្មីចំនួន៧ចំណុច ដើម្បីពង្រឹងការអនុវត្តន៍តួនាទី ភារកិច្ច និងក្រមសីលធម៌របស់មន្ត្រីលើការផ្តល់សេវា ជូនប្រជាពលរដ្ឋ។ ការដាក់ចេញសេចក្តីណែនាំថ្មីរបស់លោកទេសរដ្ឋមន្ត្រី បានធ្វើឡើងបន្ទាប់ពីមហាជននាំគ្នាប្រតិកម្មយ៉ាងខ្លាំង ចំពោះមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបមួយរូប បានយកជើងចង្អុលផ្លាកលេខរថយន្តប្រជា ពលរដ្ឋពេលយកទៅពិនិត្យលក្ខណៈបច្ចេកទេសនាពេលថ្មីៗនេះ។ បន្ទាប់ពីប្រតិកម្មរបស់មហាជនមន្ត្រីជានារី រូបនោះ បានរងពិន័យដោយផ្លាស់ចេញពីនាទីរបស់ខ្លួន។

សិស្សម្នាក់​​នៅ​សៀមរាប ត្រូវ​ធ្លាក់​​ដោយ​​ស្វ័យប្រវត្តិ ព្រោះ​មក​ប្រឡង​​យឺត​ជាង ៣០នាទី

(សៀមរាប)៖ កញ្ញា ជា ចាន់ស្រីនាង ត្រូវបានធ្លាក់ពីការប្រឡងមធ្យមសិក្សាទុតិយភូមិដោយស្វ័យ បន្ទាប់ពីកញ្ញាមកប្រឡងម៉ោងដំបូងនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ យឺតជាង ៣០នាទី។ កញ្ញា ជា ចាន់ស្រីនាង ជាសិស្សរៀនវិទ្យាល័យអង្គរ ហើយត្រូវប្រឡងនៅមណ្ឌលប្រឡងក្នុងវិទ្យាល័យ ១០មករាខាងជើង។ ពាក់ព័ន្ធនឹងការមកប្រឡងយឺតរបស់កញ្ញា ចាន់ស្រីនាង មិនទាន់មានការបញ្ជាក់ពីមូលហេតុនោះឡើយ។ យោងតាមបញ្ញត្តិរបស់ក្រសួងអប់រំសម្រាប់ការប្រឡង...

កុំស្រលាញ់នរណាម្នាក់ដើម្បីឌឺដងអ្នកចាស់

(ស្នេហា)៖​ ក្នុងទំនាក់ទំនងស្នេហាមនុស្សពីរនាក់បើរស់នៅជាមួយគ្នា សេពគប់ជាមួយគ្នាហើយមានចំណុចខុសគ្នាមិនចុះសម្រុងនឹងគ្នាចុងក្រោយជៀសមិនផុតពីចែកផ្លូវគ្នាដើរនោះទេ។ រហូតមានអ្នកខ្លះ គូខ្លះឈានដល់ថ្នាក់រៀបការជាមួយគ្នាហើយ ចុងក្រោយដោយសារតែការរស់នៅមិនចុះសម្រុងនឹងគ្នា ក៏ចែកផ្លូវគ្នាទៀតក៏មាន។ ដោយឡែកបច្ចុប្បន្ននេះយើងសង្កេតឃើញថាយុវវ័យយើងមួយចំនួនធំបាននឹងកំពុងតែប្រឡូកក្នុងរឿងស្នេហាទាំងខ្លួនឯងនៅក្មេងវ័យមិនទាន់ទាំងចេះរកលុយចាយខ្លួនឯងផងក៏ចេះមានស្នេហាអូនបងទៅហើយ។ ទាក់ទងនឹងរឿងស្នេហានេះផងដែរ អ្នកខ្លះបែកគ្នាពីសង្សារចាស់ហើយទៅមានអ្នកថ្មី យកអ្នកថ្មីដើម្បីឌឺដងអ្នកចាស់ ធ្វើរាល់សកម្មភាពជាមួយសង្សារថ្មីចង់បង្ហាញទៅសង្សារចាស់ថាសង្សារថ្មីខ្លួនគ្រាន់បើជាងគេ ចង់បង្ហាញគេថាសង្សារថ្មីខ្លួនស្រលាញ់ខ្លួនខ្លាំងមិនដូចសង្សារចាស់ជាដើម។

