វិធីរកទីតាំង នឹងសម្រាប់ធ្វើការិយាល័យ

យល់ដឹង៖ ទីតាំងគឺជារឿងសំខាន់បំផុតក្នុងការរកទីកន្លែងល្អៗដើម្បីសាងសង់ការិយាល័យ។ ការធ្វើដំណើរទៅប្រជុំ ការដឹកជញ្ចូនទំនិញ ការផ្តល់សេវាកម្មនឹងការទាក់ទាញអតិថិជនអាចក្លាយជារឿងពិបាកបើអ្នកនៅក្នុងទីតាំងមិនល្អ។ ដូច្នេះទាំងអ្នក ទាំងអតិថិជន និងបុគ្គលិករបស់អ្នកគួរតែមានសេចក្តីសុខនិងធ្វើការបានល្អនៅកន្លែងនោះ។ ការកាត់បន្ថយថ្លៃចាយវាយនិងការជ្រើសរើសទីតាំងមិនល្អមកធ្វើជាការិយាល័យគឺជាវិធីបំផ្លាញធុរកិច្ចរបស់អ្នកយ៉ាងឆាប់រហ័សបំផុត។ សាកគិតពីទីតាំងដែលអ្នកចង់បានហើយគួរតែធំទូលាយសម្រាប់ទៅថ្ងៃមុខអ្នកចង់ពង្រីកវាឲ្យធំជាងនេះដោយអ្នកមិនចាំបាច់រើទៅកន្លែងថ្មី។ បើអ្នករកន្លែងទំនេរនៅជុំវិញនោះទីតាំងដែលអ្នកត្រូវការនោះវានឹងអាចសាងប្រាក់ចំណូលឲ្យអ្នកបាននៅថ្ងៃខាងមុខ ដោយអ្នកអាចនឹងត្រូវចំណាយពេលរៀបចំផែនការបន្តិចប៉ុន្តែវានឹងផ្តល់ល្អចំពោះចំណូលនឹងអាជីពរបស់អ្នកយ៉ាងពិតប្រាកដ។ ការនាំមុខអ្នកដទៃគឺជាតំណែងដ៏ល្អបំផុត។ រឿងសំខាន់មួយទៀតគឺ អ្នកគួររកកន្លែងធ្វើការិយាល័យនៅក្នុងការអគារដែលមានការថែទាំល្អនិងមានការគ្រប់គ្រងល្អ។ ចូរត្រួតពិនិត្យមើលថាម្ចាស់ទីតាំងនោះធ្លាប់ខូចឈ្មោះដោយសារមិនព្រមជួសជុលម៉ាស៊ីនត្រជាក់របស់អគារដែរឬទេ?...

៧ ចំណុច​ម្ចាស់​អាជីវកម្ម​ត្រូវ​គិត​យ៉ាង​យកចិត្តទុកដាក់​មុន​ដាក់ឈ្មោះ​ក្រុមហ៊ុន​

១) ពិនិត្យ​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​គូប្រជែង​​ដើម្បី​ឲ្យ​ប្រាកដ​ក្នុង​ចិត្ត សហគ្រិន​ទាំងអស់​ត្រូវ​ពិនិត្យមើល​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​គូប្រជែង​ជា​មិន សិន​។ បន្ទាប់មក​រាយ​ឈ្មោះ​ក្រុមហ៊ុន​របស់​អ្នក ដោយ​ធ្វើការ​ប្រៀបធៀប​ម្តង​ហើយ​ម្តងទៀត​ទៅតាម​ប្រភេទ​ឈ្មោះ​ដែល ខ្លួន​ចង់បាន ដោយ​រំពឹងថា នឹង​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​សាធារណជន​។​ ២) គិតពី​តម្រូវការ​របស់​អតិថិជន​​អ្នក​ពិតជា​ចង់​ឲ្យ​ឈ្មោះ​ក្រុមហ៊ុន​ជំនួញ​របស់​អ្នក ស្ថិតនៅ​ក្រសែភ្នែក​របស់​អតិថិជន​ដោយ​ប្រើ​រយៈពេល​ដ៏​ខ្លី​មួយ​។ អ្នក​ត្រូវធ្វើ​ការសិក្សា និង​ស្ទាបស្ទង់​មតិ​ដើម្បី​បានដឹងថា ឈ្មោះ​ក្រុមហ៊ុន​ដែល​អ្នក​ចង់​បង្កើត​មាន​លក្ខណៈ​ស៊ីចង្វាក់​គ្នា​ទៅនឹង ចំណាប់អារម្មណ៍​របស់​អតិថិជន​។​

