ងូតទឹក និងស្អំកន្សែងសើមលើកូនពេលក្ដៅខ្លួនមិនអាចឲ្យទឹកចូលសួតទេ តែមកពីបញ្ហានេះវិញ!
យើងដឹងស្រាប់ហើយថា អាអូនតូចៗឧស្សាហ៍ក្ដៅខ្លួនណាស់ ព្រោះអាអូនងាយនឹងឆ្លងមេរោគបណ្ដាលឲ្យកើតជំងឺផ្សេងៗច្រើន។ មានវិធីសាមញ្ញមួយដែលម៉ាក់ប៉ានិយមប្រើពេលកូនៗក្ដៅខ្លួន គឺយកកន្សែងសើមមកជូតខ្លួន ឬរុំខ្លួនឲ្យកូន ដើម្បីជួយឲ្យកម្ដៅខ្លួនអាអូនចុះ។
ទាក់ទងនឹងបញ្ហានេះ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសរោគកុមារ សញ្ញាប័ត្រពីប្រទេសបារាំងពន្យល់ឲ្យដឹងថា នៅពេលអាអូនឈឺហើយមានអាការៈក្ដៅខ្លួនខ្លាំង ការដណ្ដប់កន្សែងសើម និងការងូតទឹកក្ដៅឧណ្ហៗ គឺជាមធ្យោបាយមួយដែលជួយបញ្ចុះកម្ដៅកូនបន្ទាប់ពីបានប្រើថ្នាំបញ្ចុះកម្ដៅរួចហើយ។
តើការរុំកន្សែងសើមនេះយូរ...
ឈឺចាប់ខ្លាំងពេលមករដូវ អាហារ និងភេសជ្ជៈ ទាំងនេះអាចជួយសម្រួលបាន
ស្រីៗគ្នាយើង ទើបយល់អារម្មណ៍មួយនេះ ! ឲ្យតែជិតដល់ថ្ងៃមកម្តងៗ ចុកនោះចុក ខែខ្លះសឹងនឹងទ្រាំមិនបាន។ គ្នាយើងខ្លះ មិនអាចធ្វើការបាន ថែមទាំងលួចគេងយំតែម្នាក់ឯងទៀត អារម្មណ៍នេះ ប្រុសៗគ្មានថ្ងៃយល់ទេ។ ឈប់បារម្ភទៀតទៅ អាហារមួយចំនួននេះ អាចជួយដោះស្រាយបញ្ហាចុកពោះខ្លាំងពេលមករដូវបាន។
១- ផឹកទឹកឲ្យបានច្រើន បើយើងមានអាការៈហើមពោះ គ្នាយើងច្បាស់ជាគិតថា ទឹកមួយកែវពេញ...
គេងមិនលក់ដោយសារស្ត្រេស អាចសាកល្បងអាហារទាំងនេះបាន
ប្រសិនបើអ្នកមិនអាចគេងលក់រាល់យប់ដោយសារតែភាពតានតឹងខ្លាំងឬប្រសិនបើអ្នកកំពុងឈឺក្បាលជាប្រចាំសូមកុំភ្លេចអាហារទាំងនេះអោយសោះ។
១. ផ្លែចេក ចេកគឺជាផ្លែឈើមួយប្រភេទដែលជួយថែរក្សាសុខភាពរាងកាយ និង សតិអារម្មណ៍ ព្រោះវាមានផ្ទុកសារជាតិ Melatonin ដែលជួយបន្ធូរភាពតានតឹង និង ផេនទីន ដែលជួយអោយរាងកាយអ្នកបញ្ចេញជាតិពុលសារជាតិវីតាមីន B6 ក៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយការឈឺក្បាលដែរ។
មកដឹងពីអាថ៌កំបាំង អ្នកញ៉ាំតិចៗធាត់ ខ្លះញ៉ាំច្រើននៅតែស្គម
ឆ្ងល់ណាស់ថា ហេតុអ្វីរបបអាហារជះឥទ្ធិពលលើបុគ្គលខ្លះ តែអ្នកខ្លះអត់? ការពិតគឺថា របបអាហារខុសគ្នាប៉ះពាល់លើបុគ្គលខុសៗគ្នា មិនថាវាជាកម្រិតជាតិស្ករ និងខ្លាញ់ក្នុងឈាមនោះទេ។
ការសិក្សាស្ដីពីជីវជាតិអាហារក្រោមទឹកប្រាក់ជាង ២៦ លានដុល្លារទាក់ទងនឹងកិច្ចសហការរវាង King's College London និង Massachusetts General Hospital ព្រមទាំង Stanford...