គ្មាននរណានឹងស្រលាញ់យើងខ្លាំងដូចយើងស្រលាញ់ខ្លួនឯងនោះទេ

(ស្នេហា)៖ គ្មាននរណាអាចល្អជាមួយយើងបានរហូតដូចថ្ងៃចាប់ផ្ដើមនោះដែរ រឹតតែគ្មាននរណាលើកទឹកចិត្តយើងជាងយើងប្រឹងលើកទឹកចិត្តអោយខ្លួនឯងឡើយ។ យើងធ្លាប់បានយល់ច្រលំរឿងអស់នេះ ហើយក៏ធ្វើអោយយើងខកចិត្ត ឈឺចិត្ត អន់ចិត្ត ហើយក៏ខូចចិត្តមិនតិចដងហើយដែរ។ ពេលនេះឈប់ផ្ញើរសេចក្ដីទុកចិត្ត ឬរំពឹងលើអ្នកដ៏ទៃណាម្នាក់ជ្រុលហួសហេតុពេក ព្រោះបើវាពេក យើងក៏ឈឺពេក ពេលដែលអ្វីគ្រប់យ៉ាងវាខុសពីការគិតរបស់យើងទាំងស្រុង។ ដូចគេនិយាយថាមនុស្សគិតមិនដូចជាទេវតាគិតនោះទ ពេលខ្លះរឿងខ្លះយើងមានទាំងគម្រោងក្នុងការធ្វើវាហើយវានៅតែមិនបានដូចចិត្តយើងក៏មាន។

តើពាក្យស្នេហាមានអត្ថន័យដូចម្ដេច?

ស្នេហា គឺជាអារម្មណ៍ដែលមានតាំងពីការស្រឡាញ់ ឬការយល់ចិត្តរវាងបុគ្គល រហូតដល់ការពេញចិត្ត ។ ស្នេហា អាចមានន័យថាការទាក់ទាញអារម្មណ៍និងការប្តេជ្ញាចិត្តផ្ទាល់ខ្លួន ។ ស្នេហាមានច្រើនប្រភេទតែយើងសូមនិយាយតែរឿងស្នេហារវាងមនុស្សប្រុសស្រីតែប៉ុណ្ណោះ។ ស្នេហាអាចធ្វើឲ្យមនុស្សរីកចម្រើន តែស្នេហាក៏អាចធ្វើឲ្យនាក់រង់គ្រោះខ្លាំងបំផុតដែរបើអ្នកមិនបានយល់ពីវាឲ្យបានច្បាស់។ ស្នេហាអាចត្រូវបានយល់ថាជាមុខងារមួយដើម្បីរក្សាមនុស្សជាតិជាមួយគ្នាប្រឆាំងនឹងការគំរាមកំហែងនិងដើម្បីជួយសម្រួលដល់ការបន្តពូជពង្ស ។ ម៉្យាងវិញទៀតបើយោងតាមវចនានុក្រមខ្មែរ សម្តេច ជួនណាត បានបញ្ចេញអត្ថន័យនៃពាក្យថា ស្នេហា ថា...

អ្វីជាជីវិត? តើជីវិតរស់នៅរបស់អ្នកយ៉ាងម៉េចដែរ?

ពាក្យថាជីវិតតើយោងទៅតាមអ្នកវិទ្យាសាស្ត្រយល់ថា មនុស្សកើតឡើងដោយសារការវិវត្តមកពីសត្វស្វា។ រីឯខាងសាសនាវិញមានជំនឿថា មនុស្សគឺជាកូនវង្វេងផ្លូវរបស់ព្រះពួកគេ។ បើយើងនិយាយពីទស្សនៈទាំងពីរនេះបញ្ចូលគ្នាគឺចង់សំដៅថា កាលបើមានជីវិតមកហើយ មនុស្សត្រូវមានដំណើរជីវិតទៅតាមសភាវគតិដោយធម្មជាតិរបស់ខ្លួន ដូចជាការចិញ្ចឹមជីវិត បន្តពូជ នឹងអភិវឌ្ឍខ្លួនឯង។ ការបំពេញសេចក្តីត្រូវការឲ្យជីវិត គឺជារឿងដែលសំខាន់នឹងចាំបាច់បំផុត។ ន័យម៉្យាងទៀតជីវិតគឺជាការប្រមូលផ្តុំធាតុទឹក ដី ភ្លើង ខ្យល់ និងវិញ្ញាណបញ្ចូលគ្នា។ ជីវិតដែលល្អ គឺការយកឈ្នះទៅលើឥទ្ឋិពលផ្សេងៗដែលកើតមានឡើងចំពោះមុខនឹងជីវិតរស់នៅ។...

