ក្រុមហ៊ុនចិន បោះទុនជិត២ពាន់លាន បង្កើតទីក្រុង Temi នៅតារាសាគរ កោះកុង

ក្រុមហ៊ុនចិន បោះទុន១ពាន់ ៩រយលានដុល្លារ វិនិយោគបង្កើតទីក្រុងTemi លើផ្ទៃដី២៥គីឡូ ម៉ែត្រក្រឡា នៅខេត្តកោះកុង ដោយមើលឃើញពី សក្តានុពលលើវិស័យទេស ចរណ៍ ក្រុមហ៊ុន Union Development Group Co.ltd និងក្រុមហ៊ុនTianjin Intellectual Capital Investment Media Co.របស់ប្រទេសចិន ដែល...

ខ្លាំងបាត់! គូព្រេងឲ្យច្បាស់ត្រឡែត! គូស្វាមីភរិយាថ្មីមួយគូ កំពុងធ្វើឲ្យកក្រើកហ្វេសប៊ុក…..

(ហ្វេសប៊ុក)៖ គេថាស្នេហាមិនប្រកាន់វណ្ណៈពណ៍សម្បុរនឹងជាតិសាសន៍ឡើយ ហើយក៏មិនប្រកាន់វ័យឬអាយុអ្វីឡើយ។ ដោយឡែកថ្មីៗនេះ បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា “កូនខ្មែរ សៀមរាប ” បានបង្ហោះរូបភាព និស្ស័យគូស្នេហ៍ មួយគូដែលទើបតែរៀបការរួច ធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ និងសរសើរដល់ពួកគាត់យ៉ាងខ្លាំង។

ពលរដ្ឋ​១​ភូមិ​ថា ឱ្យ​ពួក​គាត់​រស់​យ៉ាងម៉េច​ បើ​១​យប់​ៗ​ដេក​មិន​លក់ ភ័យ​ខ្លាច​បែប​នេះ (មាន​វី​ដេ​អូ​)

ខេត្តព្រៃវែង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​៥ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍ បាន​អះអាង​ថា រយៈពេល​១​ខែ​មកនេះ​អ្នក​ភូមិ​របស់​គាត់​ត្រូវ​ក្រុម​ចោរលួច​គាស់​ផ្ទះ​យក​ម៉ូតូ​អស់​៣​គ្រឿង​ទៅ​ហើយ ធ្វើ​ឱ្យ​ពួក​គាត់​ម្នាក់​ៗ​ភ័យ​ខ្លាច​បិទ​ភ្នែក​ដេក​មិន​លក់​ទេ​។ ពួក​គាត់​និយាយ​ថា ក្រុម​ចោរ​ដដែល​ៗ​មាន​គ្នា​តែ​២-៣​នាក់​ប៉ុណ្ណោះ​ដែល​ថត​ជាប់​ដោយ​កាមេរ៉ា​សុវត្ថិភាព​នៅ​ដើមខែ​កក្កដា ពួក​វា​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ជាង​បុក​អណ្តូង លួច​យក​ម៉ូតូ​ហុងដា​ឌ្រី​ម​សង់​ស៊េរី​ឆ្នាំ​២០១៩ អស់​១​គ្រឿង​នៅ​ពាក់កណ្តាល​ខែកក្កដា វា​លួច​នៅផ្ទះ​ជិត​គ្នា​នោះ​យក​អស់​១​គ្រឿង​ទៀត ម៉ូតូ​ហុងដា​ដូច​គ្នា​ស៊េរី​ឆ្នាំ​២០១៤ ហើយ​នៅ​ម៉ោង​២​យប់​ថ្ងៃ​ទី​២៧ កក្កដា ថ្មី​ៗ​នេះ...

អីយ៉ាស់! ចៅប្រុស​នាយករដ្ឋមន្ត្រី ទិញរថយន្តទំនើប​១គ្រឿង​ជូនគូរស្នេហ៍ ថ្ងៃ​ខួប​កំណើត

(ភ្នំពេញ)៖ ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយថា លោក ហ៊ុន បញ្ញាបុត្រ ដែលលោក គឺជាចៅរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាកន្លងមកបានបង្ហាញមុខមាត់សង្សាររបស់ខ្លួនជាសាធារណៈហើយក្នងនោះយើងក៏ឃើញថាអ្នកទាំងក៏បានចូលរួមកម្មវិធីមនុស្សធម៌ផងដែរ ។ ហើយអ្វីដែល គួរឲ្យចាប់អារម្មណ៍នោះ លោកតែងតែដឹកដៃគូស្នេហ៏ កញ្ញា...

