វិធីសាស្រ្តនិយាយអោយបានក្បោះក្បាយនិងមានអត្ថន័យ
តើការនិយាយអោយបានល្អក្បោះក្បាយមានន័យយ៉ាងម៉េច? តើខ្ញុំកំពុងតែស្នើអ្នកអោយនិយាយចេញមកជាមួយសម្លេងត្រូវតាមការបញ្ចេញសម្លេងអ្នកក្រុង ខណះដែលអ្នកមានការបញ្ចេញសម្លេងជាអ្នកនៅសៀមរាប? ពិតណាស់ អ្នកមិនចាំបាច់ធ្វើវាដូចនេះ នោះទេ ចូររក្សាសំនៀងតំបន់របស់អ្នកបានព្រោះវាមិនមែនជាបញ្ហាទេ។
តើហេតុអ្វីបានជាយើងត្រូវនិយាយ? ពីព្រោះការវាចារចេញមកគឺជាទំនាក់ទំនង ហើយជាការផ្លាស់ប្តូរព័ត៌មានគ្នា។ ការនិយាយបានល្អក្បោះក្បាយ មានន័យថាអ្នកទទួលបានព័ត៌មានលំអិតច្បាស់លាស់ និងមានប្រសិទ្ធភាព។ វាគ្មានបញ្ហានោះទេលើការបញ្ចេញសំនៀងរបស់អ្នក តែបញ្ហានៅត្រង់ថាអ្នកមានព័ត៌មានច្បាស់លាស់ដែរឬអត់។ ព័ត៌មានច្បាស់ មានន័យថាព័ត៌មានដែលប្រមូលបានគ្រប់គ្រាន់និងលំអិត។ រឿងដែលអ្នកគួរតែជៀសវាងមាន៖» និយាយរអ៊ូ ដូចនេះ ជាក់ស្តែងណាស់គេមិនអាចលឺ ឬយល់ពី អ្នកនោះទេ;» និយាយទន់ភ្លន់ពេក...
៦ ចំណុចដែលត្រូវចងចាំនៅពេលដែលអ្នកអស់សង្ឃឹម
ធ្លាប់បាក់ទឹកចិត្តនិងអស់សង្ឃឹមដែរឬទេ? នៅពេលដែលអ្នកអស់សង្ឃឹមវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាអ្វីៗគឺកាន់តែអាក្រក់ទៅៗ ដោយសារអ្នកមិនមានភាពជាក់លើខ្លួនឯង មិនហ៊ានប្រឈមមុខនឹងបញ្ហា មិនចង់បន្តទៅមុខ ឬអាចថាមិនចង់ធ្វើអ្វីទាំងអស់ ហើយក៏អាចនឹងចង់បោះបង់អ្វីដែលធ្លាប់ចង់បាន និងចង់ធ្វើផងដែរ។ តែអ្នកត្រូវចងចាំថា អ្នកមិនត្រូវគិតលើចំណុចអវិជ្ជមានទាំងនោះទេ អ្នកត្រូវជម្នះរឿងទាំងអស់នោះ ដើម្បីបោះជំហានទៅរកអ្វីដែលល្អ និងថ្មីៗ ធ្វើឲ្យអ្នកមានស្នាមញញឹម និងធ្វើអ្វីដែលល្អ ដើម្បីសម្រេចគោលបំណងរបស់អ្នក។ តើអ្នកត្រូវធ្វើដូចម្តេច?
១. ចងចាំថាជីវិតតែងតែផ្លាស់ប្តូរ ហើយអ្វីៗក៏អាចប្រសើរឡើង...