វិធី រក្សា​ខួរក្បាលអ្នក​ឲ្យ​ស្រស់ស្រាយ​រហូត អាចសាកតាមវិធីនេះបាន

អារម្មណ៍របស់មនុស្សយើងតែងតែមានការប្រែប្រួលគ្រប់ពេលបើយើងមិនចេះគ្រប់គ្រងវាឲ្យបានល្អទេ វាអាចនឹងមានផលប៉ះពាល់យ៉ាងខ្លាំងទៅនឹងអនាគតរបស់យើងមិនខាន។ការ​ប្រឈម​នឹង​ភាព​នឿយហត់​ពី​ការងារ​ប្រចាំថ្ងៃ រមែង​ធ្វើ​ឲ្យ​យើង​មានការ​ស្មុគស្មាញ និង​មិន​ជ្រះស្រឡះ​នៅក្នុង​អារម្មណ៍។ ដូច្នេះ ការ​ងាក​មករក​វិធី​ដើម្បី​ជម្រះ​នូវ​អារម្មណ៍​ដែល​តប់ប្រមល់ ឲ្យ​ប្រែជា​ស្រឡះ ទើប​ជាការ​ប្រសើរ​ចំពោះ​សុខភាព នឹង​សុពលភាព​ខួរក្បាល​របស់​អ្នក។ ១-ការទទួល​ទាន​ទឹក ជាធម្មតា ខួរក្បាល​ចាំបាច់​ត្រូវការ​ជាតិ​ទឹក ឲ្យ​បាន៨៥% ដូច្នេះ បើសិនជា​ជាតិ​ទឹក​មាន​តិចតួច​ពេក នឹង​បណ្តាល​ឲ្យ​ខួរក្បាល​បញ្ជូន​ព័ត៌មាន​មិនបាន​រហ័ស ជាហេតុ​អាចធ្វើ​ឲ្យ​អ្នក​ក្លាយជា​មនុស្ស​យឺត​យាវ...

វាសនារបស់យើងតែងតែផ្លាស់ប្តូរជានិច្ច

កុំមើលងាយខ្លួនឯង ថាខ្លួនឯងជាមនុស្សដែលអន់ជាងអ្នកដទៃ។ វាសនារបស់យើងម្នាក់ៗរមែងតែងតែមានការផ្លាស់ប្តូរជានិច្ចដោយ យើងម្នាក់ៗត្រូវធ្វើការងារធ្ងន់ៗដើម្បីឲ្យលទ្ឋផលនឹងវាសនារបស់យើងមានការផ្លាស់ប្តូរ។ ចូរកុំសួរចម្លើយពីអ្នកដទៃ តែយើងគួរតែព្យាយាមឆ្លើយដោយខ្លួនឯងផ្ទាល់ ព្រោះបើយើងមើលឲ្យមែនទែនអ្នកមានភាគច្រើន គេរមែងគិតអ្វីៗដោយខ្លួនរបស់គេ អ្នកមានគេត្រួតពិនិត្យខ្លួនឯងជារឿយៗ នឹងពិនិត្យមើលកម្លាំងជម្រុញចិត្តរបស់ខ្លួនឯងក្នុងមួយជំហានៗរបស់ជីវិត។

តើអ្នកដឹងអត់? ថាច្បាប់ជាអ្វី

មនុស្សយើងមានសិទ្ធសេរីភាពពេញទីធ្វើអ្វីក៏បាន ដូចនេះហើយបានមានជម្លោះមិនចេះចប់ មិនចេះហើយរវាងមនុស្សនិងមនុស្សព្រោះតែគិតថាខ្លួនធ្វើអ្វីក៏បាន រហូតក្រោយមកទើបមនុស្សបង្កើតរបស់មួយដែលអាចដោះស្រាយបញ្ហានោះបាន របស់នោះគេហៅថាច្បាប់។ តាមទ្រឹស្តីទូទៅច្បាប់ គឺជាបន្ទាត់ពុះចែកសិទ្ធិ ​ដែលមានន័យថាអ្នកមានសិទ្ធិពេញលេញគ្រប់យ៉ាងមែន តែអ្នកមិនអាចរំលោភលើសិទ្ធិរបស់អ្នកដទៃបាននោះទេ បើមិនដូចនោះទេ អ្នកនឹងត្រូវទទួលទោសទណ្ឌដែលវា ត្រូវបានកំណត់ដោយមតិភាគច្រើន ឬបុគ្គលដែលមានអំណាចជាងគេ។ ច្បាប់ជាវិធានលាយលក្ខណ៍អក្សរដែលរដ្ឋសភាបានអនុម័ត ហើយប្រកាសអោយប្រើដោយព្រះរាជក្រម ឬក្រឹត្យ។ ច្បាប់ជាបទបញ្ញាត្តិ និងនីតិក្រមទាំងឡាយដែលមានភាពទៀងទាត់ត្រឹមត្រូវសំរាប់ការប្រព្រឹត្តរបស់មនុស្ស...