អន្ទិត កក្កដា សុភ័ណ្ឌ ត្រៀមនឹងធ្វើការ Live និយាយការពិត ដើម្បីស្វែងរកយុត្តិធម៌សម្រាប់ខ្លួនឯង

ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុក បានធ្វើការចែករំលែកជាច្រើន​ និងបានធ្វើការរិះគន់ចំពោះ អន្ទិត កក្កដា សុភ័ណ្ឌ ដែលមានរូបភាពធ្ងន់ធ្ងរប៉ះពាល់ដល់ព្រះពុទ្ធសាសនា ។ ហើយនៅក្នុងនោះផងដែរ អន្ទិត កក្កដា សុភ័ណ្ឌ ក៏បាន លាចាកសិក្ខាបទរួចរាល់ហើយ តាមកិច្ចព្រមព្រៀងរបស់សាមីខ្លួន ចំពោះព្រះភ័ក្រ្ត ព្រះមន្រ្តីសង្ឃ នៅវេលាយប់ ។

លោក គួច ចំរើន ឲ្យលុយទៅអ្នកដែលសម្អាតឆ្នេរជាការលើកទឹកចិត្ត

(សីហនុ)៖ ល្ងាចថ្ងៃទី២៨កក្កដា២០១៩នេះ ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុនិងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនក្រុមសម្អាតឆ្នេរសមុទ្រនៅឆ្នេរឯករាជ្យ និងបានឧបត្ថម្ភថវិកាជូនក្រុមសម្អាតឆ្នេរម្នាក់ៗថវិកាចំនួន ១០០,០០០៛ផងដែរ ។ ឯកឧត្តមអភិបាលខេត្តបានលើកសរសើរដល់បងប្អូនក្រុមអ្នកសម្អាតឆ្នេរ ដែលធ្វើកិច្ចការមិនគិតថ្ងៃឈប់សម្រាក ដើម្បីបរិស្ថាននិងសោភណ្ឌ័ភាពឆ្នេរ៕ សូមបងប្អូនចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា​ដើម្បីប្រទេសយើងស្អាតគ្មានសម្រាម ហើយក៏ជាកិត្តិយសរបស់ជាតិយើងមួយផងដែរ ។

លោក សេង ម៉េងនី អធិការរងទទួលផែនការ ចុះអនុវត្តន៍អប់រំច្បាប់ចរាចរណ៍ លើអ្នកបើកបរមិនពាក់មួកការពារសុវត្ថិភាព

(ស្រុកស្អាង)៖ នៅថ្ងៃសៅរ៍១១រោចខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនិងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩វេលាម៉ោង០៨ៈ០០នាទី កម្លាំងផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកស្អាង សរុបមានចំនួន១២នាក់ ដែលដឹកនាំដោយលោកអនុសេនីយ៍ឯក សេង ម៉េងនី អធិការរងទទួលផែនការ ចុះអនុវត្តន៍អប់រំច្បាប់ចរាចរណ៍ លើអ្នកបើកបរមិនពាក់មួកការពារសុវត្ថិភាព នៅចំណុចផ្លូវលេខ២១ ស្ថិតក្នុងភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។

កម្ពុជា ចំណាយលុយ២៥៩លានដុល្លារដល់សម្រាប់អនុវត្តគម្រោងសាងសង់ផ្លូវ ក្រវ៉ាត់ក្រុងទី៣

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារនីហរ័ណ អាហរ័ណចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាននូវទឹកប្រាក់ចំនួន ២៥៩លានដុល្លារអាមេរិក សម្រាប់ហិរញ្ញប្បទានដល់គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច ដែលទទួលបាននៅថ្ងៃទី២០ ខែកក្កដានេះ។ បើតាមក្រសួងសេដ្ឋកិច្ច ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាននូវទឹកប្រាក់ចំនួន ២៥៩លានដុល្លារអាមេរិកនេះ ធ្វើឡើងកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ។
- Advertisement -