វិធីងាយស្រួលតាមបែបហុងស៊ុយ ប្រមូលលាភសំណាងឆ្នាំថ្មីចូលផ្ទះ
ពេលខ្លះបរិយាកាសក្នុងផ្ទះហាក់ដូចជាអាប់អួរដែរទេ? មនុស្សនៅក្នុងផ្ទះក៏មានសុខភាពមិនល្អ និងធុញថប់ជាប្រចាំ។ ទន្ទឹមនឹងនេះ ឲ្យតែដើរចូលក្នុងផ្ទះ ហាក់ដូចជាមានរឿងរ៉ាវតប់ប្រមល់ មួលម៉ៅជាញឹកញាប់។ យ៉ាងណាក៏ដោយ បើតាមក្បួនហុងស៊ុយ គេអាចរំដោះគ្រោះចង្រៃនេះ ដោយកាត់បន្ថយឥទ្ធិពលអាក្រក់បានមួយភាគធំ។ ដូច្នេះ លោកអ្នកអាចអនុវត្តតាមវិធីងាយៗដូចខាងក្រោម៖
១. បើកបង្អួច ទ្វារ ឲ្យពន្លឺចេញចូលគ្រប់គ្រាន់...
មើលចិត្តមនុស្ស តាមរយៈការតាមដានលើលក្ខណៈ ៥ យ៉ាងនេះ
អ្នកមិនចាំបាច់ត្រូវតាមដានគ្រប់រឿងដើម្បីដឹងពីការពិតឡើយ ព្រោះពេលខ្លះអ្នកក៏គ្មានពេលវេលាច្រើនដើម្បីនៅក្បែរនរណាម្នាក់នោះដែរ។ ទោះជាបែបនេះក្តី អ្នកនៅតែអាចសង្កេតមើលដឹង តាំងពីជួបលើកដំបូង តាមរយៈការសម្គាល់លើលក្ខណៈ ៥ យ៉ាងដូចខាងក្រោមនេះ។
១. ការសរសេរអក្សរអ្នកមិនចាំបាច់ត្រូវតាមដានគ្រប់រឿងដើម្បីដឹងពីការពិតឡើយរបៀបនៃការសរសេររួមទាំងទំហំនៃអក្សរ អាចបង្ហាញយ៉ាងច្បាស់ពីអត្តចរិតរបស់មនុស្សផ្សេងៗ។ អ្នកដែលចូលចិត្តសរសេរអក្សរតូចៗ តែងមានភាពអៀនខ្មាស ម៉ត់ចត់ និងស្វាហាប់ក្នុងការចង់ចេះចង់ដឹងបន្ថែម។ រីឯអ្នកសរសេរធំៗវិញ តែងមានការយកចិត្តទុកដាក់ និងចង់បានចំណាប់អារម្មណ៍ច្រើន។ បើអ្នកចូលចិត្តសរសេរសង្កត់ដៃ...
បើមិនចូលចិត្តជំនួញ យ៉ាងហោចណាស់ក៏ចូលចិត្តសម្ដីសំខាន់ៗរបស់មហាសេដ្ឋី Warren Buffett ចំនួន៨នេះដែរ
ដូច អ្វីដែលប្រិយមិត្តបានជ្រាបនៅពេលកន្លងមក លោកអ្នកបានសិក្សារៀនសូត្រជាច្រើនពីបទពិសោធន៍ ក៏ដូចជាដំបូន្មានយ៉ាងមានតម្លៃនៃភាពជោគជ័យនៅក្នុងអាជីវកម្មពី មហាសេដ្ឋីអាមេរិក Warren Buffett ។ ជាបន្តទៅទៀតនៅថ្ងៃនេះ លោកអ្នកនឹងបានស្វែងយល់បន្ថែមទៀតពីសម្ដីសំខាន់ៗរបស់មហាសេដ្ឋី មានប្រាក់ ៧១,២ ពាន់លានដុល្លារចំនួន ៨ ដូចខាងក្រោមនេះ៖១) ដុសខាត់គំនិតរបស់អ្នកឲ្យកាន់តែភ្លឺស្វាង «ខ្ញុំបានចំណាយពេលវេលាយ៉ាងច្រើនលើសលប់ក្នុងមួយថ្ងៃៗដើម្បី អង្គុយគិតគ្រប់ច្រកល្ហក។ នេះមិនមែនជារឿងទូទៅឡើយនៅក្នុងពិភពជំនួញរបស់អាមេរិក។ ខ្ញុំចូលចិត្តអាន ហើយចាប់ផ្តើមគិត បន្ទាប់មកស្វែងរកការសម្រេចចិត្តមួយសម្រាប់ខ្លួនឯង។...