ដើម្បីក្លាយជាអ្នកមានអ្នកគួរតែធ្វើតាមវិធីសាស្រ្តទាំងនេះ

ភាពមានបានមិនមែនកើតឡើងដោយចៃដន្យនោះទេ មានរឿងលំបាកៗជាច្រើនដែលនៅពីក្រោយខ្នងរបស់មនុស្សជោគជ័យជាច្រើនរូបដែលយើងមិនដែលបានដឹង។ ភាពចង់ក្លាយជាអ្នកមានបាន មានលុយច្រើន មានផ្ទះធំស្គឹមស្គៃ មានសុភមង្គលនរណាៗក៏ប្រាថ្នាចង់បានដែរក្នុងមួយជីវិតនេះ។ តើធ្វើម៉េចទើបនាំយើងម្នាក់ៗឲ្យដើរទៅលើផ្លូវអ្នកមានបាន? ចំណុចដែលអ្នកគួរជៀសវាងដើម្បីកែប្រែខ្លួនឯងជាមនុស្សចេះដឹងនឹងអាចក្លាយជាអ្នកមានក្នុងថ្ងៃអនាគត។ ១. ហាមខ្ចិលជាដាច់ខាត់ បើអ្នកចង់មានបានអ្នកមិនត្រូវធ្វើជាមនុស្សខ្ចិលនោះទេ យើងឃើញហើយថាអ្នកមានគេពិតជារវល់នឹងការងាររបស់គេណាស់ក្នុងការគិតការធ្វើការងារអ្វីមួយឬមុខជំនួញមួយឲ្យជោគជ័យគេព្យាយាមខ្លាំងបំផុត។

ចំណុចអាក្រក់ពេលជួបជុំមិត្តភក្តិចាស់ៗដែលអ្នកមិនគួរធ្វើ

ធ្លាប់ឭគេថាមិត្តភាពល្អទោះទៅដល់ទីកន្លែងណាក៏ដោយក៏មិនបំភ្លេចគ្នាដែរឬទេ? មនុស្សយើងសឹងតែគ្រប់គ្នាតែងមានមិត្តភក្តិរាប់អានគ្នាទៅវិញទៅមកក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ មានអ្នកខ្លះបែកគ្នាយ៉ាងយូរតាំងពីរៀនថ្នាក់វិទ្យាល័យហើយទើបតែមកស្គាល់នឹងរាប់អានគ្នាវិញឥលូវនេះ។ នោះក៏ដោយសារតែបច្ចេកវិទ្យាទំនើបសម័យហ្វេសប៊ុកបានធ្វើឲ្យមនុស្សមានទំនាក់ទំនងយ៉ាងជិតស្និទ្ឋនឹងគ្នា ហើយអ្នកដែលគិតថានឹងលែងបានជួបគ្នា ពេលនេះក៏បានជួបគ្នានឹងស្គាល់គ្នាឡើងវិញសារជាថ្មិតាមបណ្តាញសង្គមហ្វេសប៊ុកផងដែរ។ ដោយឡែកមានសកម្មភាពមួយចំនួនដែលអ្នកគួរតែជៀសវាងនៅពេលដែលអ្នកជួបមិត្តភក្តិចាស់ៗរបស់អ្នក។ ប៉ុន្មានចំណុចនោះមាននៅខាងក្រោមនេះ! ទី១៖ អ្នកមិនត្រូវសួរលើប្រាក់ខែគេទេ ទង្វើរមួយនេះវាហាក់ដូចជាខ្វះសីលធម៌បន្តិច ដូច្នេះអ្នកមិនត្រូវសួរពីប្រាក់ចំណូលរបស់គេជាដាច់ខាត។ ផ្ទុយទៅវិញអ្នកអាចសួរពីមុខរបរឬការងារដែលគេកំពុងតែធ្វើល្អជាជាងសួររឿងប្រាក់ខែ។