Latest article

ទឹកពិសា រួមមិត្ត! អត្ថប្រយោជន៍នៃការផឹកទឹក

១. ហេតុអ្វីបានជាយើងចាំបាច់ផឹកទឹក? ការទទួលទានទឹក ទោះជាក្នុងទំរង់ណាក្តី ជាទឹកបរិសុទ្ធ ជាភេសជ្ជៈ ឬជាអាហារក្តី វាជាការចាំបាច់ណាស់ចំពោះសុខភាពរបស់យើងរាល់គ្នា។ ទឹកជាសារធាតុចិញ្ចឹមមួយដែលសរីរាង្គយើងត្រូវការដើម្បីរំលាយអាហារ ស្រូបយកសារធាតុចិញ្ចឹមផ្សេងៗ ទ្រទ្រង់ប្រព័ន្ធសរសៃឈាម ដឹកជញ្ជូនសារធាតុចិញ្ចឹម និងរក្សាសីតុណ្ហភាពក្នុងខ្លួន។ រាង្គកាយទាំងមូល ៦០%ជាទឹក ហើយតំណើរការរបស់ប្រព័ន្ធទាំងឡាយសុទ្ធតែអាស្រ័យលើទឹក។ ទឹកជាអ្នកជំរុះ ឬលាងសំអាតជាត់ពុលចេញពីសរីរាង្គសំខាន់ៗ...

តិកនិក ជួយ​​ឱ្យ​​ការ​ផ្សព្វផ្សាយ​​អាជីវកម្ម​អនឡាញតាម Facebook មាន​សន្ទុះ​

ពិភពលោក​កំពុង​ផ្លាស់ប្ដូរ និង​វិវត្ត​ទៅ​រក​ភាព​ជឿនលឿន​នៃ​វិស័យ​បច្ចេកវិទ្យា ក្នុង​នោះ​បណ្ដាញ​សង្គម​ទំនាក់ទំនង​ក៏​បាន​ចូលរួម​យ៉ាង​ខ្លាំង​ផង​ដែរ។ សង្កេត​ឃើញ មិន​ថា បុគ្គល ឬ​ជា​ស្ថាប័ន ក្រុមហ៊ុន ឬ​អង្គការ នោះ​ទេ ពួក​គេ​សុទ្ធតែ​ប្រើប្រាស់​បណ្ដាញ​​ទំនាក់ទំនង​សង្គម ជាក់ស្ដែង​មាន Facebook នេះ​ជាដើម ក្នុង​ការ​ ផ្សព្វផ្សាយ​ផលិតផល សេវាកម្ម​របស់​ខ្លួន ដើម្បី​បង្កើន​ការ​លក់ និង​ពង្រីក​អាជីវកម្ម ទៅ​ដល់​មនុស្ស​រាប់​ពាន់ រាប់​ម៉ឺន​ ឬ​រហូត​រាប់​លាន​នាក់​បាន​ដឹង​ក្នុង​ពេល​ដ៏​ឆាប់​រហ័ស...

មកដឹងពីប្រវត្តិឈ្មោះ ស្ទឹងមានជ័យ ទួលទំពូង បឹង​ទំពុន ទួលគោក ​ដែលភាគច្រើនយើងមិនធ្លាប់បានដឹង

កុំភ្លេចចែករំលែកចែកគ្នាដឹង! ទីតាំង​នីមួយៗ​នៅ​កម្ពុជា​ ភាគ​ច្រើន​សុទ្ធ​តែ​មាន​ប្រវត្តិ​ដើម​របស់​វា។​ តួ​យ៉ាង​ដូច​ជា​ឈ្មោះ​តំបន់​ ស្ទឹងមានជ័យ ទួលទំពូង បឹង​ទំពុន ទួលគោក មាន​ប្រវត្តិ​ដើម​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត ដែល​ប្រជាជន​ភាគ​ច្រើន​បែប​មិន​បាន​ដឹង។ ១. ស្ទឹងមានជ័យ ​ស្ទឹង​មាន​ជ័យ​ ពី​​ដើម​មាន​ឈ្មោះ​ថា “ស្ទឹង​ទទឹង​ថ្ងៃ” តែ​ប្រហែល​ជា​ក្នុង​រាជ្យ​ព្រះ​ជ័យ​ចេស្ដា​មាន​សង្គ្រាម​រវាង​ខ្មែរ-យួន ​កើត​​ឡើង កងទ័ព​ខ្មែរ​ដែល​មាន​ជ័យ​ជម្នះ​​លើ​ទ័ព​យួន​​ហើយ​កាប់​យួន​ស្លាប់​ពេញ​ទឹក​​ទើប​អ្នក​ស្រុក​ហៅ​កន្លែង​នោះ​ថា “អន្លង់​ក្បាល​យួន”។