ធ្វើដំណើរ ២១ប្រទេស បុរសម្នាក់នេះ ទទួលបានមេរៀនជាច្រើន អំពីលុយ ដែលគាត់នឹងចែករំលែក ដើម្បីជួយ ឲ្យជីវិតរបស់អ្នក កាន់តែជោគជ័យ!
លោក Jason
Vitug ជាបុគ្គលមួយរូប
ដែលទទួលបានជោគជ័យ ក្នុងការបើកក្រុមហ៊ុន វេបសាយផ្តល់ចំណេះដឹង
ផ្នែកហិរញ្ញវត្ថុមួយរូប ដែលបានឆ្លងកាត់
បទពិសោធន៍ជាច្រើន ក្រោយពីធ្វើដំណើរកំសាន្ត នៅតាមបណ្តា ២១ ប្រទេសរួចមក។
គោលដៅ
ដែលគាត់ ធ្លាប់ធ្វើបានសំរេចមួយ វាជាគំរោង ក្នុងការធ្វើដំណើរ ជុំវិញពិភពលោក ឲ្យបាន ២១ប្រទេស ខណៈពេលដែលលោក មិនមែនជា
អ្នកមាន...
សម្តីមាសទាំង១០ ប្រយោគរបស់ ខុង ជឺ
ខាងក្រោមនេះជាសម្រង់សម្តី ១០ ប្រយោគប្រកបដោយគតិបណ្ឌិត របស់ ខុង ជឺ ដែលប្រជាជនចិនជោគជ័យភាគច្រើន ចងចាំមិនភ្លេចឡើយ៖
១. ដំណើររាប់ពាន់យោជន៍ ចាប់ផ្តើមជាមួយការបោះជើងជំហានមួយប៉ុណ្ណោះ។២. មនុស្សដែលចង្អុលប្រាប់ពីចំណុចខ្វះខាត មិនរមែងជាសត្រូវទេ។ មនុស្សដែលនិយាយល្អអំពីអ្នក មិនរមែងជាមិត្តល្អនោះទេ។ ៣. ខ្ទមតូចពោរពេញដោយសំណើចមានតម្លៃជាងវិមានធំពោរពេញដោយទឹកភ្នែក។ ៤. ក្រៅពីពេលវេលា អ្វីដែលបាត់បង់គឺសុទ្ធតែអាចរកបានមកវិញជាថ្មី។
ឱកាសមិនចេះតែកើតឡើងទេ ត្រូវតែឆក់យកអោយបាន
គំនិតគឺជាចំណុចចាប់ផ្ដើមនៃការលេចឡើងនូវអាជីវកម្មទាំងឡាយ។ ប៉ុន្តែតើគ្រាន់តែការផុសឡើងនូវគំនិតធម្មតាមួយអាចធានាបាននូវដង្ហើមជីវិតនៃគ្រប់អាជីវកម្មបានហើយ បើដូច្នេះមែន មិនមែនអាជីវកម្មជាច្រើនបើកហើយក៏បិទទៅវិញ នៅក្នុងពេលត្រឹមតែមួយពព្រិចភ្នែកដូចដែលយើងបានឃើញសព្វថ្ងៃនេះទេ។
ការចាប់ផ្ដើមដំណើរការណ៍អាជីវកម្មមួយដោយជោគជ័យ មិនមែនមានត្រឹមតែគំនិតធម្មតាៗនោះទេ ប៉ុន្តែសហគ្រិនដ៏ចំណានៗដែលនៅពីក្រោយភាពជោគជ័យនៃអាជីវកម្មរបស់ពួកគេគឺសុទ្ធតែជាអ្នកមើលឃើញនូវឱកាស។ អ្នកអាចមានគំនិតដ៏ល្អអស្ចារ្យមួយក្នុងគោលដៅអាជីវកម្មរបស់អ្នក ប៉ុន្តែបើឱកាសមិនស័ក្ដិសមនឹងគំនិតរបស់អ្នក ឬមិនស័ក្ដិសមនឹងកាលៈទេសៈ នោះអាជីវកម្មបើកហើយក៏គង់តែនឹងរលាយសាបសូន្យទៅវិញទេ។
ដូច្នេះតើឱកាសអាជីវកម្មអាចបង្កប់ខ្លួននៅទីណា ?