បើអ្នកខ្វះ ៣ ចំណុចនេះពិបាកនឹងស្វែងរកភាពរីកចម្រើនឃើញណាស់

មនុស្សយើងម្នាក់ៗគ្មាននរណាចង់បានភាពបរាជ័យក្នុងជីវិតនោះទេ ម្នាក់ៗស្រេកឃ្លាននៅពាក្យសរសើរចេញពីមាត់អ្នកដ៏ទៃ នឹងតែងតែប្រាថ្នាចង់បានជោគជ័យភាពមានបានក្នុងជីវិតរៀងៗខ្លួន។ ដោយឡែកភាពជោគជ័យដែលមនុស្សគ្រប់គ្នាចង់បានវាមិនមែ​ន បានមកដោយ ចៃដន្យនោះទេ គឺវាតែងតែឆ្លងកាត់នៅភាព ឈឺចាប់ ការអត់ធ្មត់ ការព្យាយាម កា​រតស៊ូ ជំនះរាល់ឧបសគ្គដើម្បីទទួលបានវា ។ ថ្ងៃនេះយើងសូមលើកយក ៣ ចំណុចដែលអាចជាគន្លឹះជួយឲ្យអ្នកអាចជោគជ័យក្នុងជីវិតរបស់អ្នកបាន។ ១. ស្គាល់ខ្លួនឯងឲ្យច្បាស់...

តើអ្នកមានគេយកលុយដែលគេមានទៅណា ហើយហេតុអ្វីបានជាគេកាន់តែមានឡើងៗ

បើអ្នកចង់មានគួរតែគិតពីការដើរទិញអចលនទ្រព្យទុក ដូចជា ដី ផ្ទះជាដើម។ អតីតមហាសេដ្ឋីមានបំផុតលើផែនដីអស់ពេលជាង១ទសវត្សរ៍ លោកមហាសេដ្ឋី Warren Buffett ដែលមានទ្រព្យជិត៩០ពាន់លានដុល្លារអាមេរិក និងជាមនុស្សដែលចូលចិត្តបរិច្ចាគទ្រព្យរាប់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ រូបនេះមានទម្លាប់ចូលចិត្តសន្សំ និងងប់ងល់នឹងការវិនិយោគខ្លាំងបំផុត។​ ទ្រព្យសម្បត្តិដ៏ច្រើនលើសលប់ទាំងនេះ តើមហាសេដ្ឋីវ័យ៨៨ឆ្នាំរូបនេះ រក្សាទុកលុយទាំងនោះនៅឯណាទៅទើបមានសុវត្ថិភាព និងមិនធ្វើឱ្យលោកធ្លាក់ខ្លួនមកជាក្រវិញនៅថ្ងៃណាមួយ?តាមទិន្នន័យស្រាវជ្រាវបញ្ជាក់ថា មហាសេដ្ឋីរូបនេះ ទុកលុយរបស់ខ្លួនច្រើននៅក្នុងអាជីវកម្មក្រុមហ៊ុន Berkshire Hathaway ដែលជាក្រុមហ៊ុនរបស់លោកផ្ទាល់...

តើមនុស្សដែលមានគោលដៅច្រើនល្អឬមិនល្អ?

តើអ្នកកំពុងតែឈេរនៅត្រង់ចំណុចណាពេលនេះ? អ្នក​ដែល​មិនបាន​កំណត់​គោលដៅ​នៅក្នុង​ជីវិត​មួយ​ឲ្យ​បានជា​ក់លាក់ គឺជា​មនុស្ស​ដែល​រស់នៅ​ដោយ​ស្រពិចស្រពិល មិនដឹងថា​ខ្លួនឯង​កំពុង​ធ្វើ​អ្វី​ឲ្យ​ពិត​ប្រា​ដ​ឡើយ។ អ្នក​ដែល​កំពុង​រស់នៅក្នុង​ស្ថានភាព​បែបនេះ គឺ​ងាយ​នឹង​ជឿ​តាម​សម្តី​អូសទាញ​របស់​អ្នក​ដៃ និង​ឃើញ​អ្នកនេះ​ធ្វើ​អ្វីមួយ​បានល្អ ឬ​ឃើញ​អ្នកនោះ​ធ្វើ​អ្វីមួយ​បាន​ជោគជ័យ គឺ​ចង់​ធ្វើ​នេះ ចង់​ធ្វើ​នោះ​តាម​គេ​ភ្លាម។  មនុស្ស​ដែលមាន​គំនិត​ម្តង​ចង់​ធ្វើ​នេះ ម្តង​ចង់​ធ្វើ​នោះ ឬ​ចង់​ធ្វើអ្វីៗទាំងអស់​ក្នុងពេល​តែមួយ ដោយ​មិនមាន​គោលដៅ​ខ្លួនឯង​មួយ​ច្បាស់លាស់​ទេនោះ នោះ​គឺ​មិនអាច​សម្រេចបាន​នូវ​សមិទ្ធផល​ធំដុំ ឬ​ជោគជ័យ​នៅក្នុង​ជីវិត​ឡើយ។ ព្រោះ​ធ្វើ​កិច្ចការ​មួយ​មិនទាន់​នឹង​ជោគជ័យ​ផង ក៏​បោះបង់​វា​ចោល...
- Advertisement -