មើលយ៉ាងម៉េចទើបដឹងថាគេស្រលាញ់យើងលេងសើច

(ស្នេហា)៖ ក្នុងការទំនាក់ទំនងរវាងមនុស្សប្រុសនឹងមនុស្សស្រីវាងាយស្រួលនឹងបង្កើតឲ្យមានអារម្មណ៍ស្នេហាដោយមិនដឹងខ្លួន ហើយក៏ដោយសារតែភាពស្និទ្ឋស្នាលនឹងគ្នានេះហើយដែលធ្វើឲ្យមនុស្សពីរនាក់មានចិត្តលើគ្នាទៅវិញទៅមករហូតដល់បង្កើតបានជាស្នេហាមួយជាមួយគ្នា ។ ក្នុងរឿងស្នេហានេះផងដែរមានរឿងជាច្រើនដែលយើងត្រូវតែដឹងព្រោះថាមនុស្សដែលយើងស្រលាញ់នឹងមនុស្សដែលមកស្រលាញ់យើងតើគេស្រលាញ់យើងពិតប្រាកដឬលេងសើចជាមួយយើងនោះទេ។ ប៉ុន្មានចំណុចខាងក្រោមនេះអាចបង្ហាញថាគេជាមនុស្សដែលស្រលាញ៉អ្នកគ្រាន់តែជាការលេងសើចតែប៉ុណ្ណោះ។ ១. មិនសូវជាយកចិត្តទុកដាក់នឹងយើង គេហាក់ដូចជាមិនសូវចាប់អារម្មណ៍នឹងអ្វីដែលយើងបានធ្វើនឹងទង្វើររបស់យើងទៅលើគេប៉ុន្មានទេ ជាពិសេសគេមិនយកចិត្តទុកដាក់ស្តាប់ទុក្ខសោករបស់យើង ពេលខ្លះគេស្តាប់ហើយក៏ភ្លេចដោយមិនបានចាំអ្វីទាំងអស់។ ២. ជាមនុស្សដែលតែងតែចង់បានពីយើងគ្រប់រឿង...

សេ្នហាគ្មានអ្វីអស្ចារ្យនោះទេ សូមកុំបំផ្លាញខ្លួនឯងដើម្បីស្នេហា

សូមកុំឲ្យតម្លៃលើរឿងស្នេហាខ្លាំងពេកព្រោះវាអាចនឹងបំផ្លាញអ្នកដោយមិនដឹងខ្លួនក៏ថាបានបើអ្នកគិតតែពីងុបងុលនឹងវាដោយមិនគិតធ្វើរឿងដែលមានប្រយោជន៍ដល់ខ្លួនឯង ។ កុំ​គិត​ថា​ស្នេហា​ជា​ភាព​រីករាយ​អី ហើយ​ក៏​កុំ​ឃើញ​គូស្នេហ៍​គេ​ល្អ​នឹង​គ្នា យើង​គិត​ថា​ពួក​គេ​អស្ចារ្យ​នោះ។ ការ​ពិត​នៅ​ពី​ក្រោយ​ភាព​ផ្អែមល្ហែម​ដែល​យើង​ឃើញ គេ​មិន​ដឹង​ថា​មាន​រឿង​ឈឺចាប់​ប៉ុណ្ណា​នោះ​ទេ ដូច្នេះ​ហើយ​មុន​ទទួល​យក​នរណា​ម្នាក់​មក​ទុក​ក្នុង​បេះដូង យើង​ត្រូវ​យល់​ពី​រឿង​ទាំង​នេះ​សិន ៖ ១. គ្មាន​នរណា​ម្នាក់​អាច​បំពេញ​ចិត្ត​យើង​បាន​គ្រប់​ពេល​ឡើយ ត្រូវ​ចាំ​ថា​គេ​នឹង​មិន​អាច​ធ្វើ​ឲ្យ​យើង​ពេញ​ចិត្ត​គ្រប់​ពេល​ឡើយ ពេល​ខ្លះ​យើង​នឹង​មាន​អារម្មណ៍​ថា​អស់​សង្ឃឹម ខក​ចិត្ត​ ចំពោះ​ស្នេហា​ដែល​អ្នក​ធ្លាប់​តែ​រំពឹង​ថា​វា​នឹង​ល្អ​ប្រសើរ។
- Advertisement -