ចង់បានសុខភាពល្អទាំងកាយទាំងចិត្ត គួរធ្វើសកម្មភាពទាំងនេះ
ការរស់នៅប្រកបដោយសុខភាពនឹងមានរាងកាយមាំមួនជាសេចក្តីត្រូវការរបស់មនុស្សគ្រប់រូប។ មនុស្សភាគច្រើន នៅពេលដែលមានសុខភាពនិង រាងកាយមាំមួន បែរជាភ្លេចថែរក្សា បណ្តោយរហូតធ្វើឲ្យ សុខភាពចុះទ្រុឌទ្រោមជាខ្លាំង អ្នកត្រូវចាំថា សុខភាពល្អជារឿង ចម្បងមួយនៃ មនុស្សគ្រប់រូប ហើយក៏មានតម្លៃបំផុតដែរ អ្នកនឹងមិនអាច ធ្វើអ្វីជោគជ័យ ទៅដោយរលូន នៅពេលដែលអ្នកកំពុងតែមានសុខភាព ចុះទ្រុឌទ្រោមខ្លាំងនោះទេ។
កម្រិតថាមពល គឺជាការឆ្លុះបញ្ចាំង...
កុំប្រើខ្លាញ់សល់ យកមកចម្អិនអាហារម្តងទៀត ប៉ះពាល់សុខភាពខ្លាំង
មេផ្ទះដែលជាអ្នករៀបចំអាហារសម្រាប់គ្រួសារ ពិតជាធ្លាប់ធ្វើម្ហូបដែលយកខ្លាញ់នៅសេសសល់ពីធ្វើលើកមុនៗ មកធ្វើបន្តទៀតរហូតដល់អស់។ ការធ្វើបែបនេះ ព្រោះចង់សន្សំសំចៃការចំណាយក្នុងគ្រួសារ តែការរិះថាំបែបនេះត្រូវលោកវេជ្ជបណ្ឌិតផ្នែកទូទៅ លី ឫទ្ធីគុណ បានប្រាប់ថា នាំគ្រោះថ្នាក់ចំពោះសុខភាពទៅវិញទេ។
លោកបន្តថាអ្នកខ្លះប្រើខ្លាញ់ដែលសេសសល់ពីចៀន បំពង យកទៅធ្វើអាហារទៀត ហើយបើនៅសេសសល់បន្តទៀត ក៏បន្តទុកទៅថ្ងៃក្រោយ ព្រោះគិតថាធ្វើបែបនេះចំណេញ។ តែជាតិប្រេងចាស់ បូករួមនឹងកម្ទេចកំទីសាច់...
អ្នកត្រូវដឹង! ពាក់ម៉ាសអាចកាត់បន្ថយការឆ្លងកូវីដ-១៩ បានរហូត៦៥ភាគរយ
អ្នកជំនាញបានឲ្យដឹងថា ការពាក់ម៉ាសមិនត្រឹមតែជួយការពារមិនឲ្យចម្លងមេរោគកូវីដ១៩ ទៅអ្នកដទៃទេ វាក៏ថែមទាំងជួយការពារមិនឲ្យឆ្លងកូវីដ-១៩ផងដែរ។ នេះបើតាមសេចក្តីរាយការណ៍ ព័ត៌មានសុខភាពនៅអាមេរិក។ សេចក្តីរាយការណ៍ព័ត៌មានបានដកស្រង់សម្តីលោក ប្ល៊ូមបឺក អ្នកជំនាញខាងជំងឺឆ្លងដូចដែលនិយាយថា សូម្បីតែម៉ាសដែលដេរដោយខ្លួនឯងក៏អាចមានប្រសិទ្ធភាពដែរ។
លោកបានលើកទឹកចិត្តឲ្យមនុស្សពាក់ម៉ាសនៅទីសាធារណៈដើម្បីកាត់បន្ថយការឆ្លង និងការចម្លងមេរោគកូវីដ-១៩។ ដំបូងគេគិតថា ការពាក់ម៉ាសគឺដើម្បីការពារមិនឲ្យមានការចម្លងមេរោគពីការក្អក។ ប៉ុន្តែឥឡូវ នេះអ្នកជំនាញយល់ថាការពាក់ម៉ាស ក៏អាចការពារអ្នកពាក់មិនឲ្យឆ្លងមេរោគកូវីដ-១៩បានទី៦៥ភាគរយ។...