Latest article

នៅពេលដែលអ្នកតូច គេមើលមិនឃើញនោះទេ ត្រូវចាំ

(គំនិតពិចារណា)៖ មនុស្សយើងរាប់អានគ្នាដើម្បីតែចង់បានប្រយោជន៍ពីគ្នាទៅវិញទៅមកតើខ្ញុំនិយាយត្រូវទេ? សូមឆ្លើយដោយស្មោះពីក្នុងចិត្តរបស់អ្នកបើអ្នកជាមនុស្សដែលមានការគិតខ្ពស់។ ពេលខ្លះអ្នកធ្លាប់ឭទេ គេស្គាល់យើង គេរាប់អានយើងគេមិនចង់បានអ្វីពីយើងនោះទេ ធ្លាប់ឮពាក្យនេះទេ? តើអ្នកជឿពាក្យសម្តីរបស់គេទេ? ម៉្យាងវិញទៀតបើយើងក្រ បើយើងខោមិនខោអាវមិនអាវ ការងារក៏អន់ រស់និយមក៏អត់ លុយក៏អត់មានចាយ ហើយអត់ទាំងចំណេះទៀត សាកសួរខ្លួនឯងហើយសាកគិតបន្តិចមើល ថាតើមានអ្នកចង់រាប់អានអ្នកដែរឬទេ?

ចង់មានចង់បាន តែមិនផ្តោតលើរឿងរកលុយកុំសង្ឃឹមថាមានឲ្យសោះ

ធ្លាប់តែឮគេនិយាយថា ចូរស្អប់ពាក្យ ថាក្រតែកុំស្អប់អ្នកក្រអី! គ្មានអ្នកណាគេចង់ក្រនោះទេ ហើយក៏គ្មាននរណាចង់រស់នៅឲ្យគេមើលងាយនោះដែរ។ យើងម្នាក់ៗតែងចង់មានបាន មានឈ្មោះល្បីក្នុងសង្គម ធ្វើអំពើល្អៗក្នុងសង្គម ជួយអ្នកក្រីក្រ យើងម្នាក់ៗមានក្តីស្រមៃរៀងៗខ្លួន។ សំណួរសួរថាតើពេលនេះអ្នកបានសម្រេចវាហើយឬនៅ? អ្នកខ្លះចង់មាន ចង់ចេះដឹង ចង់មានអ្វីៗគ្រប់បែបយ៉ាងក្នុងខ្សែជីវិតរស់នៅរបស់ពួកគេ តែការតាំងចិត្តការគិតរបស់គេបានត្រឹមតែគិត បានតែនិយាយឲ្យធូរពោះ។ អ្នកខ្លះចង់មានលុយចាយច្រើន តែមិនគិតផ្តោតលើវិធីធ្វើម៉េចទើបអាចរកលុយឲ្យបានច្រើន តើមុខរបរអ្វីធ្វើអ្វីទើបមានលុយចូលក្នុងហោរប៉ាវ...

មិនគួរឲ្យជឿសោះ!! នគរភ្នំខ្មែរយើងធ្លាប់​មាន​ទំនាក់​ទំនង​ពាណិជ្ជកម្ម​​នឹងនគរ​តុងអ៊ូ សម័យ​សាមកុក?

តាមកំណត់​ត្រារបស់​លោក ជីវ តាខ្វាន់ បាន​មាន​បង្ហាញ​ថា ជន​ជាតិ​ចិន និង​កម្ពុជា​មាន​ទំនាក់នង​ការទូត ព្រម​ទាំង​សេដ្ឋកិច្ច​ជាមួយ​គ្នា ចាប់​តាំង​ពី​សតវត្សរ៍​ទី៣​ ឬ​ទី​៤ នៃ​គ.ស។ ប៉ុន្តែ​តាម​បណ្ឌិត មីហ្សែល ត្រាណេ បាន​អធិប្បាយ​ក្នុង​សៀវភៅ​របស់​លោក​ថា តាម​របក​គំហើញ​ថ្មី និង​ភស្តុ​តាង​មួយ​ចំនួន​ដូចជា​សិលាចារឹក និង​រឿង​ព្រេង​និទាន​ផង​នោះ ជនជាតិ​ចិន​បាន​មានវត្តមាន​នៅ​លើ​ទឹក​ដី​កម្ពុជា​តាំង​ពី​មុន​សតវត្សរ៍​ទី១ នៃគ.ស ទៅ​ទៀត។