Latest article

នៅពេលដែលអ្នកតូច គេមើលមិនឃើញនោះទេ ត្រូវចាំ

(គំនិតពិចារណា)៖ មនុស្សយើងរាប់អានគ្នាដើម្បីតែចង់បានប្រយោជន៍ពីគ្នាទៅវិញទៅមកតើខ្ញុំនិយាយត្រូវទេ? សូមឆ្លើយដោយស្មោះពីក្នុងចិត្តរបស់អ្នកបើអ្នកជាមនុស្សដែលមានការគិតខ្ពស់។ ពេលខ្លះអ្នកធ្លាប់ឭទេ គេស្គាល់យើង គេរាប់អានយើងគេមិនចង់បានអ្វីពីយើងនោះទេ ធ្លាប់ឮពាក្យនេះទេ? តើអ្នកជឿពាក្យសម្តីរបស់គេទេ? ម៉្យាងវិញទៀតបើយើងក្រ បើយើងខោមិនខោអាវមិនអាវ ការងារក៏អន់ រស់និយមក៏អត់ លុយក៏អត់មានចាយ ហើយអត់ទាំងចំណេះទៀត សាកសួរខ្លួនឯងហើយសាកគិតបន្តិចមើល ថាតើមានអ្នកចង់រាប់អានអ្នកដែរឬទេ?

ចង់មានចង់បាន តែមិនផ្តោតលើរឿងរកលុយកុំសង្ឃឹមថាមានឲ្យសោះ

ធ្លាប់តែឮគេនិយាយថា ចូរស្អប់ពាក្យ ថាក្រតែកុំស្អប់អ្នកក្រអី! គ្មានអ្នកណាគេចង់ក្រនោះទេ ហើយក៏គ្មាននរណាចង់រស់នៅឲ្យគេមើលងាយនោះដែរ។ យើងម្នាក់ៗតែងចង់មានបាន មានឈ្មោះល្បីក្នុងសង្គម ធ្វើអំពើល្អៗក្នុងសង្គម ជួយអ្នកក្រីក្រ យើងម្នាក់ៗមានក្តីស្រមៃរៀងៗខ្លួន។ សំណួរសួរថាតើពេលនេះអ្នកបានសម្រេចវាហើយឬនៅ? អ្នកខ្លះចង់មាន ចង់ចេះដឹង ចង់មានអ្វីៗគ្រប់បែបយ៉ាងក្នុងខ្សែជីវិតរស់នៅរបស់ពួកគេ តែការតាំងចិត្តការគិតរបស់គេបានត្រឹមតែគិត បានតែនិយាយឲ្យធូរពោះ។ អ្នកខ្លះចង់មានលុយចាយច្រើន តែមិនគិតផ្តោតលើវិធីធ្វើម៉េចទើបអាចរកលុយឲ្យបានច្រើន តើមុខរបរអ្វីធ្វើអ្វីទើបមានលុយចូលក្នុងហោរប៉ាវ...

មិនគួរឲ្យជឿសោះ!! នគរភ្នំខ្មែរយើងធ្លាប់​មាន​ទំនាក់​ទំនង​ពាណិជ្ជកម្ម​​នឹងនគរ​តុងអ៊ូ សម័យ​សាមកុក?

តាមកំណត់​ត្រារបស់​លោក ជីវ តាខ្វាន់ បាន​មាន​បង្ហាញ​ថា ជន​ជាតិ​ចិន និង​កម្ពុជា​មាន​ទំនាក់នង​ការទូត ព្រម​ទាំង​សេដ្ឋកិច្ច​ជាមួយ​គ្នា ចាប់​តាំង​ពី​សតវត្សរ៍​ទី៣​ ឬ​ទី​៤ នៃ​គ.ស។ ប៉ុន្តែ​តាម​បណ្ឌិត មីហ្សែល ត្រាណេ បាន​អធិប្បាយ​ក្នុង​សៀវភៅ​របស់​លោក​ថា តាម​របក​គំហើញ​ថ្មី និង​ភស្តុ​តាង​មួយ​ចំនួន​ដូចជា​សិលាចារឹក និង​រឿង​ព្រេង​និទាន​ផង​នោះ ជនជាតិ​ចិន​បាន​មានវត្តមាន​នៅ​លើ​ទឹក​ដី​កម្ពុជា​តាំង​ពី​មុន​សតវត្សរ៍​ទី១ នៃគ.ស ទៅ​ទៀត។