អស្ចារ្យម៉្លេះ! ត្រឹមអាហារ៣ប្រភេទ តែអាចជួយការពារស្បែកពីពន្លឺព្រះអាទិត្យបាន
ពិតណាស់គ្មានអ្វីអាចការពារអ្នកបានពីពន្លឺព្រះអាទិត្យក្រៅពីឡេការពារក្តៅព្រះអាទិត្យនោះទេ។ប៉ុន្តែ ការញា់ំអាហារមួយចំនួនដែលមានការអះអាតតាមបែបវិទ្យាសាស្ត្រ ដែលថាអាចការពារស្បែកអ្នកបាន នោះអ្នកគួរតែសាកល្បងដែរទោះបីជាវាមិនមានច្រើនក៏ដោយ។ ខាងក្រោមនេះគឺជាអាហារ ៣ប្រភេទដែលអាចជួយការពារអ្នកពីកាំរស្មីយូវីរបស់ពន្លឺព្រះអាទិត្យបាន៖
១-ការ៉ុត ៖ ក្រៅពីជួយឲ្យភ្នែកមើលឃើញកាន់តែច្បាស់ សារធាតុ Beta-carotene ដែលមានយ៉ាងច្រើនក្នុងការ៉ុតនោះក៏ជួយទប់ស្កាត់ឥទ្ធិពលនៃការហាលថ្ងៃច្រើនៗបានដែរ។ នេះដោយសារតែ សារធាតុ Beta-carotene គឺជាអង់ទីអុកស៊ីដង់មួយដែលល្អបំផុតក្នុងការថែរក្សាស្បែកពីរ៉ាឌីកាលសេរី។
វិធីសម្រកខ្លាញ់ក្បាលពោះងាយៗ
បើនិយាយអំពីការសម្រកខ្លាញ់មនុស្សភាគច្រើននឹងគិតដល់កន្លែងហាត់ប្រាណ គ្រូបង្ហាត់ផ្ទាល់ខ្លួន និងការហាត់ប្រាណខ្លាំងៗដែលនេះគឺជាការពិតមិនអាចប្រកែកបានមែន។ ប៉ុន្តែទោះយ៉ាងណាក៏ដោយមិនមែនគ្រប់គ្នាសុទ្ធតែមានពេលវេលានិងប្រាក់កាសក្នុងការចំណាយនោះទេ។ សម្រាប់ដំណឹងល្អនោះ គឺការសម្រកខ្លាញ់មិនចាំបាច់ចំណាយប្រាក់ច្រើន ឬបញ្ចេញកម្លាំងខ្លាំងនោះទេ ដោយគ្រាន់តែកែសម្រួលនូវទម្លាប់រស់នៅមួយចំនួន នោះយើងក៏អាចកម្ចាត់ជាតិខ្លាញ់នៅក្នុងរាងកាយបានដែរ។
បន្ថែមបន្លែ និងផ្លែឈើឲ្យបានច្រើនក្នុងរបបអាហារ
បន្លែ និងផ្លែឈើគឺជាប្រភពដ៏សំខាន់នៃសារធាតុរ៉ែ និងវីតាមីន សំបូរទៅដោយសារធាតុសរសៃដែលជួយឲ្យយើងឆាប់ឆ្អែត...
ក្នុងបន្ទប់ម៉ាសុីនត្រជាក់បើអ្នកមិនដឹងពីរបៀបការពារអ្នកអាចនឹងប្រឈមជាមួយបញ្ហាសុខភាពច្រើន
អ្នកគួរតែដឹងក្រៅពីកុមារ មនុស្សពេញវ័យ ដែលធ្វើការ នៅក្នុងការិយាល័យ ក៏អាចប្រឈមនឹងជំងឺឆ្លង ជាពិសេសអ្នកដែលធ្វើការក្នុងបន្ទប់មានអាការធាតុស្ងួត ដោយសារប្រើម៉ាសុីនត្រជាក់ សីតុណ្ហភាពក្រោម ២៥អង្សាសេ ទ្វារបង្អួចបិទជិត ពុំមានខ្យល់ចេញចូល។ ដោយសារមេរោគវីរុស ងាយនឹងធំធាត់ និងសាយភាយច្រើន ធ្វើឲ្យកើតមានជំងឺឆ្លងផ្សេងៗដូចជា ផ្តាសាយ ហើមសួត កញ្ជ្រិលជាដើម ដោយទាមទារឲ្យមានការថែទាំខ្លួនឲ្យបានល្អ តាមវិធីមួយចំនួនដូចខាងក្រោម៖