២១ ថ្ងៃផ្លាស់ប្ដូរជីវិតជាថ្មីបែប360° version 2 ដោយ ម៉ែ រួយ
ជីវិតមួយនេះ គ្មានអ្នកណាល្អជាងអ្នកណានោះទេ គ្រាន់តែអ្នកខ្លះ ព្យាយាមបង្ហាញអារម្មណ៍របស់ពួកគេច្រើន ជាសាធារណៈ ហើយអ្នកខ្លះទៀត ព្យាយាមកប់អារម្មណ៍របស់ខ្លួន ឲ្យនៅក្នុងទ្រូងជាប់ជានិច្ច គ្មានថ្ងៃស្រាយចេញ ព្រោះគិតថា បញ្ហារបស់ពួកគេ នឹងមិនអាចដោះចេញបាន។
ភាពពិបាករបស់មនុស្ស មានគ្រប់ជំពូក ដែលមិនអាចបរិយាយបាន ហើយក៏មានតែខ្លួនឯងផ្ទាល់នោះទេ ដែលជួយខ្លួនឯង ដើម្បីឲ្យភាពលំបាកលំបិននេះ...
គន្លឹះដោះស្រាយបញ្ហាសម្ពាធអារម្មណ៍ក្នុងការងារ
បរិយាកាសសង្គមនិងការងារសព្វថ្ងៃនេះបានជំរុញឱ្យមនុស្សភាគច្រើនរងសម្ពាធតានតឹងដោយជៀសមិនរួច។ ក្នុងពេលជាមួយគ្នាក៏មានអ្នកជំនាញកាន់តែច្រើនព្យាយាមបង្កើតគន្លឹះដោះស្រាយបញ្ហាដែលកាន់តែរីកសាយភាយមួយនេះ ដោយណែនាំមធ្យោបាយមួយចំនួនដែលបង្កើតទៅជាជំនន់នៃជម្រើសនិងពេលខ្លះទៀតវិធីសាស្រ្តទាំងនោះក៏ខ្វែងគំនិតគ្នាទៀតផង។
ដូច្នេះតើយើងអាចធ្វើអ្វីបានខ្លះដើម្បីដោះស្រាយបញ្ហាសម្ពាធអារម្មណ៍នៅក្នុងកន្លែងធ្វើការ? គំនិតមួយចំនួនខាងក្រោមនេះអាចជាចំណុចចាប់ផ្តើមសម្រាប់អនុវត្ត ៖
១. បញ្ចូលការសម្រាកពីសម្ពាធអារម្មណ៍ទៅក្នុងពេលធ្វើការបើលោកអ្នកអាចធ្វើបាន សូមកំណត់ពេលប្រាំនាទីរៀងរាល់ពេលមួយម៉ោងដែលលោកអ្នកសំងំធ្វើការដើម្បីសម្រាកនិងដកដង្ហើមឱ្យបានវែងៗ ពត់ខ្លួន ឬធ្វើសមាធិ។ ដើម្បីដកដង្ហើមឱ្យបានវែង សូមស្រូបខ្យល់ចូល៥វិនាទី រួចទប់នៅក្នុងពោះប្រាំវិនាទី ទើបបញ្ចេញមកវិញប្រាំវិនាទី។